file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_3986.txt | គ្រោះរាំងស្ងួតនៅឥណ្ឌូណេស៊ីបានអូសបន្លាយដោយសារឥទ្ធិពលនៃបាតុភូត Ei Nino បានធ្វើឱ្យផលិតកម្មស្រូវធ្លាក់ចុះ។ ការប៉ាន់ប្រមាណបង្ហាញថា ត្រីមាសទី៤ឆ្នាំនេះ មានចំនួនត្រឹមតែ ៤,៧៨លានតោន ដែលទាបជាគ្រាដូចគ្នាកាលពីឆ្នាំមុនជិត ១១ភាគរយ។ | ឥណ្ឌូណេស៊ីទំនងជានឹងមានការខ្វះខាតអង្ករនៅចុងឆ្នាំនេះ ដោយផលិតកម្មត្រូវបានប៉ាន់ប្រមាណថាស្ថិតក្នុងកម្រិតទាបបំផុត ក៏ព្រោះគ្រោះរាំងស្ងួតពីការរីករាលដាលនៃបាតុភូត El Nino ។ នៅថ្ងៃទី១៦ ខែតុលា នាយកដ្ឋានស្ថិតិឥណ្ឌូណេស៊ី (BPS) បានប្រកាសថា កង្វះខាតស្រូវអាចឡើងដល់ ១,៤៥លានតោន ដោយសារទិន្នផលប៉ាន់ស្មានត្រីមាសទី៤ឆ្នាំនេះ មានចំនួនត្រឹមតែ ៤,៧... |
article_3987.txt | របាយការណ៍របស់អង្គការ Oxfam បានអះអាថា បច្ចុប្បន្នប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងចំណូលទាបកំពុងប្រឈមមុខនឹងការប្រាក់ ជុំវិញការសងបំណុលជិតកន្លះពាន់លានដុល្លារក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំ២០២៩។ | ប្រទេសក្រីក្របំផុតជាច្រើននៅលើពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃការកាត់បន្ថយថវិការហូតដល់ ២២០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសារវិបត្តិបំណុលបានរុញច្រានប្រទេសទាំងនោះធ្លាក់ខ្លួនទៅរកស្ថានភាពដើមវិញ។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ៩ ខែតុលាដោយអង្គការ Oxfam International ។ បើតាមការលើកឡើងរបស់ Oxfam បច្ចុប្បន្នប្រទ... |
article_3988.txt | មន្ត្រីអ៊ីរ៉ង់បានអះអាងថា អ៊ីរ៉ង់អាចប្រើប្រាស់ទឹកដីរបស់ខ្លួនជាច្រករបៀងសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីទៅកាន់ប្រទេសទីបី។ រុស្ស៊ីចាត់ទុកអ៊ីរ៉ង់ថាជាដៃគូដែលអាចទុកចិត្តបាន និងយូរអង្វែង។ | នៅថ្ងៃទី១២ ខែតុលា អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់លោក Seyed Ali Rouhani បានប្រកាសថា ទីក្រុងតេហេរ៉ង់បានស្នើសុំឱ្យទីក្រុងម៉ូស្គូប្រើប្រាស់ទឹកដីនៃប្រទេសមជ្ឈិមបូព៌ាមួយនេះជាច្រករបៀងសុវត្ថិភាពសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីទៅកាន់ប្រទេសទីបី។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnik លោ... |
article_3989.txt | វិបត្តិអចលនទ្រព្យនៅចិនកំពុងធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះមានការរង្គោះរង្គើ ហើយពិភពលោកបានបាត់បង់ម៉ាស៊ីនកំណើនដ៏ធំ។ ក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅចិនជាបន្តបន្ទាប់កំពុងធ្លាក់ចុះនៅលើគែមនៃការដួលរលំដោយសារតែការខាតបង់យ៉ាងធ្ងន់ធ្ងរ ជាមួយបំណុលថ្មីកើនលើបំណុលចាស់ដែលពិបាកសង។ | អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ វិស័យអចលនទ្រព្យបានកត់សម្គាល់នូវអត្រាកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួន ព្រមទាំងបានដើរតួនាទីឈានមុខគេក្នុងកំណើនសេដ្ឋកិច្ចរបស់ចិន។ វាមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ អចលនទ្រព្យក៏ជាកន្លែងរក្សាទុក និងបង្កើនទ្រព្យសម្បត្តិរបស់ក្រុមមនុស្សវណ្ណៈកណ្តាលដែលកំពុងកើនឡើងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពល... |
article_399.txt | អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានតុលាការថៃសម្រេចលើកការចោទប្រកាន់ពីបទរំលោភអំណាច នៅពេលលោកស្រីផ្ទេរតំណែងមេដឹកនាំក្រុមប្រឹក្សាសន្តិសុខជាតិក្នុងឆ្នាំ ២០១១។ | តុលាការព្រហ្មទណ្ឌដែលចំណុះតុលាការកំពូលថៃមានឯកទេសលើសំណុំរឿងអ្នកនយោបាយកាលនៅថ្ងៃទី២៦ ខែធ្នូ បានសន្និដ្ឋានថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ មិនបានប្រព្រឹត្តកំហុសនៅពេលផ្ទេរតំណែងជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កាលពីឆ្នាំ ២០១១ ឡើយ។ បើតាមតុលាការព្រហ្មទណ្ឌថៃ វាជាការសម្រេចផ្ទេរតំណែងធម្មតា ដែលមិនពាក់... |
article_3990.txt | ចាប់ពីខែវិច្ឆិកាឆ្នាំ២០២៣ ភ្ញៀវទេសចររុស្ស៊ីអាចចូលមកថៃដោយគ្មានទិដ្ឋាការ និងស្នាក់នៅរហូតដល់ ៩០ថ្ងៃ ពោលគឺកើនឡើង ៣០ថ្ងៃទៀត។ ការអនុវត្តនេះ ចូលធរមានរហូតដល់ចុងខែមេសាឆ្នាំ ២០២៤។ | ថៃនឹងអនុញ្ញាតឲ្យជនជាតិរុស្ស៊ីចូលមកលេងកំសាន្តក្នុងរយៈពេលយូរជាងបច្ចុប្បន្នរហូតដល់ ៩០ថ្ងៃដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃលោក Sudawan Wangsuphakijkosol ។ ជនជាតិរុស្ស៊ី៩២៣ ១១៣នាក់បានទៅលេងថៃក្នុងរយៈពេល៨ខែឆ្នាំនេះ ដោយជាប់ចំណាត់ថ្នាក់លេខ ៥ តាមពីក្រោយភ្ញៀវមកពីម៉ាឡេស៊ី ចិន កូរ៉េខ... |
article_3991.txt | ប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសនៅវេទិកាខ្សែក្រវាត់ និងផ្លូវថា ទីក្រុងប៉េកាំងនឹងចាក់បញ្ចូលមូលនិធិថ្មីជាង ១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយនេះ។ | ដើម្បីអភិវឌ្ឍន៍នូវគំនិតផ្តួចផ្តើមរបស់គម្រោងខ្សែក្រវាត់ និងផ្លូវ ( BRI) ឲ្យកាន់តែមានភាពប្រសើរឡើង លោក ស៊ី បានប្រកាសថា អ្នកផ្តល់កម្ចីសម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវសំខាន់ៗដូចជាធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូលចិន នឹងផ្តល់ប្រាក់កម្ចីបន្ថែមចំនួន ១០០ ពាន់លានដុល្លារ។ ថ្លែងក្នុងវេទិកាគម្រប់ខួប១០ឆ្នាំនៃគម្រោងខ្សែក្រវា... |
article_3992.txt | មូលហេតុចម្បងដែលនាំឱ្យតម្លៃទំនិញនៅតែកើនខ្ពស់ ដោយសារតែផលិតកម្មក្នុងស្រុកចុះខ្សោយ ផលិតផលនាំចូលជាច្រើន និងការធ្លាក់ចុះនៃប្រាក់គីបធៀបនឹងរូបិយប័ណ្ណបរទេសផ្សេងទៀតដូចជាប្រាក់ដុល្លារ។ | សន្ទស្សន៍អតិផរណានៅខែកញ្ញារបស់ឡាវបានធ្លាក់មកនូវអត្រា ២៥,៧ភាគរយដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១២ខែកន្លងមក និងធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់បំផុតនៃ ៤១,២៦ភាគរយកាលពីខែកុម្ភៈ ប៉ុន្តែទំនិញជាច្រើននៅតែមានតម្លៃខ្ពស់។ នេះបើយោងតាមមជ្ឈមណ្ឌលស្ថិតិជាតិឡាវ ។ ក្រុមផលិតផលដែលកត់ត្រាកម្រិតអតិផរណាខ្ពស់រួមមាន វិស័យភោជនីយដ្ឋាន និងសណ្ឋាគារដ... |
article_3993.txt | លោកស្រី Claudia Goldin គឺជាស្ត្រីទីបីដែលឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្រ្ត ៥៥ឆ្នាំនៃពានរង្វាន់នេះដែលស្រាវជ្រាវអំពីផលប៉ះពាល់របស់ស្រ្តីនៅក្នុងទីផ្សារការងារ។ | រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអែតបានប្រកាសថា រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ២០២៣ បានទៅលើលោកស្រី Claudia Goldin ដែលជាជនជាតិអាម៉េរិក។ លោកស្រីបានទទួលរង្វាន់នេះតាមរយៈការស្រាវជ្រាវមានចំណងជើងថា ៖ « សម្រាប់ការបង្កើនការយល់ដឹងពិភពលោកអំពីផលប៉ះពាល់របស់ស្ត្រីនៅលើទីផ្សារការងារ»។ លោកស្រី Goldin មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នជាសាស្រ្តា... |
article_3994.txt | ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បាននិយាយថា រោងចក្របានបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលធ្វើប្រព្រឹត្តកម្មជាលើកទីពីរជាមួយបរិមាណទឹក៧៨០០តោន នៅថ្ងៃទី៥ ខែតុលានេះ ។ | ររោងចក្រ Fukushima Daiichi នឹងបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មប្រមាណ៧៨០០តោនចូលសមុទ្រក្នុងរយៈពេល ១៧ថ្ងៃ។ ក្រុមហ៊ុនបានវាយតម្លៃគ្រឿងបរិក្ខារ និងលទ្ធផលនៃការត្រួតពិនិត្យបន្ទាប់ពីការបង្ហូរដោយជោគជ័យនៅជុំទីមួយ ដោយមិនបានរកឃើញបញ្ហា ឬហេតុផលក្នុងការផ្លាស់ប្តូរផែនការនោះទេ។ កាលពីខែមីនា ឆ្នាំ២០១១ ជប៉ុនបានទទួលរងនូវគ្រោះមហន្តរាយពីរ... |
article_3995.txt | អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ត្រូវបានរំពឹងថា មិនដំឡើងអត្រាការប្រាក់ទេ នៅកិច្ចប្រជុំនៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ។ បច្ចុប្បន្នអត្រាការប្រាក់បញ្ញើនៅតំបន់នេះស្ថិតក្នុងរង្វង់៤ភាគរយ។ | អតិផរណានៅតំបន់អឺរ៉ុបដែលកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់ឃើញចាប់តាំងពីជម្លោះនៅអ៊ុយក្រែននៅដើមឆ្នាំ២០២២ បានចាប់ផ្តើមធូរស្រាល បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចសម្រាប់តំបន់នេះមានភាពរីកលូតលាស់យឺតក៏ដោយ ។ តម្លៃទំនិញប្រើប្រាស់ក្នុងតំបន់អឺរ៉ុបបានកើនឡើង ៤,៣ភាគរយខែកញ្ញាឆ្នាំនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិតពីរឆ្នាំ។ ចំនួននេះនៅតែខ្ពស់ជ... |
article_3996.txt | ក្រោយពីការដកហូតទុនវិនិយោគចំនួន២,០២ពាន់លានដុល្លារ WM Motor ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយចិន បានដាក់ពាក្យសុំក្ស័យធននៅក្នុងតុលាការទីក្រុងសៀងហៃ។ | ក្រុមហ៊ុនរថយន្តអគ្គិសនីចិន WM Motor បានដាក់ពាក្យសុំក្ស័យធនដែលបង្ហាញពីការធ្លាក់ចុះនៃអាជីវកម្មធុនមធ្យមនៅទីផ្សារនេះ។ ការក្ស័យធននេះ កើតឡើងតែមួយខែក្រោយក្រុមហ៊ុនវិនិយោគ Apollo Future Mobility Group បានដកខ្លួនចេញពីការទិញ WM Motor ក្នុងតម្លៃ ២,០២ពាន់លានដុល្លារ ដោយសំអាងថា ទីផ្សារហិរញ្ញវត្ថុមិនស្ថិតស្ថេរ និងការងើបឡើងវិញដោយមិនមាន... |
article_3997.txt | ក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden បានព្រមានពីហានិភ័យនៃការមិនអាចបំពេញកាតព្វកិច្ចបំណុលបរទេសរបស់ខ្លួន។ ការណ៍នេះបានជុំរុញឱ្យ Country Garden ចូលទៅក្នុងបញ្ជីនៃអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដែលខកខានមិនបានបង់ពន្ធ ដោយកំណត់ដំណាក់កាលសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ | នៅក្នុងរបាយការណ៍ដែលដាក់នៅផ្សារហ៊ុនហុងកុងកាលពីថ្ងៃទី១០ ខែតុលា Country Garden បានប្រកាសថា ស្ថានភាពដើមទុន និងអាជីវកម្មរបស់ខ្លួនកំពុងប្រឈមបញ្ហាជាច្រើន ហើយសាច់ប្រាក់ដែលខ្លួនកំពុងមាននឹងបន្តថយចុះ។ ក្រុមហ៊ុននឹងមិនអាចបំពេញកាតព្វកិច្ចបំណុលបរទេសទាំងអស់នៅពេលដល់កំណត់ឬក្នុងរយៈពេលអនុគ្រោះទេ។ ការមិនបង់ប្រាក់អាចបណ្តាលឱ្យម្ចាស់បំណុលពន្ល... |
