file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_4078.txt
ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ការបង្កើនការចំណាយរបស់រដ្ឋាភិបាល និងការរឹតបន្តឹងទីផ្សារការងារកំពុងបន្ទន់ឥទ្ធិពលនៃយុទ្ធនាការបង្កើនអត្រាការប្រាក់របស់ធនាគារកណ្តាលនៃប្រទេសអ្នកមានមួយចំនួន​ដូចជាអឺរ៉ុប និងអាម៉េរិក។
ធនាគារកណ្តាលមួយចំនួននៅអឺរ៉ុប និងអាម៉េរិកបានដំឡើងអត្រាការប្រាក់ ដើម្បីធ្វើឱ្យអតិផរណាធ្លាក់មកក្នុងអត្រាទាបជាងមុន​។ ប៉ុន្តែសម្ពាធ​តម្លៃ​នៅបណ្តា​ប្រទេស​អ្នក​មាន​នៅ​តែ​ស្ថិត​កម្រិត​ខ្ពស់ បើ​ទោះ​បី​ជា​មាន​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ខ្ពស់យ៉ាងណា​ក៏​ដោយ។ តាមទ្រឹស្តីសេដ្ឋកិច្ច កាលណាបង្កើនអត្រាការប្រាក់នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្...
article_4079.txt
នៅថ្ងៃទី១៧ ខែសីហា ក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអចលនទ្រព្យធំទីពីររបស់ចិន​ បានដាក់ពាក្យសុំការការពារការក្ស័យធននៅអាម៉េរិក ខណៈដែលវិស័យអចលនទ្រព្យនៅចិនកំពុងជួបវិបត្តិធ្ងន់ធ្ងរ។
ក្រុមហ៊ុន​ Evergrande បានដាក់ពាក្យក្រោមជំពូកទី១៥ នៃច្បាប់ការពារការក្ស័យធនរបស់អាម៉េរិក។ ជំពូកនេះ នឹងអនុញ្ញាតឱ្យតុលាការអាម៉េរិកឈានជើងចូលនៅពេលដែលមានករណីក្ស័យធនពាក់ព័ន្ធនឹងប្រទេសមួយផ្សេងទៀត។ ព័ត៌មានដែល Evergrande បានដាក់ពាក្យសុំការការពារការក្ស័យធនបានកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បញ្ហាវិស័យអចលនទ្រព្យនៅចិនអ...
article_408.txt
កាលពីល្ងាចថ្ងៃទី ១៦ ខែកក្កដា ក្រុមសម្ព័ន្ធគណបក្សទាំងប្រាំបី បានយល់ព្រមស្នើមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅជុំបន្ទាប់។ ប៉ុន្តែប្រសិនបើលោក Pita មិនទទួលបានការគាំទ្រគ្រប់គ្រាន់ដូចគ្រាមុន គណបក្សភឿថៃនឹងដាក់បេក្ខភាពរបស់ខ្លួនវិញម្តង។
លោក Pita មេដឹកនាំ និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបក្សឆ្ពោះទៅមុខដែលបានឈ្នះឆ្នោត បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធរបស់ខ្លួនថា គណបក្សទាំងប្រាំបី នឹងតែងតាំងលោកជានាយករដ្ឋមន្ត្រី នៅសម័យប្រជុំពេញអង្គនៃរដ្ឋសភា និងព្រឹទ្ធសភាដែលតែងតាំងដោយយោធាសម្រាប់ជុំទីពីរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកក្កដា។ « ប្រសិនបើ​សំឡេង​គាំទ្រ​មិន​កើនឡើ...
article_4080.txt
ប៉ាគីស្ថានសម្រេចផ្អាកការនាំចូលប្រេងឆៅពីរុស្ស៊ីជាបណ្តោះអាសន្ន ក្រោមហេតុផលថា ប្រេងឆៅរបស់រុស្ស៊ីចម្រាញ់បានប្រេងសាំងតិចជាងមុន តែផលិតប្រេងប្រភេទច្រើនជាង ២០ភាគរយទៅវិញ បើធៀបប្រេងឆៅពីបណ្តាប្រទេសអារ៉ាប់។
បើតាមសារព័ត៌មានប៉ាគីស្ថាន The News International ប្រទេសនេះបានបញ្ឈប់ការនាំចូលប្រេងឆៅពីរុស្ស៊ីជាបណ្ដោះអាសន្ន បន្ទាប់ពីដំណើរការចម្រាញ់បានផលិតប្រេងច្រើនជាងសាំង។ មកដល់ពេលនេះ រោងចក្រចម្រាញ់ប្រេងប៉ាគីស្ថានបានបដិសេធមិនម្រាញ់ប្រេងឆៅរុស្ស៊ីទាំងអស់ បើទោះបីជាមានការទទូចពីអតីតរដ្ឋមន្ត្រីថាមពលលោក Musadik Malik ក៏ដោយ។ តាមពិតទៅ នាវាដឹក...