article_3998.txt | មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រកាសពីការបង្កើតមូលនិធិអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលសរុបចំនួន ១០០ពាន់លានរូប្លិ៍ (១ពាន់លានដុល្លារ) រួមគ្នាជាមួយដៃគូចិនក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង។ នេះបើតាមសារព័ត៌មាន Sputnik ។ | បើតាមសេចក្តីប្រកាសរបស់ RDIF ការបង្កើតមូលនិធិអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលដែលមានតម្លៃ១០០ពាន់លានរូប្លិ៍ រួមជាមួយដៃគូមកពីចិន គឺដើម្បីវិនិយោគលើសហគ្រាសអាកាសចរណ៍ និងគម្រោងនានារវាងប្រទេសទាំងពីរ។ ការវិនិយោគលើគម្រោងនានាទាំងនៅរុស្ស៊ី និងចិនត្រូវធ្វើឡើងជារូបិយប័ណ្ណជាតិរបស់ខ្លួន និងបរិមាណទឹកប្រាក់ស្មើគ្នា។ ការបង្កើតមូលនិធិខាងលើដោយ... |
article_3999.txt | កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីទទួលយកសមាជិកបន្ថែមទៀតចាប់ពីឆ្នាំ២០២៤ ដោយស្រីលង្កា និងហុងកុងកំពុងបង្ហាញចំណាប់អារម្មណ៍ចូលជាមួយប្លុកនេះ ។ បច្ចុប្បន្ន RCEP បានប្រមូលផ្តុំសមាជិកចំនួន១៥ប្រទេស។ | លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានឲ្យដឹងថា RCEP កំពុងដំណើរការហើយនីតិវិធីដើម្បីទទួលសមាជិកថ្មី ដែលអាចនឹងរួចរាល់នៅឆ្នាំក្រោយ។ រហូតមកដល់ពេលនេះ មានតំបន់សេដ្ឋកិច្ចជាច្រើនរួមទាំងស្រីលង្កា និងហុងកុង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះ។ យោងតាមអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ច ... |
article_400.txt | ផ្អែកតាមលទ្ធផលនៃការស្ទង់មតិ លោក ដូណាល់ ត្រាំ ទទួលគាំទ្ររហូតដល់ ៤៣ភាគរយនៅក្នុងគណបក្សសាធារណរដ្ឋ ដើម្បីប្រជែងតំណែងប្រធានាធិបតីអាម៉េរិកឆ្នាំ២០២៤ ខណៈបេក្ខជនពីររូបគឺលោក Nikki Haley បាន ២៧ភាគរយ និងលោក Ron DeSantis បានត្រឹម ១៦ភាគរយ។ | ការស្ទង់មតិសាធារណៈចុងក្រោយបង្អស់បង្ហាញថា អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅតែនាំមុខបេក្ខជនដទៃទៀត ក្នុងការប្រជែងយកដំណែងពីគណបក្សសាធារណរដ្ឋ ដើម្បីឈរឈ្មោះជាប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២៤ ទោះបីជារូបលោកជាប់ពាក់ព័ន្ធក្នុងរឿងក្តីក្តាំងជាបន្តបន្ទាប់ក៏ដោយ។ លទ្ធផលស្ទង់មតិដែលធ្វើឡើងរួមគ្នាដោយ NBC News, Des Moines Register ... |
article_4000.txt | នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានប្រកាសថា រដ្ឋាភិបាលនឹងប្រែក្លាយថៃទៅជាប្រទេសដែលមានចំណូលខ្ពស់នៅរយៈពេល ៤ឆ្នាំបន្ទាប់។ | នៅក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយទាក់ទងថវិកាសារពើពន្ធឆ្នាំ ២០២៤ លោក សេដ្ឋា បាននិយាយថា រយៈពេល ៤ឆ្នាំខាងមុខសេដ្ឋកិច្ចថៃនឹងកើនឡើងជាមធ្យម ៥ភាគរយក្នុងមួយឆ្នាំ ហើយប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមានឹងមានចំនួន ៦០០បាតក្នុងមួយថ្ងៃ (១៦,១៥ដុល្លារ) នៅឆ្នាំ ២០២៧។ ជំហានដំបូង គឺប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានដំឡើងបាន ៤០០បាតក្នុងមួយថ្ងៃ(១០... |
article_4001.txt | មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អះអាងថា ការកើនឡើងនៃតម្រូវការសេវាកម្ម និងវឌ្ឍនភាពក្នុងការគ្រប់គ្រងអតិផរណា កំពុងជួយឱ្យសេដ្ឋកិច្ចពិភពលោកមានឱកាសកាន់តែច្រើនដើម្បីគេចផុតពីវិបត្តិសេដ្ឋកិច្ច។ យ៉ាងណានៅតែមានហានិភ័យហិរញ្ញវត្ថុដែលអាចកើតមានជាច្រើន។ | ការលើកឡើងរបស់លោកស្រី Kristalina Georgieva ប្រមុខ IMF ធ្វើឡើងប៉ុន្មានថ្ងៃមុនពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសទាំង ១៩០ ចូលរួមកិច្ចប្រជុំរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា នៅម៉ារ៉ុក ដើម្បីពិភាក្សាអំពីហានិភ័យដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ។ លោកស្រី Georgieva បាននិយាយថា ចាប់តាំងពីឆ្ន... |
article_4002.txt | ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននៅត្រីមាសទី៣ បានកើនឡើង ៤,៩ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាករ ៤,៤ភាគរយ។ | សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ បានកើនឡើងលឿនជាងការរំពឹងទុក ដែលបង្ហាញថាការងើបឡើងវិញនាពេលថ្មីៗនេះអាចបង្កើតសន្ទុះគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំដែលកំណត់ដោយរដ្ឋាភិបាល។ ទិន្នន័យពីនាយកដ្ឋានស្ថិតិជាតិចិន (NBS) បង្ហាញថា GDP របស់ចិននៅត្រីមាសទី៣ ឆ្នាំនេះបានកើនឡើង ៤,៩ភាគរយធៀបនឹងរយៈពេលដូច... |
article_4003.txt | តម្លៃប្រេងបានកើនឡើងជាង៤ភាគរយ ខណៈជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានអូសបន្លាយ៣ថ្ងៃមកហើយ។ | សន្ទស្សន៍ភាគហ៊ុនពិភពលោកបង្ហាញថា ប្រេង Brent បានជួញដូរខ្ពស់ជាង ៤,៥៣ភាគរយដែលមានតម្លៃ ៨៨,៤១ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅអាម៉េរិក WTI បានកើនឡើង ៤,៦៩ភាគរយដល់តម្លៃ ៨៨,៦៧ដុល្លារក្នុងមួយបារ៉ែលនាព្រឹកថ្ងៃទី៩ ខែតុលានេះ។ ភាគីទាំងពីរនេះមិនមែនជាប្រទេសដែលផលិតប្រេងសំខាន់របស់ពិភពលោកនោះទេ។ យ៉ាងណាមិញ ជម្លោះនេះបានកើតឡើងនៅតំបន់ផល... |
article_4004.txt | បន្ទាប់ពីថៃ វៀតណាម និងហ្វីលីពីន ម៉ាឡេស៊ីអាចនឹងនាំចេញទុរេនស្រស់របស់ខ្លួនទៅទីផ្សារចិននៅឆ្នាំក្រោយ។ | មន្ត្រីចិននិងម៉ាឡេស៊ីកំពុងចរចាដើម្បីបើកទីផ្សារទុរេនស្រស់ ខណៈតម្រូវការផ្លែឈើកើនឡើង។ លោក Chan Foong Hin អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីបាននិយាយថា មន្ត្រីជំនាញពាក់ព័ន្ធបានជួបជាមួយគណៈប្រតិភូគយចិនកាលពីថ្ងៃទី៥ ខែតុលា ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចំនួន ៦ចំណុចទាក់ទងនឹងផ្លែទុរេន។ ខ្លឹម... |
article_4005.txt | រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតត្រូវបានគេមើលឃើញថា ទទួលបានប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតពីការលក់ប្រេងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែតម្លៃកើនឡើងបន្ទាប់ពីពួកគេសម្រេចចិត្តរឹតបន្តឹងការផ្គត់ផ្គង់បន្ថែមទៀត។ | រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានប្រកាសបន្តវិធានការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងរហូតដល់ដំណាច់ឆ្នាំនេះ។ ការបន្តធ្វើបែបនេះ គឺជាយុទ្ធសាស្ត្រប្រថុយប្រថាន ទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយ។ យ៉ាងណាមិញ យុទ្ធសាស្ត្រនេះហាក់ដូចជាបានពង្រីកប្រសិទ្ធភាពសម្រាប់សមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន។ យោងតាមការគណនាដោយក្រុ... |
article_4006.txt | គំនិតផ្តួចផ្តើមនៃខ្សែក្រវាត់មួយ និងផ្លូវមួយ (BRI)គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកលដែលចាប់ផ្តើមដោយប្រធានាធិបតីចិនលោក ស៊ី ជិនភីង កាលពីមួយទសវត្សរ៍មុនដើម្បីភ្ជាប់អាស៊ីជាមួយអាហ្វ្រិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ។ | មេដឹកនាំពិភពលោក និងអ្នកតំណាងនៃប្រទេសចំនួន ១៣០ កំពុងជួបប្រជុំគ្នានៅប្រទេសចិន ដើម្បីប្រារព្ធខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលជាផែនការមហិច្ឆតាក្នុងការបង្កើតផ្លូវពាណិជ្ជកម្មថ្មីចំនួនពីរដែលតភ្ជាប់ប្រទេសនេះជាមួយពិភពលោកទាំងមូល។ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីលោក វ្ល៉ឌីមៀ ពូទីន របស់រុស្ស៊ីរួមថ្ន... |
article_4007.txt | នៅខែសីហាការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃឆ្នាំនេះដោយសារតែតម្រូវការបានថមថយ និងកង្វះខាតនៃការបើកដំណើរការគម្រោងធំៗ។ | ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរីបានបង្ហាញថា ប្រទេសនេះបានលក់អាផាតមិនថ្មីត្រឹមតែ៣៩៤យូនីតប៉ុណ្ណោះនៅខែសីហា។ ចំនួននេះថយចុះ ៧២ភាគរយបើធៀបនឹងខែមុននៅពេលអាដែលផាតមិនលក់បានច្រើនបំផុតប្រចាំឆ្នាំមាន ១៤១២យូនីត។ ការធ្លាក់ចុះនៃការលក់នេះបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់សិង្ហបុរីអាចនឹងចាប់ផ្តើមថមថយវិញ បន្ទាប់ពីប្រទេសនេះបានទប់ទល់ន... |
article_4008.txt | ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងកើនឡើងក្នុងអត្រាទាបបំផុតដោយសារគោលនយោបាយគាំពារនិយមរបស់អាម៉េរិក និងការកើនបំណុល។ ការរព្រួយបារម្ភកាន់តែខ្លាំងឡើងនៅតែមានចំណោះ ភាពទន់ខ្សោយសេដ្ឋកិច្ចរបស់ចិនដែលនឹងរីករាលដាលដល់ប្រទេសផ្សេងទៀតក្នុងតំបន់។ | ធនាគារពិភពលោកបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៤ មកត្រឹម ៤,៥ភាគរយទាបជាង ៤,៨ភាគរយដែលបានផ្តល់កាលពីខែមេសា។ នេះក៏នៅតែទាបជាងកំណើនសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំនេះក្នុងអត្រា៥ភាគរយ។ ចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក៏មានការព្យាករកំណើនធ្លាក់ចុះនៅឆ្នាំ២០២៤ ពីអត... |
article_4009.txt | នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ពិភពលោកជាច្រើនបានលុបចោលជើងហោះហើរទៅកាន់ទីក្រុង Tel Aviv ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែលចំនួនបីនៅតែរក្សាប្រតិបត្តិការហោះហើរ។ អ៊ីស្រាអែលគ្រោងចំណាយ៦ពាន់លានដុល្លារ ដើម្បីធានារ៉ាប់រងការខាតចំណូលរបស់ក្រុមហ៊ុនទាំងនេះ។ | នៅថ្ងៃទី១២ ខែតុលា ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានអនុម័តផែនការផ្តល់ការធានារបស់រដ្ឋមានតម្លៃ ៦ពាន់លានដុល្លារដើម្បីរក្សាកិច្ចសន្យាធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅចំពោះមុខហានិភ័យក្នុងបរិបទនៃជម្លោះហាម៉ាស-អ៊ីស្រាអែល។ យន្តការធានានេះនឹងជួយធានាថាប្រតិបត្តិការអាកាសចរណ៍នៅអ៊ីស្រាអែលមិនត្រូវបានរំខាន។ ដោយសារតែការផ្ទុះឡើងនៃជម្លោះ... |
article_401.txt | ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅថ្ងៃទី១៨ ខែតុលា ប្រមុខការទូតចិន វ៉ាង យីចង់ឃើញប្រទេសនានាប្រកួតគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ជាជាងការប្រជែងគ្នាដែលបង្កបញ្ហា លោក វ៉ាង ចង់ប្រកួតសាងសង់ផ្លូវស្ពានឱ្យបានច្រើនជាងវិញ។ | រដ្ឋមន្ត្រីការទេសចិនលោក វ៉ាង យី បានអះអាងចំពោះអ្នកកាសែតជាច្រើន ថា វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលទើបបញ្ចប់ ជាការប្រមូលផ្តុំដ៏ធំ និងជាវេទិកាដែលបង្ហាញពីការរួបរួម ឯកភាព កិច្ចសហប្រតិបត្តិការ បើកចំហរ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍ ហើយវេទិកានេះ នឹងសម្រេចបាននូវទំនើបកម្មសកល។ ការចូលរួមរបស់ប្រទេសចំនួន១៥១ អង្គការអន្តរជាតិចំនួន ៤១ ន... |
article_4010.txt | Nokia ដែលជាក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់នឹង កាត់បន្ថយបុគ្គលិករបស់ខ្លួនរហូតដល់ ១៦ភាគរយ ដោយសារតែតម្រូវការឧបករណ៍បណ្តាញចុះខ្សោយ និងដើម្បីសន្សំថិវកាពីការចំណាយលើប្រាក់ឈ្នួលបុគ្គលិក ។ | ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃទី១៨ ខែតុលាថា ខ្លួនគ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកពី ៨៦ ០០០នាក់មកត្រឹម ៧២ ០០០នាក់។ ក្រុមហ៊ុនចង់សន្សំប្រាក់ចន្លោះពី ៨០០លានអឺរ៉ូ ដល់១,២ពាន់លានអឺរ៉ូរហូតដល់ឆ្នាំ ២០២៦ ។ នេះជាឆ្នាំដែលក្រុមហ៊ុនមានបំណងសម្រេចប្រាក់ចំណេញឲ្យបានយ៉ាងហោចណាស់ ១៤ភាគរយ ។ យោងតាមរបាយការណ៍លទ្ធផលអាជីវកម្មនៅត្រីមាសទី៣នេះ... |
article_4011.txt | ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ប៉ាន់ប្រមាណថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣ នឹងកើនដល់ចន្លោះពី ១,៣១ ទៅ ១,៥ពាន់លានដុល្លារដោយសារកំណើននៃការលក់ដ៏រឹងមាំ និងការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។ | ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានប្រកាសនៅថ្ងៃទី ១៧ ខែតុលា ថា ទោះបីជាមានការប្រកួតកើនឡើងនៅក្នុងវិស័យរថយន្តនៅត្រីមាសទី៣នេះ ក៏ក្រុមហ៊ុននៅតែបន្តទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣នេះ ត្រូវបានរំពឹងថានឹងឈានដល់ចន្លោះ ៩,៥៥ ដល់ ១១,៥៥ពាន់លានយ័ន(១,៣១ ដល់ ១,៥ពាន់លានដុល្លារ)។ ចំនួននេះកើនឡើងចន្លោះ ៦៧ភា... |
article_4012.txt | អាហ្សង់ទីន និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៦,៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនាពេលនេះ គឺដើម្បីធានានូវសមត្ថភាពរបស់អាហ្សង់ទីនក្នុងការរក្សាការអភិវឌ្ឍវិស័យផលិតកម្ម និងបង្កើតការងារបន្ថែមទៀតសម្រាប់កម្មករ។ | ក្រសួងសេដ្ឋកិច្ចអាហ្សង់ទីនបានប្រកាសថា ប្រធានាធិបតី Alberto Fernandez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយរដ្ឋាភិបាលចិន ដែលមានតម្លៃសរុបចំនួន ៤៧ពាន់លានយ័ន (៦,៥ពាន់លានដុល្លារ) ដែលជាការកើនឡើងចំនួន ១,៥ពាន់លានដុល្លារបើធៀបនឹងចំនួនដែលភាគីទាំងពីរបានចរចាកន្លងមក។ កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខានៅទីក្រ... |
article_4013.txt | អតិផរណា (Inflation) ជាសន្ទស្សន៍ដែលបង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃកម្រិតតម្លៃទូទៅនៃទំនិញ និងសេវាកម្មក្នុងរយៈពេលយូរ ហើយតម្លៃនៃរូបិយប័ណ្ណជាក់លាក់មួយនឹងបាត់បង់ថ្លៃបន្តិចម្តងៗ។ និយាយឱ្យសាមញ្ញ នៅពេលដែលតម្លៃទំនិញ និងសេវាកម្មទូទៅកើនឡើង ឯកតានៃរូបិយប័ណ្ណនឹងអាចទិញទំនិញបានតិចជាងមុន។ សន្ទស្សន៍អតិផរណា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការធ្ល... | តើអតិផរណាកើតឡើងនៅពេលណា? មានមូលហេតុជាច្រើនដែលនាំឱ្យមានអតិផរណា ។ នៅទីនេះនឹងបង្ហាញនូវហេតុផល ៧យ៉ាងដែលនាំឲ្យកើតមានអតិផរណាដូចជា ការកើនឡើងតម្រូវការ ៖ អតិផរណា កើតឡើងដោយសារតែតម្រូវការការប្រើប្រាស់របស់មនុស្សនៅក្នុងទីផ្សារកើនឡើងជាលំដាប់។ ប្រសិនបើតម្រូវការសម្រាប់ទំនិញ ឬសេវាកម្មកើនឡើង តម្លៃនៃទំនិញនោះក៏កើនឡើង។ ដូច្នេះ ទំនិញ និងសេវាក... |
article_4014.txt | រយៈពេល ៩ខែឆ្នាំនេះ ទីក្រុងឌូបៃបានបន្តនាំមុខគេលើពិភពលោកដោយលក់ផ្ទះចំនួន ២៧៧ខ្នងចាប់ពីតម្លៃ១០លានដុល្លារឡើងទៅ ។ | របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៤ ខែតុលាដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ៩ខែឆ្នាំនេះ ចំនួនផ្ទះដែលមានតម្លៃចាប់ពី ១០លានដុល្លារ ឬច្រើនជាងនេះនៅទីក្រុងឌូបៃលក់បានចំនួន ២៧៧ខ្នង។ នេះគឺជាកំណត់ត្រាថ្មីមួយសម្រាប់ទីក្រុងឌូបៃ ដោយជួយពង្រឹងទីតាំងខ្លួននៅក្នុងទីផ្សារអចលនទ្រព្យប្រណីតដ៏មមាញឹកបំផុតរបស់ពិភពលោកនាំមុខទីក្រុងញូវយ៉ក ហុង... |
article_4015.txt | តម្លៃប្រេង Brent បានបិទនៅថ្ងៃទី២៣ ខែតុលាធ្លាក់ចុះ ២,៥ភាគរយមកត្រឹម ៨៩,៨៣ដុល្លារក្នុងមួយប៉ារ៉ែល ខណៈប្រេង WTI ធ្លាក់ចុះ ២,៩ភាគរយមកត្រឹម ៨៥,៤៩ដុល្លារក្នុងបារ៉ែល។ ប្រេងប្រភេទទាំងពីរនេះបានធ្លាក់ចុះមកកម្រិតថ្លៃទាបបំផុតចាប់តាំងពីដើមខែតុលា។ | តម្លៃប្រេងពិភពលោកបានធ្លាក់ចុះជាង២ភាគរយនៅថ្ងៃទី២៣ ខែតុលា ដោយសារកិច្ចខិតខំប្រឹងប្រែងការទូតនៅមជ្ឈិមបូព៌ាដើម្បីគ្រប់គ្រងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនអំពីហានិភ័យនៃការរំខានការផ្គត់ផ្គង់។ តម្លៃប្រេង Brent បានបិទសន្ទស្សន៍ជួញដូរធ្លាក់ចុះ ២,៣៣ដុល្លារ ឬ ២,៥ភាគរយមកនៅត្រឹម ៨៩,៨៣ដុល្លារ... |
article_4016.txt | រដ្ឋាភិបាលវៀតណាមបានប្រកាសថា ខ្លួនគ្រោងនឹងបន្តកាត់បន្ថយអត្រាពន្ធលើតម្លៃបន្ថែម (VAT) មកត្រឹម៨ភាគរយរហូតដល់ចុងខែមិថុនាឆ្នាំ២០២៤ ដើម្បីជំរុញការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក ខណៈដែលសេដ្ឋកិច្ចពិភពលោកនៅតែធ្លាក់ចុះ។ | ការកាត់បន្ថយពី១០ភាគរយមកត្រឹម ៨ភាគរយ បានចូលជាធរមានកាលពីខែកក្កដា ហើយគ្រោងនឹងផុតកំណត់នៅចុងឆ្នាំនេះ។ យ៉ាងណាការកាត់បន្ថយនេះ នៅតែត្រូវការការអនុម័តពីសភា ហើយសម័យប្រជុំសភានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះដើម្បីបន្តដល់ពាក់កណ្តាលឆ្នាំក្រោយ។ រដ្ឋាភិបាលវៀតណាមបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រា ៨ភាគរយមិនអាចអនុ... |
article_4017.txt | យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ ATTOM រហូតដល់ ៩៩ភាគរយនៃការស្ទង់មតិនៅអាម៉េរិកសម្រាប់ប្រជាជនមានចំណូលមធ្យមពិបាកក្នុងការទិញផ្ទះ ពោលគឺតម្លៃផ្ទះលើសពីលទ្ធភាពរកចំណូលរបស់ពួកគេ។ | ការស្រាវជ្រាវដោយក្រុមហ៊ុនទិន្នន័យអចលនទ្រព្យ ATTOM ដែលធ្វើឡើងចំនួន ៥៧៥ករណីនៅអាម៉េរិកបានរកឃើញថា ៩៩ភាគរយនៃកន្លែងទាំងនេះ មានតម្លៃផ្ទះដែលមិនអាចទិញបាន សម្រាប់ប្រជាជនអាម៉េរិករកចំណូលជាមធ្យមបានត្រឹមតែ៧១២១៤ដុល្លារក្នុងមួយឆ្នាំ។ ការសិក្សានេះធ្វើឡើងនៅទូទាំង ៥០រដ្ឋរបស់អាម៉េរិក។ ក្រុមហ៊ុន ATTOM កំណត់ភាពមិនអាចទិញបាននៅទីនេះ គឺសំដៅលើកា... |
article_4018.txt | អស្ថិរភាពនៅមជ្ឈិមបូព៌ាអាចរុញច្រានធនាគារកណ្តាលនានា ត្រៀមយុទ្ធសាស្រ្តថ្មីដើម្បីប្រឆាំងនឹងកំណើនអតិផរណា។ វាហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលកន្លងមក ស្ទើរតែគ្មានប្រសិទ្ធភាព។ | កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលដោយបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំ។ អ៊ីស្រាអែលបានសងសឹកដោយការវាយប្រហារតាមផ្លូវអាកាសវិញជាបន្តបន្ទាប់លើតំបន់កាហ្សា។ ទន្ទឹមនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងតែធ្វើឱ្យស្ថានភាពពិភពលោកកាន់តែមានមិនស្ថិតស្ថេររួចទៅហើយ។ ផលប៉ះពាល់ពីបញ្ហានេះអាចចំណាយព... |
article_4019.txt | ស្របពេលមានការព្រួយបារម្ភថាជម្លោះអ៊ីស្រាអែល-ហាម៉ាស និងឧប្បត្តិហេតុនៅបំពង់បង្ហូរប្រេងនៅសមុទ្របាល់ទិកអាចជំរុញឱ្យតម្លៃឡើងថ្លៃម្តងទៀតក្នុងរដូវរងានេះ សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើការពន្យារតម្លៃឧស្ម័នដែលបានកំណត់។ | សហភាពអឺរ៉ុបកំពុងពិចារណាលើការពន្យារពេលកំណត់តម្លៃឧស្ម័នបន្ទាន់ ដែលបានដាក់កាលពីខែកុម្ភៈកន្លងទៅ ដោយមានការព្រួយបារម្ភថាជម្លោះនៅកាហ្សា និងឧប្បត្តិហេតុបំពង់បង្ហូរប្រេងនៅសមុទ្របាល់ទិក ដែលអាចជំរុញឱ្យតម្លៃឧស្ម័នកើនឡើងម្តងទៀតក្នុងរដូវរងានេះ។ មន្ត្រីជាន់ខ្ពស់ EU បាននិយាយថា ទោះបីជាតម្លៃថាមពលបានធ្លាក់ចុះ ហើយទុនបម្រុងឧស្ម័នរបស់សហភាពអ... |
article_402.txt | នៅថ្ងៃទី១២ ខែកក្កដា គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានផ្តល់អនុសាសន៍ឱ្យតុលាការធម្មនុញ្ញព្យួរតំណែងសមាជិកសភារបស់លោក Pita Limjaroenrat ជុំវិញការចោទប្រកាន់បំពានច្បាប់ឃោសនាបោះឆ្នោត។ ការស្នើនេះធ្វើឡើងមួយថ្ងៃមុនការបោះឆ្នោតនៅសភាសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី។ | - មួយថ្ងៃមុនសភាថៃប្រជុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី គណៈកម្មការរៀបចំការបោះឆ្នោតថៃ បែរជាសម្រេចបញ្ចូនសំណុំឯកសារពាក់ព័ន្ធលោក Pita Limjaroenrat ទៅតុលាការធម្មនុញ្ញជុំវិញសំណុំរឿងអ្នកនយោបាយរូបនេះមានភាគហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ ច្បាប់ថៃ មិនអនុញ្ញាតឱ្យសមាជិកសភាមានភាគច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយឡើយ។ លោក Ittiporn ... |