article_4081.txt
នៅថ្ងៃទី១០ ខែសីហា សហភាពអឺរ៉ុប (EU) គ្រោងវិនិយោគជាង ១០០ពាន់លានអឺរ៉ូ ឬ ស្មើនឹងប្រមាណ១១០ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យសឺមីកុងឌុចទ័រ ដើម្បីកាត់ បន្ថយការពឹងផ្អែកលើការនាំចូល។
ខណៈដែលអាម៉េរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមទីផ្សារ នៅក្នុងវិស័យបន្ទះឈីបនេះ អឺរ៉ុបក៏កំពុងវិនិយោគទឹកប្រាក់តម្លៃរាប់ពាន់លានដុល្លារ ដើម្បីតាមឱ្យទាន់ប្រទេសទាំងពីរនេះ។ ស្នងការអឺរ៉ុបទទួលបន្ទុកទីផ្សារផ្ទៃក្នុង លោក Thierry Breton បានលើកឡើងថា សហភាពអឺរ៉ុប ( EU) គ្រោងនឹងវិនិយោគជាង ១០០ពាន់លានអឺរ៉ូ (១១០ពាន់...
article_4082.txt
សកម្មភាពសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានបន្តធ្លាក់ចុះក្នុងខែសីហា ជាពិសេសនៅអាល្លឺម៉ង់ ដោយសារការធ្លាក់ចុះខ្លាំងនៃវិស័យផលិតកម្ម ដែលបានរីករាលដាលដល់វិស័យសេវាកម្មថែមទៀត។
យោងតាមទិន្នន័យពី S&P Global និងធនាគារពាណិជ្ជកម្ម Hamburg របស់អាល្លឺម៉ង់ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់តំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះមកនៅត្រឹម ៤៧ នៅខែសីហា បើធៀបនឹង៤៨,៦ នៅខែមិថុនា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ឆ្នាំ (កម្រិតលើសពី ៥០ ជាកំណើនសកម្មភាពផលិតកម្មជាងមុន)។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) គឺជាសូចនាករ...
article_4083.txt
ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ លោក Mohammad Reza Farzin បាននិយាយថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់ក្នុងខែកក្កដា ឆ្នាំ២០២៣ បានកើនដល់៤១ ភាគរយ។ គេរំពឹងនឹងបង្កើនផលិតកម្មប្រេងចំនួន ២៥០ពាន់ធុងប៉ារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត ដើម្បីនាំប្រេងចេញទីកាន់ទីផ្សារអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់នៅថ្ងៃទី១០ ខែសីហា បានដកស្រង់សម្តីនាយកប្រតិបត្តិក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) លោក Mohsen Khojasteh-Mehr ថា អ៊ីរ៉ង់ត្រូវបានគេរំពឹងនឹងបង្កើនផលិតកម្មប្រេងចំនួន ២៥០ពាន់ធុងប៉ារ៉ែលក្នុងមួយថ្ងៃនៅចុងឆ្នាំនេះ ។ បើតាមលោក Khojasteh-Mehr ផែនការខាងលើនេះ នឹងនាំឱ្យការផលិតប្រេងឆៅរបស់អ៊ីរ៉ង់នឹង...
article_4084.txt
កូរ៉េខាងជើង បានដកតំណែងអគ្គសេនាធិការកងទ័ព ស្របពេលមេដឹកនាំកំពូល គីម ជុងអ៊ុន អំពាវនាវឱ្យបង្កើនការត្រៀមលក្ខណៈសម្រាប់លទ្ធភាពបង្កសង្គ្រាម។
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានតែងតាំងអនុប្រធានគណៈកម្មការយោធាមជ្ឈិមលោក Ri Yong-gil ឱ្យកាន់តំណែងជាអគ្គសេនាធិការ ជំនួសឧត្តមសេនីយ៍ Pak Su-il ។ មូលហេតុ​នៃ​ការ​បណ្តេញ​លោក Pak មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​ទេ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមយោធានៃបក្សពលករកូ...