article_4020.txt | ទីផ្សារអចលនទ្រព្យជប៉ុនកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំង ខណៈប្រទេសផ្សេងទៀតកំពុងតែរឹតបន្តឹងនៅឡើយ។ អត្រាការប្រាក់ទាបបានជំរុញឲ្យអ្នកវិយោគបរទេសជាពិសេសសិង្ហបុរី អាម៉េរិក កាណាដាបង្កើនការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅជប៉ុន។ | ដើមទុនវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យជប៉ុនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារអ្នកវិនិយោគបានទាញយកអត្ថប្រយោជន៍ពីនិន្នាការទម្លាក់តម្លៃនៃប្រាក់យ៉េនជប៉ុនក្នុងបរិបទរបស់ធនាគារកណ្តាលជប៉ុន (BOJ) នៅតែបន្តរក្សានូវគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំង។ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊... |
article_4021.txt | ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឆ្នាំនេះបានធ្លាក់ចុះជិត ២០ភាគរយមកនៅត្រឹម ២,៦ពាន់លានដុល្លារ ដែលធ្វើឱ្យលោកបាត់ឈ្មោះពីបញ្ជីអ្នកមានបំផុតទាំង៤០០នាក់នៅអាម៉េរិក។ | បញ្ជីឈ្មោះអ្នកមានបំផុតចំនួន៤០០ នាក់នៅអាម៉េរិកដែលចេញផ្សាយដោយទស្សនាវដ្តី Forbes នៅដើមសប្តាហ៍នេះ (Forbes 400) ពុំមានរាប់បញ្ចូលឈ្មោះលោក ដូណាល់ ត្រាំ នោះទេ។ ទ្រព្យសម្បត្តិរបស់លោកបានថយចុះ១៩ភាគរយមកនៅត្រឹម ២,៦ពាន់លានដុល្លារដោយបាត់បង់ ៣០០លានដុល្លារ។ នេះជាលើកទី៣ ហើយដែលលោក ត្រាំ គ្មានវត្តមានក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំ។ លោក ត្រា... |
article_4022.txt | នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ បានអញ្ជើញមហាសេដ្ឋី Bill Gates មកផ្តល់ប្រឹក្សាអំពីយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដល់វៀតណាម ជាពិសេសឲ្យជួយបំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយដែលទាក់ទងនឹងការច្នៃប្រឌិត។ | នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ ជួបជាមួយស្ថាបនិកសាជីវកម្ម Microsoft លោក Bill Gates នារសៀលថ្ងៃទី២០ ខែកញ្ញា។ វៀតណាមកំពុងផ្តល់អាទិភាពលើការជំរុញការអភិវឌ្ឍន៍ដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិត រួមទាំងការអភិវឌ្ឍផលិតកម្ម និងបណ្តាញផ្គត់ផ្គង់បន្ទះឈីបសឺមីកុងឌុចទ័រផងដែរ។ នាយករដ្ឋមន្ត្រីវៀតណាមរូបនេះបានស្... |
article_4023.txt | បើទោះបីមានការព្យាករកំណើនសម្រាប់ឆ្នាំនេះ ប៉ុន្តែអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ OECD បានព្រមានថា សេដ្ឋកិច្ចពិភពលោកនៅតែមានហានិភ័យពីការធ្លាក់ចុះ ដោយសារតែសម្ពាធអត្រាការប្រាក់ និងការស្ទុះងើបឡើងវិញខ្សោយរបស់ចិន។ | អង្គការ OECD ទើបតែបានប្រកាសពីការព្យាករចុងក្រោយបំផុតសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) សកលក្នុងឆ្នាំ២០២៣ ស្ថិតនៅអត្រា ៣ភាគរយ កើនឡើង ០,៣ភាគរយធៀបនឹងការព្យាករលើកមុន។ យ៉ាងណាមិញ អត្រានេះនៅតែទាបជាងមធ្យមភាគកំណើនប្រចាំឆ្នាំដែលទាបបំផុតក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោក ២០០៩ ដោយមិនរាប់បញ្ចូលឆ្នាំ២០២០ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។ ទន្ទឹ... |
article_4024.txt | រូបិយប័ណ្ណក្នុងស្រុករបស់ជប៉ុនបានកើនឡើងធៀបនឹងប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសនេះបានលើកឡើងពីលទ្ធភាពនៃការបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន។ | នៅថ្ងៃទី១១ ខែកញ្ញា ប្រាក់យ៉េនបានកើនឡើងជិត០,៨ភាគរយធៀបនឹងដុល្លារអាម៉េរិក ដល់ ១៤៦,៦យ៉េនក្នុងមួយដុល្លារអាម៉េរិក។ ការឡើងថ្លៃមកវិញនៃប្រាក់យ៉េនដោយសារការអត្ថាធិប្បាយកាលពីចុងសប្តាហ៍មុនដោយលោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) ថាអាចបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ប្រសិនបើគោលដៅអតិផរណា ២ភាគរយជិតនឹងសម្រេចបាន។ អត្រាក... |
article_4025.txt | ប្រាក់ចំណូលពីការលក់ឆ្នោតនៅខែសីហាឆ្នាំនេះ កើនឡើង៥០ភាគរយខ្ពស់ជាងគ្រាដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលសេដ្ឋកិច្ចប្រទេសនេះមានភាពអាប់អួរអស់រយៈពេលជាយូរ។ | បើតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន ប្រាក់ចំណូលពីការលក់ឆ្នោតបានកើនឡើងដល់ជិត ៥៣ពាន់លានយ័នស្មើនឹង ៧,២៥ពាន់លានដុល្លារនៅខែសីហា។ នេះជាអត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំនេះដែលមានរហូតដល់ ៥៣,៦ភាគរយខ្ពស់ជាងខែសីហាឆ្នាំ២០២២។ ៨ខែឆ្នាំនេះ ប្រាក់ចំណូលពីឆ្នោតចិនបានកើនដល់ជាង ៣៧៥ពាន់លានយ័ន កើនជាង ៥១ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ កំណើនន... |
article_4026.txt | តម្លៃអង្ករនាំចូលបានកើនថ្លៃខ្ពស់ បន្ទាប់ពីការប្រែប្រួលតម្លៃអង្ករពិភពលោកបណ្តាលឱ្យប្រជាជនម៉ាឡេស៊ីប្រញាប់ប្រញាល់ទិញអង្ករក្នុងស្រុករហូតដល់អស់ពីស្តុក។ បច្ចុប្បន្នតម្លៃអង្ករនាំចូលមានតម្លៃចន្លោះពី ៦,៣៧ ដល់ ១៤,៨៧ ដុល្លារសម្រាប់ ១០ គីឡូក្រាម។ | ផ្សារទំនើប និងហាងលក់គ្រឿងទេសតូចៗជាច្រើននៅម៉ាឡេស៊ីមានធ្នើរទទេ ព្រោះអង្ករក្នុងស្រុកទម្ងន់ ៥គីឡូក្រាម និង ១០គីឡូក្រាមត្រូវបានអតិថិជនទិញអស់ពីស្តុក។ លោក Ameer Ali Mydin នាយកប្រតិបត្តិនៃបណ្តាញផ្សារទំនើប Mydin បាននិយាយថា កង្វះខាតនេះគឺដោយសារតែការកើនឡើងនៃតម្លៃខុសគ្នារវាងអង្ករដែលផលិតក្នុងស្រុក និងនាំចូល។ លោក Ameer Ali Mydin បានន... |
article_4027.txt | ទ្វីបអាស៊ីនៅតែមានមហាសេដ្ឋីច្រើនជាងអឺរ៉ុប ដែលតាមពីក្រោយអាម៉េរិកខាងជើង ទោះបីជាចំនួននេះបានធ្លាក់ចុះច្រើនជាងគេក្នុងចំណោមទ្វីបដទៃកាលពីឆ្នាំមុនក៏ដោយ។ | យោងតាមរបាយការណ៍ World Ultra Wealth ២០២៣ របស់ក្រុមហ៊ុនទិន្នន័យ Altrata ចំនួនមហាសេដ្ឋីនៅអាស៊ីកាលពីឆ្នាំមុនមានចំនួន១០៨ ៣៧០នាក់ដែលថយចុះជិត ១១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។ ទ្រព្យសកម្មសរុបនៃក្រុមនេះបានថយចុះ ១០,៦ភាគរយស្ទើរតែលុបទាំងអស់នៃកំណើនកាលពីឆ្នាំមុន។ របាយការណ៍បញ្ជាក់ថា មហាសេដ្ឋីគឺជាបុគ្គលដែលមានទ្រព្យសកម្មសុទ្... |
article_4028.txt | ចិនបានជំរុញការដាំដុះស្រកានាគក្រហមដោយលក់បានក្នុងតម្លៃ ៧យ័នក្នុងមួយគីឡូក្រាម (០,៩៨ដុល្លារ) ដែលថោកជាងទំនិញនាំចូលពីវៀតណាមប្រហែល ២យ័ន ពោលគឺលក់ក្នុងតម្លៃ ៩យ័នក្នុងមួយគីឡូក្រាម (១,២៥ដុល្លារ) ។ | កាលពីឆ្នាំមុន ចិនបានដាំស្រកានាគលើផ្ទៃដីចំនួន ៦៧ពាន់ហិចតាជាមួយនឹងទិន្នផលដែលអាចទទួលបាន១,៦លានតោន គឺច្រើនជាងវៀតណាមបើគិតទាំងផ្ទៃដីដាំដុះ និងទិន្នផល។ ក្រោយមកប្រទេសនេះបានផ្តល់ឱ្យកសិករនូវផ្ទៃដីកាន់តែច្រើន ភាពសម្បូរបែបនៃផលិតផល និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីសម្រេចបាននូវប្រសិទ្ធផលកាន់តែខ្ពស់។ យោងតាមសារព័ត៌មានចិន People's Daily ... |
article_4029.txt | ស្មាតហ្វូនស៊េរីទំនើប Mate 60 Pro របស់ក្រុមហ៊ុនចិន Huawei បំពាក់ដោយបន្ទះឈីបកម្រិតខ្ពស់បានបង្កជាកង្វល់ដល់អាម៉េរិកជុំវិញការប្រជែងក្នុងវិស័យបច្ចេកវិទ្យានេះ។ សមាជិកសភាអាម៉េរិកមួយចំនួនបានដាក់លិខិតទៅក្រសួងពាណិជ្ជកម្មអាម៉េរិក ដើម្បីស្នើសុំឱ្យមានការរឹតបន្តឹង និងដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុមនេះ។ | អាម៉េរិកតែងតែព្យាយាមរារាំងចិនមិនឱ្យនាំមុខខ្លួននូវវិស័យបច្ចេកវិទ្យា ជាពិសេសផ្នែកសឺមីកុងឌុចទ័រ បញ្ញាសិប្បនិមិត្ត (AI) និងវិស័យផ្សេងៗទៀតដែលជាផ្នែកសំខាន់នៃបដិវត្តន៍ឧស្សាហកម្មអនាគត។ ទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់បទបញ្ជា ច្បាប់ គណៈកម្មការពិសេស បទប្បញ្ញត្តិថ្មី និងការរឹតបន្តឹងការនាំចេញជាដើម ដើម្បីរារាំងការនាំចូលបច្ចេកវិទ្យាទំ... |
article_403.txt | ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមីនា បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដោយបញ្ជាឱ្យមន្រ្តីរបស់ខ្លួនចាប់ផ្តើមនីតិវិធីលុបចោលក្រសួងអប់រំ ដ្បិតចាយលុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ យ៉ាងណាមិញ ការលុបក្រសួងអប់រំ មិនមែនជារឿងងាយស្រួលឡើយ ដ្បិតត្រូវឆ្លងកាត់ព្រឹទ្ធសភា។ | ដូចការសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី២០ ខែមីនា ដើម្បីចាប់ផ្តើមនីតិវិធីលុបចោលក្រសួងអប់រំ។ បើតាមលោក ត្រាំ ស្ថាប័នអប់រំ គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ និងក្រុមប្រឹក្សានៅថ្នាក់តំបន់។ «យើងនឹងលុបចោលក្រសួងអប់រំ ហើយមនុស្សគ្រប់គ្នាគិតថា វា... |
article_4030.txt | សាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (Comac) បាននិយាយថា ខ្លួនទទួលបានការបញ្ជាទិញចំនួន១០៦១គ្រឿងសម្រាប់យន្តហោះប្រភេទ C919 និងបានចែកចាយយន្តហោះចំនួន ២គ្រឿងរួចមកហើយដែលកំពុងប្រតិបត្តិការដឹកអ្នកដំណើរនាពេលបច្ចុប្បន្ន ។ | ព័ត៌មានខាងលើត្រូវបានប្រធានក្រុមហ៊ុន Comac លោក He Dongfeng ថ្លែងក្នុងវេទិកាមួយនៅទីក្រុងសៀងហៃកាលពីថ្ងៃទី១០ ខែកញ្ញា ដែលជាយន្តហោះផលិតដោយប្រទេសចិនផ្ទាល់តែម្តង។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល១៤ឆ្នាំ យន្តហោះប្រភេទ Comac C919 ត្រូវបានហោះហើរសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០២២ ។ ជាយន្តហោះរាងតូចល្មមអាចផ្ទុកអ្នកដំណើរបានពី១៥៨ ទៅ១៦៩... |
article_4031.txt | លោកស្រី Ursula von der Leyen បានវាយតម្លៃថា ទីផ្សារពិភពលោកបច្ចុប្បន្នត្រូវបានលុកលុយដោយរថយន្តអគ្គិសនីរបស់ចិនដែលមានតំលៃថោក។ ការឧបត្ថម្ភធនដ៏ច្រើនពីរដ្ឋជាដើមហេតុធ្វើឲ្យតម្លៃរថយន្តអគ្គិសនីចិនមានតម្លៃទាប ដែលនេះជាការបង្ខូចទ្រង់ទ្រាយទីផ្សារអឺរ៉ុប។ | ការប្រកាសរបស់លោកស្រី Von der Leyen ធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅទីក្រុងញូវដេលី។ នៅពេលនោះ លោក លី បានអំពាវនាវឱ្យលោកស្រីគាំទ្រគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ តែងតែបើកទីផ្សារពាណិជ្ជកម្ម វិនិយោគ និងផ្តល់បរិយាកាសយុត្តិធម៌ តម្លាភាព និងគ្មានការរើសអើងសម្រាប់... |
article_4032.txt | អគ្គលេខាធិការនៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន ដោយបញ្ជាក់យ៉ាងច្បាស់ថាការអំពាវនាវឱ្យបញ្ឈប់ការវិនិយោគក្នុងវិស័យនេះគឺមិនផ្តល់ផលចំណេញនោះទេ។ លោកមើលឃើញថា តម្រូវការប្រេងពិភពលោកមានស្ថិរភាពនៅឆ្នាំនេះ។ | អង្កការ OPEC មានសុទិដ្ឋិនិយមចំពោះតម្រូវការប្រេង។ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais នាថ្ងៃទី២ ខែតុលា ក្នុងព្រឹត្តិការណ៍មួយស្តីពីវិស័យថាមពលនៅអេមីរ៉ាតអារ៉ាប់រួម។ លោក Al Ghais បានសង្កត់ធ្ងន់ពីសារសំខាន់នៃការបន្តវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការអំពាវនាវឱ្យបញ្ឈប់ការវ... |
article_4033.txt | សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) អាហ្សង់ទីននៅខែសីហាបានកើនដល់ ១២៤,៤ភាគរយធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ហើយកើនឡើង ១២,៤ភាគរយបើធៀបទៅនឹងខែមុនដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៩១។ នេះបើតាមរបាយការណ៍ពីវិទ្យាស្ថានជាតិស្ថិតិនិងការស៊ើបអង្កេតរបស់អាហ្សង់ទីន (INDEC) នៅថ្ងៃទី១៣ ខែកញ្ញា។ | អាហ្សង់ទីនកំពុងប្រឈមមុខនឹងការកើនឡើងតម្លៃក្នុងរយៈពេលជាច្រើនទសវត្សរ៍ នាំឲ្យប្រទេសនេះស្ថិតក្នុងលំដាប់កំពូលទាំងប្រាំដែលមានកម្រិតអតិផរណាខ្ពស់ជាងគេនៅលើពិភពលោក។ បើតាមរបាយការណ៍ INDEC ការកើនឡើងយ៉ាងខ្លាំងនៃសន្ទស្សន៍ CPI ក្នុងខែសីហានេះ គឺទាក់ទងដោយផ្ទាល់ទៅនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Alberto Fernández ដែលត្រូវបានបង្ខំឱ្យទម្លាក់... |
article_4034.txt | ទីផ្សារការងាររបស់ជប៉ុនទំនងជានឹងធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែមានកង្វះខាតកម្មកររាប់លាននាក់ ហើយអត្រាកម្លាំងពលកម្មដែលមានវ័យចំណាស់មានការកើនឡើងខ្ពស់។ ទន្ទឹមនេះ ក្រុមហ៊ុនជាច្រើនកំពុងទទួលអត្ថប្រយោជន៍ពីការប្រើប្រាស់ស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិត្ត (AI) ។ | ការស្ទង់មតិរបស់វិស័យឯកជននៅជប៉ុនបង្ហាញថា កង្វះកម្លាំងពលកម្មកាន់តែមានស្ថានភាពអាក្រក់ទៅៗក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ការសិក្សាមួយបានប៉ាន់ប្រមាណថា ការខ្វះខាតនឹងមានកម្មករច្រើនជាង ១១លាននាក់នៅឆ្នាំ២០៤០ ខណៈខែកក្កដាឆ្នាំនេះ ជប៉ុនមានកម្មករប្រហែល ៦៧លាននាក់។ នេះបើតាមសារព័ត៌មានជប៉ុន The Japan Times ។ សម្រាប់រយៈពេលខ្លី កង្វះកម្លា... |
article_4035.txt | នៅថ្ងៃទី១៩ ខែកញ្ញា បំណុលជាតិសរុបរបស់អាម៉េរិកបានកើនឡើងដល់៣៣ ទ្រីលានដុល្លារជាលើកដំបូង ដែលខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាល។ | យោងតាមក្រសួងរតនាគារជាតិអាម៉េរិក បំណុលជាតិដែលជារង្វាស់នៃចំនួនទឹកប្រាក់ដែលរដ្ឋាភិបាលជំពាក់ម្ចាស់បំណុលរបស់ខ្លួនឈានដល់៣៣,០៤២ទ្រីលានដុល្លារ។ លោកស្រី Maya MacGuineas ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកថវិការបស់ក្រសួងរតនាគារបានថ្លែងថា អាម៉េរិកបានដើរដល់ចំណុចថ្មីមួយដែលគ្មានអ្នកណាមានមោទកភាពនោះទេ ដោយ បំណុលជាតិសរុប... |
article_4036.txt | ចិនបានស្វែងរកការទាក់ទាញការវិនិយោគពីបរទេស ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីការរាលដាលជំងឺកូវីដ-១៩ មានការយឺតយ៉ាវ ដោយសារតែតម្រូវការនៅក្រៅប្រទេសមានការថមថយ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។ | នៅថ្ងៃទី១៨ ខែកញ្ញា ធនាគារប្រជាជនចិន (PBoC) និងនិយតករប្តូរប្រាក់បរទេសចិន បានជួបជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុននានាស្របពេលដែលទីក្រុងប៉េកាំងបង្កើនការទាក់ទាញទុនវិនិយោគបរទេសដើម្បីគាំទ្រដល់ដំណើរការស្តារសេដ្ឋកិច្ច។ យោងតាមសេចក្តីថ្លែងការណ៍របស់ PBoC តំណាងអាជីវកម្មបរទេសរួមមានក្រុមហ៊ុន Morgan Stanley, HSBC, Deutsche... |
article_4037.txt | មួយថ្ងៃបន្ទាប់ពីការផ្សព្វផ្សាយថាប៉ូលិសបានដាក់ម្ចាស់ក្រុមហ៊ុន Evergrande Group ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនមួយនេះបានផ្អាកសកម្មភាពជួញដូរភាគហ៊ុននៅលើផ្សារហ៊ុនហុងកុង។ | ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ដែលកំពុងប្រឈមនឹងការលំបាកបានផ្អាកការជួញដូរភាគហ៊ុននៅផ្សារហ៊ុនហុងកុងនៅថ្ងៃទី ២៨ ខែកញ្ញា។ ការជូនដំណឹងថ្មីៗរបស់ទីផ្សារហុងកុងបាននិយាយថា សកម្មភាពជួញដូរភាគហ៊ុនរបស់ Evergrande ទាំងផ្នែកសេវាកម្មអចលនទ្រព្យ និងរថយន្តអគ្គិសនីបានឈប់ដំណើរការនៅម៉ោង ៩ព្រឹកនៅថ្ងៃដដែល។ ការផ្លាស់ប្តូរដើម្បីបញ... |
article_4038.txt | ក្រុមហ៊ុនចិន Trina Solar គ្រោងនឹងសាងសង់រោងចក្រទីបីដែលមានតម្លៃ ៤០០ លានដុល្លារនៅវៀតណាម ។ នេះបើយោងតាមសារព័ត៌មាន Reuters ។ | Trina Solar ដែលជាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយរបស់ពិភពលោកដោយផ្អែកលើប្រាក់ចំណូល មានរោងចក្រចំនួនពីរនៅវៀតណាមរួចទៅហើយ។ បើតាម Reuters ក្រុមហ៊ុននេះគ្រោងនឹងបើករោងចក្រទីបីមានទុនវិនិយោគ ៤០០លានដុល្លារគ្របដណ្តប់ផ្ទៃដី ២៥ហិចតា នឹងចាប់ផ្តើមផលិតថ្មសាកអគ្គិសនីនៅឆ្នាំ ២០២៥។ រោងចក្រដែលកំពុងដំណើរការមួយបានចាប់ផ្តើម... |
article_4039.txt | នៅថ្ងៃទី១៩ ខែកញ្ញា ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ចិន Sunac China Holdings ទើបតែដាក់ពាក្យសុំការការពារក្ស័យធននៅអាម៉េរិកបន្ទាប់ពីបានទទួលការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួនក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលដែលមានតម្លៃជិត១០ ពាន់លានដុល្លារ។ | ក្រុមហ៊ុន Sunac China Holdings បានដាក់ពាក្យក្រោមជំពូកទី១៥ នៃច្បាប់ការពារការក្ស័យធនរបស់អាម៉េរិក។ ជំពូកនេះ នឹងអនុញ្ញាតឱ្យតុលាការអាម៉េរិកឈានជើងចូលនៅពេលដែលមានករណីក្ស័យធនពាក់ព័ន្ធនឹងប្រទេសមួយផ្សេងទៀត ហើយច្បាប់នេះទៀតសោតនឹងជួយការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនក្នុងអំឡុងពេលរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នៅថ្ងៃទី១៨ ខែកញ្ញា ម្ចាស់បំណុ... |
article_404.txt | នាថ្ងៃទី ១១ ខែសីហា ចិន បានបង្ហាញការមិនពេញចិត្តជាខ្លាំង ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះចោទប្រកាន់របស់នូវែលសេឡង់ ដែលថាខ្លួនបានជ្រៀតជ្រែកចូលរឿងផ្ទៃក្នុង។ | នូវែលសេឡង់ បានអះអាងថា ខ្លួនដឹងពីសកម្មភាពចារកម្ម ដែលទាក់ទងនឹងចិន និងការប្រឆាំង នឹងប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកនេះ។ «(ការឈ្លបយកការណ៍របស់ចិន) នេះជាការព្រួយបារម្ភផ្នែកស៊ើបការណ៍ដ៏ស្មុគស្មាញ សម្រាប់នូវែលសេឡង់»។ ទីភ្នាក់ងារស៊ើបការណ៍សន្តិសុខនូវែលសេឡង់ (NZSIS) បានលើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំ «បរិស្ថានគំរាមកំហែងផ្នែកសន្តិសុខរប... |
article_4040.txt | កំណើនអតិផរណា និងអត្រាការប្រាក់ខ្ពស់បាននាំឱ្យតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងធំៗរបស់ពិភពលោកធ្លាក់ចុះខ្លាំង។ | អត្រាការប្រាក់ទាប គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ទីផ្សារអចលនទ្រព្យពិភពលោកក្នុងមួយទសវត្សរ៍កន្លងមកនេះ ដោយជំរុញឱ្យតម្លៃផ្ទះកើនឡើងដល់កម្រិតខ្ពស់។ ប៉ុន្តែយុទ្ធនាការប្រឆាំងអតិផរណារបស់ធនាគារកណ្តាលរបស់ប្រទេសនីមួយៗបានធ្វើឱ្យទីផ្សារនេះធ្លាក់ចុះទៅវិញ។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍អចលនទ្រព្យពិភពលោករបស់ធនាគារUBS (UBS Global Real Est... |
article_4041.txt | ប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២៥ឆ្នាំធៀបនឹងប្រាក់ដុល្លារ ប៉ុន្តែធនាគារកណ្តាលជប៉ុន (BOJ) នៅតែបដិសេធមិនព្រមដំឡើងអត្រាការប្រាក់។ ភាពទន់ខ្សោយរបស់ប្រាក់យ៉េន ត្រូវបានចាត់ទុកថាជាកត្តាផ្តល់អត្ថប្រយោជន៍សម្រាប់អាជីវកម្មនាំចេញ ផលិតកម្ម និងទេសចរណ៍ ប៉ុន្តែកាលណាស្ថានភាពនេះចេះតែអូសបន្លាយនឹងបង្កផលប៉ះពាល់អវិជ្ជមានដល... | ហេតុអ្វីបានជប៉ុនមិនព្រមដំឡើងអត្រាការប្រាក់ ? អតីតអគ្គទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Haruhiko Kuroda ធ្លាប់បានលើកឡើងថា ការដំឡើងអត្រាការប្រាក់តិចតួចនឹងជួយឱ្យប្រាក់យ៉េនឡើងថ្លៃ។ ប៉ុន្តែប្រសិនបើយើងចង់រក្សាតម្លៃនៃរូបិយប័ណ្ណក្នុងស្រុកដោយការដំឡើងអត្រាការប្រាក់ វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាត។ ជារឿយៗ BOJ តែងតែបង្ហាញបង្ហាញជំហររបស... |
article_4042.txt | ៩ខែឆ្នាំនេះ ព្រលានយន្តហោះវៀតណាមបានទទួលអ្នកដំណើរចំនួន៨៩លាននាក់ កើន ២០ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះអ្នកដំណើរអន្តរជាតិកើនឡើង ២៦៦,៨ភាគរយកើនដល់២៣,៧លាននាក់។ | ត្រឹមរយៈពេល៩ខែ ព្រលានយន្តហោះនៅទូទាំងប្រទេសវៀតណាមបានស្វាគមន៍អ្នកដំណើរចំនួន ៨៩លាននាក់ក្នុងនោះអ្នកដំណើរអន្តរជាតិកើនឡើង ២៦៦,៨ភាគរយដល់ ២៣,៧ លាននាក់ ខណៈអ្នកដំណើរក្នុងស្រុកថយចុះ៣,៦ភាគរយមានត្រឹមតែ៦៥,២ លាននាក់។ នេះបើតាមទិន្នន័យពីរដ្ឋបាលអាកាសចរណ៍វៀតណាម។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរចំនួន ៤៤,១លាននាក់កើន ២០,៣... |
article_4043.txt | អាម៉េរិកសម្រេចផ្ដល់ជំនួយ៥២២លានដុល្លារដើម្បីជួយអ៊ុយក្រែនស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រផលិតថាមពល និងម៉ាស៊ីនបំលែងអគ្គិសនី។ | ស្ថានទូតអាម៉េរិកប្រចាំនៅអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកញ្ញា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដោយទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រដល់ទីក្រុងគៀវរហូតដល់ ៥២២លានដុល្លារដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធថាមពលនៅក្នុងប្រទេស។ នៅក្នុងសេចក្តីប្រកាសរបស់ស្ថានទូតអាម៉េរិក អ៊ុយក្រែននឹងទទួលបាន ៤២២លានដុល្លារនៅក្នុងកញ្ចប់ជំរុញថាមពលថ្មី និង ១... |
article_4044.txt | តម្លៃផ្ទះនៅអាម៉េរិកបានឡើងថ្លៃ ៦ខែជាប់ៗគ្នានៅក្នុងបរិបទនៃការផ្គត់ផ្គង់លំនៅដ្ឋានបានធ្លាក់ចុះដល់កម្រិតទាបដែលជំរុញឱ្យតម្លៃផ្ទះកើនឡើង។ ផ្ទុយទៅវិញ តម្លៃផ្ទះនៅអាល្លឺម៉ង់បានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុន ក្រោមសម្ពាធអត្រាការប្រាក់ខ្ពស់។ | យោងតាមសន្ទស្សន៍តម្លៃផ្ទះអាម៉េរិករបស់ S&P CoreLogic Case-Shiller បានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែកញ្ញា បានបង្ហាញពីការកើន ០,៦ភាគរយនៅខែកក្កដាធៀបនឹងខែមុន បើធៀបទៅនឹងគ្រាដូចគ្នាឆ្នាំមុនសន្ទស្សន៍បានកើនដល់ ១ភាគរយ។ តម្លៃផ្ទះនៅអាម៉េរិកមានការធ្លាក់ចុះ ៧ខែជាប់គ្នា ដែលថយចុះ ៥ភាគរយគិតត្រឹមចុងខែមករាឆ្នាំនេះ ដោយសារតែអត្រាការប្រាក់ខ្ពស់ កា... |
article_4045.txt | ការរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី៨ ខែកញ្ញា នៅម៉ារ៉ុកបានសម្លាប់មនុស្សជាង២៩០០នាក់។ ក្រោយព្រឹត្តិការណ៍នេះ រដ្ឋាភិបាលម៉ារ៉ុកបានអនុម័តថវិកា ១២ពាន់លានដុល្លារសម្រាប់សាងសង់ឡើងវិញនូវតំបន់ដែលរងគ្រោះ។ | នៅថ្ងៃទី២០ ខែកញ្ញា រដ្ឋាភិបាលម៉ារ៉ុកបាននិយាយថា ខ្លួនគ្រោងនឹងចំណាយយ៉ាងហោចណាស់១២០ពាន់លាន dirhams (១១,៧ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីសាងសង់ឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ខ្លាំងនាពេលថ្មីៗនេះ ។ ការរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័របានកើតឡើងកាលពីថ្ងៃទី ៨ខែកញ្ញា បានសម្លាប់មនុស្សជាង ២៩០០នាក់ ភាគច្រើននៅតាមភូមិដែល... |
article_4046.txt | ទំនាក់ទំនងទ្វេភាគីរវាងចិន និងអឺរ៉ុបកាន់តែយ៉ាប់យ៉ឺននាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់រដ្ឋចិនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ យ៉ាងណាមិញ ភាគីទាំង២ នៅតែប្ដេជ្ញាកាត់បន្ថយភាពតានតឹង។ | ចិន និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានស្តីពីការរឹតបន្តឹងការនាំចេញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញអតុល្យភាពពាណិជ្ជកម្មទ្វេភាគី និងបញ្ហាផ្សេងៗទៀតនៃភូមិសាស្ត្រនយោបាយ។ យោងតាម CNN ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងខាងលើក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុ... |
article_4047.txt | តម្រូវការទុរេនពិភពលោកក្នុងត្រីមាសទី១ បានកើនឡើង ៤០០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។ បើតាមរបាយការណ៍របស់ធនាគារ HSBC តម្រូវការទុរេនជាសកលកំពុងកើនខ្លាំង ភាគច្រើនដោយសារប្រជាជនចិននិយមផ្លែឈើប្រភេទនេះ។ | ទុរេនកំពុងក្លាយជាផលិតផលត្រូវប៉ាន់នៅចិន ដែលធ្វើឱ្យតម្រូវការទុរេនកើនឡើងលើទីផ្សារពិភពលោក។ នៅចិន ទុរេន មិនមែនគ្រាន់តែជាផ្លែឈើសម្រាប់បរិភោគឡើយ ប៉ុន្តែបង្ហាញពីភាពមានបានរបស់អ្នកទិញដែរ ដោយទុរេនត្រូវបានប្រើប្រាស់យ៉ាងពេញនិយមជាកាដូសម្រាប់អាពាហ៍ពិពាហ៍ ពិធីភ្ជាប់ពាក្យ ឬអំណោយ។ តម្រូវការទុរេននៅចិនបានចាប់ផ្តើមកើនឡើងក្នុងឆ្នាំ២០២៧។ បើ... |
article_4048.txt | នាល្ងាចថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សលោក ង្វៀន ហ៊្វូ ជុង ។ លទ្ធផលគួរឲ្យកត់សម្គាល់បំផុតនៃដំណើរទស្សនកិច្ចលើកនេះ របស់ប្រមុខសេតវិមាន គឺភាគីទាំងពីរបានសម្រេចចិត្តលើកកំពស់ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាម៉េរិកទៅជាដៃគូយុទ្ធសា... | ១. តើអ្វីដែលឈានទៅដល់ការលើកកម្ពស់ទំនាក់ទំនងទៅរវាងអាម៉េរិក និងវៀតណាមក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ? ប្រទេសទាំងពីរបានចំណាយពេល ១០ ឆ្នាំក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយឥឡូវនេះគឺជាពេលវេលាដើម្បីធ្វើឱ្យប្រសើរឡើងមួយកម្រិតទៀតហើយ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ពេលវេលាបច្ចុប្បន្ន គឺពិតជាពេលវេលាដ៏គួរឱ្យចង់បាន... |
article_4049.txt | នាថ្ងៃទី ១១ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ចាយប្រាក់អឺរ៉ូមកត្រឹម ០,៨ភាគរយពោលគឺពី ១,១ភាគរយដែលបានផ្តល់ឱ្យកាលពីខែឧសភា។ | កំណើនទាបបែបនេះ បណ្តាលមកពីប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជាអាល្លឺម៉ង់បាន ទាញសន្ទុះកំណើននៃតំបន់ឲ្យធ្លាក់ចុះ។ EC ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូសម្រាប់ឆ្នាំ ២០១៤ មកនៅត្រឹម ១,៣ភាគរយពោលគឺទាបជាង ១,៦ភាគរយដែលបានផ្តល់ឱ្យពីមុន។ សេដ្ឋកិច្ចនាំមុខគេរបស់អឺរ៉ុប គឺអាល្លឺម៉ង់កំពុងកត់ត្រាការធ្លាក់ចុះនៃវិស័យឧស្សាហកម្... |
article_405.txt | លោក Pita Limjaroenrat ដែលជាក្តីសង្ឃឹមរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រជាជនថៃ កំពុងទទួលរងនូវពាក្យបណ្តឹងជាបន្តបន្ទាប់។ តុលាការធម្មនុញ្ញថៃទើបតែយល់ព្រមទទួលយកពាក្យបណ្តឹង ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធព្រះមហាក្សត្រ ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោត ស្នើឱ្យតុលាការដកសិទ្ធិលោក Pita ជាសមាជិកសភា។ | មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat បានឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន ហើយត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីថៃថ្មី។ ប៉ុន្តែលោកបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងដំណើរឆ្ពោះទៅកាន់តំណែងប្រមុខរដ្ឋាភិបាលដោយសារតែជំហរប្រឆាំងក្រុមអភិរក្សនិយម។ នៅថ្ងៃទី១២ ខែកក្កដា តុលាការធម្មនុញ្ញថៃបានយល់ព្រមទទួល... |
article_4050.txt | ការនាំចូលអាហារសមុទ្ររបស់ចិនពីជប៉ុនបានធ្លាក់ចុះ ៦៧,៦ភាគរយនៅខែសីហាបើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលទីក្រុងប៉េកាំងបានហាមឃាត់លើផលិតផលសមុទ្រពីជប៉ុនកាលពីចុងខែសីហា។ នេះបើតាមទិន្នន័យពីគយចិននៅថ្ងៃទី១៨ ខែកញ្ញា។ | ក្រោយពីជប៉ុនបញ្ចេញទឹកប្រព្រឹត្តកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅសមុទ្រ ប្រទេសជិតខាងដូចជាចិន និងកូរ៉េខាងត្បូងបានហាមឃាត់ការនាំចូលអាហារសមុទ្រពីតំបន់នេះ ដោយបារម្ភខ្លាចមានសារធាតុពុលប៉ះពាល់ដល់សុខភាពប្រជាជន។ នៅខែសីហាការនាំចូលអាហារសមុទ្ររបស់ចិនពីជប៉ុនធ្លាក់ចុះ ៦៧,៦ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ សន្ទុះនៃការថមថយនេះបានចាប់ផ្តើម... |
article_4051.txt | វិនិយោគិនបរទេសចាត់ទុកវិស័យអចលនទ្រព្យនៅជប៉ុន ថាជាការវិនិយោគដ៏ជោគជ័យមួយ នៅពេលដែលប្រាក់យ៉េនមានតម្លៃថោក ហើយអត្រាការប្រាក់ស្ថិតនៅអត្រាទាប។ | តម្លៃអចលនទ្រព្យនៅជប៉ុនកំពុងត្រូវប៉ាន់ បន្ទាប់ពីការរាលដាលជំងឺកូវីដ-១៩។ ការស្ទុះងើបឡើងវិញនៃតម្រូវការ ជាហេតុផលជំរុញឲ្យវិស័យនេះមានភាពទាក់ទាញ។ ក្រៅពីនេះ អ្នកវិនិយោគបរទេសក៏មើលឃើញឱកាសពីការធ្លាក់ចុះប្រាក់យ៉េន ស្របពេលអត្រាការប្រាក់នៅកម្រិតទាប។ យោងតាមស្ថិតិរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូ... |
article_4052.txt | ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីតាមរយៈប្រទេសទីបីដូចជាចិន អេមីរ៉ាត់អារ៉ាប់រួម និងតួកគី បានកាត់បន្ថយប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ពាណិជ្ជកម្មមិនផ្ទាល់បែបនេះ បង្ហាញពីការពឹងផ្អែករបស់ប្លុកអឺរ៉ុបលើរុស្ស៊ី។ | ការផ្គត់ផ្គង់តាមរយៈប្រទេសទីបីបានលាក់បាំងធាតុពិតរបស់សហភាពអឺរ៉ុប (EU) ជុំវិញការពឹងផ្អែកវត្ថុធាតុដើមពីរុស្ស៊ី។ តួយ៉ាងក្រុមហ៊ុនស្វីស Glencore បានផ្គត់ផ្គង់ទង់ដែងរុស្ស៊ីរាប់ពាន់តោនទៅកាន់អ៊ីតាលី តាមរយៈតួកគីនៅខែកក្កដាឆ្នាំ ២០២៣។ យោងតាមឯកសារគយ និងរូបថតដែលទទួលបានដោយកាសែត Financial Times ពាណិជ្ជករលក់លោហៈ និងប្រេងដែលបានចុះបញ្ជីនៅ... |
article_4053.txt | អ្នកជំនាញបាននិយាយថា ចំនួនអាផាតមិននៅចិនដែលទំនេរបច្ចុប្បន្នអាចគ្រប់គ្រាន់សម្រាប់មនុស្ស៣ពាន់លាននាក់ ខណៈប្រជាជនចិនមានចំនួនប្រមាណតែ១,៤ពាន់លាននាក់ ដែលមានន័យថាទីផ្សារក្នុងវិស័យនេះកំពុងផ្គត់ផ្គង់លើសពីតម្រូវការ។ | ចិនកំពុងជួបបញ្ហាវិបត្តិអចលទ្រព្យអស់ជាច្រើនខែក្រោយការរាលដាលជំងឺកូវីដ-១៩។ ក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិនបានប្រកាសក្ស័យធនជាបន្តបន្ទាប់តួយ៉ាង ក្រុមហ៊ុនEvergrande មានបំណុលស្មើ ២ភាគរយនៃចំនួនផលិតផលក្នុងស្រុកសរុបរបស់ចិន។ លោក He Keng អតីតអគ្គនាយរងនៃអគ្គនាយកស្ថិតិជាតិចិនបាននិយាយក្នុងវេទិកាមួយនៅទីក្រុង Dongguan ថា មានតួលេខផ្សេងៗគ្... |
article_4054.txt | តម្លៃប្រេងបានកើនឡើងខ្លាំង ខណៈអ្នកវិនិយោគកំពុងបារម្ភពីបញ្ហាផ្គត់ផ្គង់ ក្រោយពីរុស្ស៊ីបានចេញការហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ និងការកើនឡើងអត្រាការប្រាក់ដែលបន្តប៉ះពាល់ដល់តម្រូវការប្រេង។ | នៅថ្ងៃទី២៥ ខែកញ្ញា តម្លៃប្រេង Brent បានកើនឡើង ៤៨សេន (០,៥ភាគរយ) ដល់ ៩៣,៧៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ៣ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃទី២២ ខែកញ្ញា។ ចំណែកតម្លៃប្រេងឆៅ WTI របស់អាម៉េរិកបានកើនឡើង ៥០សេន (០,៦ភាគរយ) ដល់ ៩០,៥៣ដុល្លារក្នុងមួយបារ៉ែល។ អ្នកវិភាគទីផ្សារ IG លោក Tony Sycamore បាននិយាយថា តម្លៃប្រ... |
article_4055.txt | ការយកពន្ធលើទ្រព្យសម្បត្តិរបស់អ្នកមានបំផុត ០,៥ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសសមាជិកនីមួយៗ អឺរ៉ុបអាចបង្កើនចំណូលថវិកាបានជាង ២២៧ពាន់លានដុល្លារ។ | គំនិតនេះត្រូវបានលើកឡើងក្នុងការសិក្សាមួយដោយក្រុមសម្ព័ន្ធសេរីនិយម (Liberal Alliance Group) នៅសភាអឺរ៉ុប ពីរសប្តាហ៍បន្ទាប់ពីអ្នកសេដ្ឋកិច្ច និងអ្នកនយោបាយបានអំពាវនាវឱ្យយកពន្ធលើអ្នកមាននៅក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលីប្រទេសឥណ្ឌា។ ដូច្នោះហើយ ប្រសិនបើពន្ធលើទ្រព្យសម្បត្តិត្រូវបានដាក់ចំពោះអ្នកមានបំផុត ០,៥ភាគរយនៃប្រទេស... |
article_4056.txt | ធនាគារកណ្តាលអឺរ៉ុប (ECB) បានបង្កើនអត្រាការប្រាក់សំខាន់ៗចំនួនបីរួមទាំងអត្រាការប្រាក់សម្រាប់ការផ្តល់ហិរញ្ញប្បទានឡើងវិញដល់ ៤,២៥ភាគរយ អត្រាការប្រាក់បញ្ញើកើនដល់ ៤ភាគរយ និងអត្រាការប្រាក់ផ្តល់ប្រាក់កម្ចីដល់ ៤,៥ភាគរយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីប្រាក់អឺរ៉ូបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩។ | នៅថ្ងៃទី១៤ ខែកញ្ញា ធនាគារកណ្តាលអ៊ឺរ៉ុបបានសម្រេចចិត្តដំឡើងអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនជាលើកទី ១០ ដែលជាកម្រិតខ្ពស់បំផុតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ECB បានបង្កើនអត្រាការប្រាក់សំខាន់ៗចំនួនបីរួមទាំងការផ្តល់អត្រាការប្រាក់ឡើងវិញដល់ ៤,២៥ភាគរយ អត្រាការប្រាក់បញ្ញើកើនដល់ ៤ភាគរយ និងអត្រាការប្រាក់ផ្... |
article_4057.txt | ប្រេងឆៅរបស់អាម៉េរិក WTI បានកើនលើសពី ៩០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង Brent កើនដល់ ៩៤ដុល្លារ ដោយសារតែការព្រួយបារម្ភអំពីការថយចុះការផ្គត់ផ្គង់ នៅពេលដែលតម្រូវការប្រេងឆៅពិភពលោកកើនដល់កម្រិតកំណត់មួយ។ | តម្លៃប្រេងឆៅអាម៉េរិក WTI បច្ចុប្បន្នមានតម្លៃ ៩០,៧ដុល្លារក្នុងមួយប៉ារ៉ែលដែលកើនលើសពីតម្លៃ ៩០ដុល្លារចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ ប្រេង Brent ក៏បានកើនថ្លៃដល់ ៩៤ដុល្លារក្នុងមួយប៉ារែលដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ។ តម្លៃប្រេងបានកើនឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះដោយសារក្តីបារម្ភអំពីការផ្គត់ផ្គង់ដ៏តឹង... |
article_4058.txt | ឥណ្ឌូណេស៊ី សម្រេចហាមប្រាមការលក់នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយដូចជា TikTok Facebook និង Instagram ជាមួយគោលបំណងទប់ស្កាត់សកម្មភាពលក់អនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានគេមើលឃើញថាកំពុងបង្កគ្រោះថ្នាក់ដល់អាជីវកម្មខ្នាតតូចរាប់លាន។ | រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីបានប្រកាសហាមឃាត់ការលក់ដូរទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី២៧ ខែកញ្ញា ។ ការហាមប្រាមនេះមានគោលបំណងទប់ស្កាត់សកម្មភាពលក់អនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលត្រូវបានគេជឿថានឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូចរាប់លាននៅក្នុងប្រទេស។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីឥណ្ឌូណេស៊ីបានអំពាវនាវ... |
article_4059.txt | គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មនៅក្នុងវិស័យនេះ។ យោងតាមសារព័ត៌មាន Politico ។ | ស្របពេលដែលរថយន្តអគ្គិសនីរបស់ចិនកំពុងឈានជើងចូលទីផ្សារអឺរ៉ុបដោយទទួលបានការពេញនិយម ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីថ្ងៃទី២០ ខែកញ្ញា បានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើការនាំចូលពីប្រទេសនេះ ដែលវាជាជំហានមួយអាចនឹងឈានទៅរកសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្លុកនេះ និងសេដ្ឋកិច្ចទី... |
article_406.txt | មេដឹកនាំបក្សភឿថៃ លោក Chonlanan Srikaew បានអះអាងថា គណបក្សភឿថៃនឹងបង្កើតសម្ព័ន្ធថ្មីមួយដោយគ្មានគណបក្សឆ្ពោះទៅមុខ។ ចំណែកគណបក្សដែលនឹងចូលរួមក្នុងក្រុមចម្រុះថ្មីនោះ នឹងត្រូវប្រកាសនៅថ្ងៃទី៣ ខែសីហា។ | នៅថ្ងៃទី២ ខែសីហា ប្រមុខដឹកនាំបក្សភឿថៃលោក Chonlanan Srikaew បាននិយាយថា សម្ព័ន្ធថ្មីមួយនឹងត្រូវបង្កើតឡើង ដោយគ្មានវត្តមានបក្សឆ្ពោះទៅមុខ ហើយបក្សខ្លួននឹងស្នើលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ លោក Chonlanan Srikaew បានលើកឡើងថា ភឿថៃនិងសម្ព័ន្ធថ្មីមិនគាំទ្រការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រទេ ហ... |
article_4060.txt | ធុរកិច្ចវៀតណាមជាច្រើនបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយសាជីវកម្មអាម៉េរិកធំៗក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន។ | ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន នៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា គឺជាឱកាសសម្រាប់ប្រទេសទាំងពីរជំរុញទំនាក់ទំនងក្នុងវិស័យវិនិយោគ នវានុវត្តន៍ បច្ចេកវិទ្យា បន្ទះឈីប គ្រឿងអេឡិចត្រូនិក និងការដឹកជញ្ជូន។ កិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការវិនិយោគជាច្រើនត្រូវបានចុះហត្ថលេ... |
article_4061.txt | កង្វះខាតប្រេងឥន្ធនៈនាពេលថ្មីៗនេះ បានបង្ខំឱ្យរុស្ស៊ីហាមឃាត់ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅក្រៅប្រទេស ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។ | នៅថ្ងៃទី ២១ ខែកញ្ញា រដ្ឋាភិបាលរុស្ស៊ីបានចេញបម្រាមបណ្តោះអាសន្នលើការលក់សាំង និងប្រេងម៉ាស៊ូតដល់ប្រទេសទាំងអស់ លើកលែងតែប្រទេសចំនួនបួននៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីរួមមានបេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន។ ការហាមប្រាមនេះបានចូលជាធរមានភ្លាមៗ ក្នុងគោលបំណងធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព។ បើតាមសេចក្តីប្រកាសខាងលើ ការ... |
article_4062.txt | នៅថ្ងៃទី២០ ខែកញ្ញា ធនាគារកណ្តាលអាមេរិក (Fed) បានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់យោងបច្ចុប្បន្នស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ។ ប៉ុន្តែគាំទ្រការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំ២០២៣ និងបន្តរក្សាគោលនយោបាយរូបិយវត្ថុតឹងរឹងរហូតដល់ឆ្នាំ២០២៤ ។ | ក្រោយកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ធនាគារកណ្ដាលអាម៉េរិក បានប្រកាសថាខ្លួននឹងមិនដំឡើងអត្រាការប្រាក់ទៀតទេ ក្រោយរង់ចាំមើលទិន្នន័យបន្ថែមទៀតដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់ពីមុនមកលើសេដ្ឋកិច្ចអាម៉េរិក។ ចាប់តាំងពីខែមីនាឆ្នាំ២០២២ ធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាការប្រាក់ចំនួន ១១ដងរួចមកហើយ ដើម្បីបន្ថយកម្រិតអត... |
article_4063.txt | ទីក្រុងញូវយ៉កបន្តក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ចាប់តាំងពីវ៉ាដាច់ទីក្រុងឡុងដ៍ក្នុងខែកញ្ញា ឆ្នាំ២០១៨ ។ នេះបើតាមសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល (GFCI) ។ | ទីក្រុងញូវយ៉ករបស់អាម៉េរិកនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ខណៈដែលទីក្រុងឡុងដ៍តាមពីក្រោយដោយឈរនៅលំដាប់ទី២។ ប៉ុន្តែញូវយ៉ក កំពុងប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងក្លាពីសិង្ហបុរី និងហុងកុង។ លើសពីនេះ ទីក្រុងញូវយ៉កបន្តស្ថិតក្នុងទីតាំងនាំមុខគេ ដោយកាន់កាប់ ៧៦៣ពិន្ទុនៅក្នុងក្របខ័ណ្ឌនៃការស្ទង់មតិ១៤៧កត្តាជាមួយនឹងមជ្ឈមណ្ឌលចំ... |
article_4064.txt | កាសែត DW News របស់អាល្លឺម៉ង់រាយការណ៍ពីវិស័យទេសចណ៍វៀតណាម ដែលក្លាយជាគោលដៅជាទីពេញនិយមនៅក្នុងតំបន់ ជាមួយនឹងល្បឿននៃការអភិវឌ្ឍន៍ដ៏លឿនដែលបានទាក់ទាញវិស័យដ៏ច្រើន ប៉ុន្តែមិនអាចវ៉ាដាច់ថៃនាពេលខាងមុខនោះទេ។ | ភាពរឹងមាំរបស់ទេសចរណ៍វៀតណាមគឺទេសភាពបែបចម្រុះរាប់ចាប់ពីឆ្នេរសមុទ្រ តំបន់ទំនាប ភ្នំ រហូតដល់ទីក្រុងដែលមានភាពអ៊ូអរជាមួយនឹងសេវាកម្មគ្រប់ប្រភេទ។ បើតាមរបាយការណ៍ Google Destination Insights វៀតណាមគឺជាគោលដៅស្វែងរកច្រើនបំផុតទី៧ ចាប់ពីខែមីនាដល់ខែមិថុនា និងជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ក្នុងគោលដៅស្វែងរកច្រើនបំផុតទាំង ២០នៅលើពិភពលោក... |
article_4065.txt | ធនាគារប្រជាជនចិន (PboC) បានទម្លាក់អត្រាការប្រាក់កម្ចីរយៈពេលមួយឆ្នាំរបស់ខ្លួនដែលជាអត្រាការប្រាក់គោលសម្រាប់កម្ចីសាជីវកម្មពី ៣,៥៥ភាគរយមកត្រឹម ៣,៤៥ភាគរយ។ | នៅថ្ងៃទី២១ ខែសីហា ធនាគារប្រជាជនចិន (PboC) បានទម្លាក់អត្រាការប្រាក់ជាមូលដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការធ្លាក់ចុះនៃសេដ្ឋកិច្ច។ PBoC បានបន្ទាបអត្រាប្រាក់កម្ចីរយៈពេលមួយឆ្នាំ (LPR) ដែលជាអត្រាការប្រាក់គោលសម្រាប់កម្ចីសាជីវកម្មពី ៣,៥៥ភាគរយ ទៅ ៣,៤៥ភាគរយ ខណៈដែលរក្សាអត្រា LPR រយៈពេល៥ ឆ្នាំ ចំពោះប្រាក់កម្ចីទិញផ្ទះត្... |
article_4066.txt | មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្តីបន្ទោសមន្ត្រីចំពោះការគ្មានការទទួលខុសត្រូវចំពោះការខកខានក្នុងការការពារផលដំណាំដែលខូចខាតដោយព្យុះត្រូពិចខ្នុរ (Khanun) ដែលបានបោកបក់ពាសពេញឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន។ | ព្យុះត្រូពិចខ្នុរដែលបំផ្លិចបំផ្លាញជប៉ុនមុនពេលឆ្លងកាត់ឧបទ្វីបកូរ៉េ បានបោកបក់កាត់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី១១ សីហា បន្ទាប់ពីបានបោកបក់នៅកូរ៉េខាងត្បូងមួយថ្ងៃមុន។ នៅថ្ងៃទី១៤ ខែសីហា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទៅទស្សនាកសិដ្ឋានលិចទឹកនៅក្នុងស្រុក Anbyon ភាគខាងកើតប... |
article_4067.txt | ធនាគារ UBS បានព្យាករថាតម្លៃប្រេងពិភពលោកនៅតែឡើងថ្លៃសម្រាប់ចុងឆ្នាំ ២០២៣នេះ ដែលប្រេង Brent នឹងឡើង ៩៥ដុល្លារ ខណៈប្រេងឆៅ WTI នឹងកើនដល់ ៩១ដុល្លារក្នុងមួយបារ៉ែល។ ការឡើងថ្លៃប្រេងនេះ អាចបណ្តាលមកពីភាពមិនច្បាស់លាស់របស់សេដ្ឋកិច្ចចិន និងក្រុមសម្ព័ន្ធប្រទេសនាំចេញប្រេងបានកម្រិតការផ្គត់ផ្គង់ទៅកាន់ពិភពលោក។ | អ្នកយុទ្ធសាស្រ្តនៅធនាគារ UBS ដែលមានមូលដ្ឋាននៅស្វីសព្យាករថា តម្លៃប្រេងនឹងលើសពី ៩០ដុល្លារក្នុងមួយបារ៉ែលនៅចុងឆ្នាំនេះ ដោយសារតម្រូវការខ្ពស់ និងការផ្គត់ផ្គង់កាន់តែតឹងតែង។ ក្នុងនោះតម្លៃប្រេង Brent នឹងឡើងដល់ ៩៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង WTI របស់អាម៉េរិកនឹងកើនឡើងដល់ ៩១ដុល្លារក្នុងមួយប៉ារ៉ែល។ ប្រេង Brent ដែលកំពុងត... |
article_4068.txt | ភាគហ៊ុនរបស់ក្រុមហ៊ុនវៀតណាម VinFast បានបិទវគ្គជួញដូរជាលើកដំបូងក្នុងតម្លៃជាង ៣៧ដុល្លារ ដែលធ្វើឱ្យតម្លៃទុនមានជាង៨៥ពាន់លានដុល្លារ។ តួលេខនេះ ក៏ធ្វើឱ្យ VinFast ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំទីបីបន្ទាប់ពីក្រុមហ៊ុន Tesla របស់អាម៉េរិក និង BYD របស់ចិន ។ | ប្រតិបត្តិការជួញដូរថ្ងៃទី ១៥ខែសីហា ភាគហ៊ុន VFS របស់ VinFast បានបើកនៅតម្លៃ ២២ដុល្លារ ហើយបានធ្លាក់ចុះក្រោម១៧ដុល្លារភ្លាមៗ បន្ទាប់មកបានត្រលប់ទៅ ២៨ដុល្លារមុនពេលសម្រាកអាហារថ្ងៃត្រង់។ ក្រោយមកតម្រូវការខ្លាំងបានទាញភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាមកើនឡើងយ៉ាងឆាប់រហ័ស។ VinFast បានបិទការជួញដូរដំបូងនៅលើ Nasdaq ក្នុងតម្លៃជាង ៣៧ដុ... |
article_4069.txt | អ្នកជំនាញនៅធនាគារ Goldman Sachs គិតថាធនាគារកណ្តាលអាម៉េរិក Fed នឹងចាប់ផ្តើមទម្លាក់អត្រាការប្រាក់នៅ០,២៥ភាគរយមកវិញចាប់ពីត្រីមាសទី២ ឆ្នាំ២០២៤ ហើយរំពឹងថាក្នុងរយៈពេលវែង អត្រាការប្រាក់នឹងត្រលប់ទៅកម្រិតស្ថិរភាពចន្លោះពី ៣ភាគរយទៅ៣,២៥ភាគរយ ។ | នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ Goldman Sachs ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហា សេដ្ឋវិទូ Jan Hatzius និង David Mericle បានសង្កត់ធ្ងន់ថា ការព្យាករគឺផ្អែកលើការរំពឹងទុកនៃអត្រាការប្រាក់ត្រឡប់មកធម្មតា បន្ទាប់ពីការរឹតបន្តឹងបច្ចុប្បន្ន ខណៈដែលអតិផរណាបានកើនឡើងជិតដល់គោលដៅ។ ក្រុមហ៊ុន Goldman បានព្យាករថា ការកាត់បន្ថយអត្... |
article_4070.txt | សៀមរាប៖ ក្រុមហ៊ុន China Metro កំពុងសិក្សានិងស្វែងរកកិច្ចសហការជាមួយអាជ្ញាធរខេត្ត ដើម្បីសាងសង់ផ្លូវរថភ្លើងមួយខ្សែភ្ជាប់ពីព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ ស្រុកសូទ្រនិគម មកកាន់ក្រុងសៀមរាប។ | នាយករដ្ឋបាលសាលាខេត្តសៀមរាបលោក លី វណ្ណៈ បានប្រាប់សារព័ត៌មានថ្មីៗថា ភាគីក្រុមហ៊ុនបាន មកជួបអាជ្ញាធរខេត្តនៅចុងខែ សីហា កន្លងទៅ ដើម្បីបង្ហាញគម្រោងសិក្សាសង់ផ្លូវរថភ្លើងពីព្រលានយន្តហោះ មកកាន់ក្រុងសៀមរាប។ លោកបញ្ជាក់ថា គម្រោងនេះមានប្រវែងប្រមាណ៣០គីឡូម៉ែត្រ ដោយខ្សែរថភ្លើងចេញពីព្រលាន ហើយមកដល់ក្រុងសៀមរាបបែងចែកជាពីរ គឺខ្សែទីមួយឆ្ព... |
article_4071.txt | តម្លៃផ្ទះនៅអង់គ្លេសក្នុងខែកក្កដាបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០០៩។ ការធ្លាក់ថ្លៃនេះ កើតឡើងនៅពេលអត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់រយៈពេល១៥ឆ្នាំ ហើយថ្លៃជួលផ្ទះបានកើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩។ | វិទ្យាស្ថានវាយតម្លៃអង់គ្លេស (RICS) បានចេញផ្សាយការស្ទង់មតិមួយកាលពីថ្ងៃទី ១០ ខែសីហាដោយបង្ហាញថា តារាងស្ថិតិតម្លៃផ្ទះបានធ្លាក់ចុះមកត្រឹម -៥៣ ក្នុងខែកក្កដាពីសន្ទស្សន៍ -៤៨ កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះគឺជាកម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០០៩ នៅពេលដែលវិបត្តិហិរញ្ញវត្ថុ ពិភពលោកបានវាយប្រហារ និងទាបជាងការព្យាករ -៥០ដោយអ្នកសេដ្ឋ... |
article_4072.txt | ការព្រួយបារម្ភនៃការផ្គត់ផ្គង់អង្ករមិនគ្រប់គ្រាន់ដោយសារការប្រែប្រួលអាកាសធាតុ និងជម្លោះនៃសង្គ្រាមអ៊ុយក្រែន និងការហាមប្រាមរបស់ឥណ្ឌា បានធ្វើឱ្យតម្លៃអង្ករនៅថៃឡើងថ្លៃខ្ពស់ដល់៦៤៨ដុល្លារក្នុងមួយតោន។ បច្ចុប្បន្នជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨។ | យោងតាមសមាគមអ្នកនាំចេញអង្ករថៃ តម្លៃអង្ករបាក់ថៃនៅថ្ងៃទី ៩ ខែសីហា បានឡើងដល់ ៦៤៨ ដុល្លារក្នុងមួយតោន។ នេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ បើធៀបនឹងមួយខែមុន តម្លៃអង្ករបានកើនឡើង ២០ភាគរយ។ តម្លៃកនេះត្រូវបានគេចាត់ទុកជាសន្ទុះនៃការកើនថ្លៃខ្ពស់ក្នុងតំបន់អាស៊ី។ ការកើនឡើងតម្លៃនេះ ដោយសារ... |
article_4073.txt | យោងតាមអគ្គនាយកដ្ឋានស្ថិតិវៀតណាម អតិផរណានៅខែសីហានេះ បានកើនឡើង ០,៣២ភាគរយបើធៀបនឹងខែមុន និងកើន ៤,០២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអតិផរណាស្នូល កើនដល់ ៤,៥៧ភាគរយ។ | អគ្គនាយកដ្ឋានស្ថិតិរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម បានចេញផ្សាយរបាយការណ៍ស្ថានភាពសេដ្ឋកិច្ច-សង្គម នៅថ្ងៃទី២៩ ខែសីហា ដោយបង្ហាញថា រយៈពេល៨ខែឆ្នាំនេះ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) បានកើនឡើង ៣,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអតិផរណាស្នូលបានកើនដល់ ៤,៥៧ភាគរយ។ អតិផរណាស្នូល ជានិន្នាការវាស់វែងអតិផរណារយៈពេលវែង ហើយក... |
article_4074.txt | តម្លៃប្រាក់រូប្លិ៍នៅឆ្នាំនេះបានធ្លាក់ចុះ ២៥ភាគរយធៀបនឹងប្រាក់ដុល្លារអាម៉េរិក ។ នៅថ្ងៃទី១៤ ខែសីហា អត្រាប្តូរប្រាក់ដុល្លារ ១ដុល្លារប្តូរបាន ១០០,៧រូប្លិ៍ ដែលនេះជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២ មានអត្រាលើស ១០០រូប្លិ៍ក្នុងមួយដុល្លារ។ | ប្រាក់រូប្លិ៍បានបាត់បង់តម្លៃ២៥ភាគរយបើធៀបនឹងប្រាក់ដុល្លារអាម៉េរិកនៅឆ្នាំនេះ ហើយជារូបិយ័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណបីដែលមានការប្រែប្រួលដ៏អាប់អួរបំផុតរួមទាំងប្រាក់លីរ៉ារបស់តួកគី និងប្រាក់ប៉េសូអាហ្សង់ទីន។ ប្រាក់រូប្លិ៍បានចុះខ្សោយនៅក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន ដែលក្រោយមកមានការដាក់ទណ្ឌកម្មដោយបស្ចិមប្រទេសលើការលក់ប្រេងរបស់រុ... |
article_4075.txt | ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន បានជះឥទ្ធិពលដល់ប្រទេសនានាជុំវិញពិភពលោកតួយ៉ាងតម្រូវការធ្លាក់ចុះ វិបត្តិអចលនទ្រព្យ ការវិនិយោគ ភ្ញៀវទេសចរចិនដែលធ្វើឱ្យប្រទេសដែលពឺងផ្អែកលើការនាំចេញទៅកាន់ចិនសុទ្ធតែរងផលប៉ះពាល់។ | កាលពីប្រាំបីខែមុន សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងងើបឡើងវិញ។ គោលនយោបាយ សូន្យកូវីដត្រូវបានបញ្ចប់ អ្នកទិញទំនិញ និងអ្នកទេសចរក្នុងស្រុកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសេរី ប៉ុន្តែការស្ទុះងើបឡើងវិញហាក់ដូចជាមានការរំពឹងតិចតួច។ កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនគិតត្រឹមត្រីមាសទីពីរ ត្រូវបានអ្នកសេដ្ឋកិច្ចរំពឹងទុកថានឹងកើនដល់ប្រហែល... |
article_4076.txt | ទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក Freddie Mac Housing Finance Group បង្ហាញថាអត្រាកម្ចីទិញផ្ទះនៅអាម៉េរិកជាមធ្យមរយៈពេល ៣០ឆ្នាំបានកើនឡើងដល់ ៧,០៩ភាគរយក្នុងសប្តាហ៍នេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០០២។ | អត្រាប្រាក់កម្ចីទិញផ្ទះនៅអាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២០ឆ្នាំ ដោយបន្ថែមសម្ពាធដល់អ្នកប្រើប្រាស់ដែលកំពុងតស៊ូជាមួយអតិផរណានៅក្នុងប្រទេស។ បើតាមទិន្នន័យពី Freddie Mac Housing Finance Group អត្រាកម្ចីទិញផ្ទះជាមធ្យមរយៈពេល៣០ឆ្នាំបានកើនដល់៧,០៩ភាគរយនៅសប្តាហ៍នេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០០២... |
article_4077.txt | រយៈពេល ៣ឆ្នាំខាងមុខ រុស្ស៊ីគ្រោងនឹងលក់ឧស្ម័នធម្មជាតិទៅឲ្យចិនតាមបំពង់បង្ហូរប្រេងក្នុងតម្លៃពាក់កណ្តាលដែលលក់ទៅឱ្យអឺរ៉ុប។ | របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០២៦ ដែលដាក់ជូននាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin នៅថ្ងៃទី៨ ខែកញ្ញាបានបង្ហាញថា តម្លៃជាមធ្យមនៃឧស្ម័នដែលលក់ទៅចិននៅឆ្នាំ២០២៤ នឹងមានចំនួនត្រឹមតែ ២៧១ដុល្លារក្នុងមួយពាន់ម៉ែត្រគូប ខណៈការលក់សម្រាប់អតិថិជននៅអឺរ៉ុប និងតួកគី គឺមានតម្លៃដល់ទៅ ៤៨១ដុល្លារ។ គម្លាតនេះត្រូវបានគេរំពឹងថានឹងរក្សារ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.