article_4085.txt
នៅឆមាសទីមួយឆ្នាំនេះ ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande របស់ចិនបានខាតបង់សុទ្ធជាង៤,៥ពាន់លានដុល្លារ។ ក្រុមហ៊ុនបានអះអាងថា សមត្ថភាពក្នុងការរក្សាប្រតិបត្តិការជាមួយអតិថិជន គឺអាស្រ័យលើការអនុវត្តជោគជ័យនៃផែនការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសឡើងវិញ បន្ទាប់ពីចរចាលើការបន្តសងជាមួយម្ចាស់បំណុលដែលនៅសេសសល់។
Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនជំពាក់បំណុលគេបំផុតនៅលើពិភពលោកបានប្រកាសថា ខ្លួនបានរងការខាតបង់ខ្លាំងនៅឆមាសទីមួយឆ្នាំនេះ។ ក្រុមហ៊ុន Evergrande បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៣៣ពាន់លានយ័ន (៤,៥៣ពាន់លានដុល្លារ) ក្នុងអំឡុងខែមករាដល់ខែមិថុនា ដែលទាបជាងចំនួន ៦៦,៤ពាន់លានយ័ន(៩,១១ពាន់លានដុល្លារ) ក្នុងរយៈពេលដូច...
article_4086.txt
តម្លៃខ្ទឹមបារាំងលក់រាយនៅឥណ្ឌាបានហក់ឡើងប្រមាណ ២០ភាគរយ ដែលជាមធ្យមតម្លៃ ៣៧សេនក្នុងមួយគីឡូក្រាមខ្ពស់ជាង ២៤សេនក្នុងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ការឡើងថ្លៃផលិតផលនេះ បានកើតឡើងក្រោយពីការដាក់ពន្ធរបស់ឥណ្ឌា ៤០ភាគរយសម្រាប់ការនាំចេញ ដែលនឹងជះឥទ្ធិពលដល់ប្រទេសនាំចូលជាច្រើន។
ជាមួយការយកពន្ធនាំចេញ ៤០ភាគរយដែលឥណ្ឌាដាក់លើខ្ទឹមបារាំងដោយសារតែការឡើងតម្លៃក្នុងស្រុក អ្នកវិភាគបានមើលឃើញពីផលប៉ះពាល់នៃការផ្លាស់ប្តូរនេះ ជាពិសេសទៅលើប្រទេសនាំចូលសំខាន់ៗ។ បើតាមក្រសួងហិរញ្ញវត្ថុឥណ្ឌា ពន្ធថ្មីនេះមានប្រសិទ្ធភាពភ្លាមៗរហូតដល់ថ្ងៃទី៣១ ខែធ្នូ មានបំណងធានាការផ្គត់ផ្គង់ក្នុងស្រុក និងបន្ថយអតិផរណា។ តម្លៃខ្ទឹមបារាំងលក់រាយ...
article_4087.txt
តម្លៃអង្ករបាក់វៀតណាមមានតម្លៃ ៦២៨ដុល្លារក្នុងមួយតោនដែលជាតម្លៃខ្ពស់បំផុតមួយលើទីផ្សារអន្តរជាតិ។ រយៈពេល ៧ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញអង្ករបានជិត ៤,៩លានតោនដែលរកចំណូលបាន ២,៦២ពាន់លានដុល្លារ។ នេះបើតាមទូរទស្សន៍វៀតណាម VTV ។
បច្ចុប្បន្នតម្លៃ​អង្ករ​វៀតណាម​ស្ថិត​នៅ​លំដាប់​កំពូល​ក្នុង​ពិភពលោក។ បើតាមសមាគមស្បៀងអាហារវៀតណាម (VFA) នៅថ្ងៃទី១៨ ខែសីហា តម្លៃអង្ករបាក់វៀតណាមមានតម្លៃ៦២៨ដុល្លារក្នុងមួយតោន។ នេះ​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក ដែលខ្ពស់​ជាង​អង្ករ​ថៃ​ដែល​មានប្រភេទដូចគ្នា ១៦ដុល្លារ​ក្នុង​មួយ​តោន។ បើទោះបីប្រភេទអង្ករបាក់ អង្ករក្រអូប អង្ករគុណភ...
article_4088.txt
អេហ្ស៊ីបនឹងមានទុនបម្រុងស្រូវសាលីគ្រប់គ្រាន់សម្រាប់រយៈពេលប្រាំខែ បន្ទាប់ពីទទួលបានជំនួយរបស់អេមីរ៉ាតអារ៉ាប់រួមដែលនឹងជួយបំពេញតម្រូវការស្រូវសាលីរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលប្រទេសនេះកំពុងខិតខំរក្សាសន្តិសុខស្បៀងតាមរយៈការផ្តល់ហិរញ្ញប្បទានទុន។
នៅថ្ងៃទី១៥ ខែសីហា តំណាងក្រសួងហិរញ្ញវត្ថុអេហ្ស៊ីប និងការិយាល័យនាំចេញអាប៊ុយដាប៊ី (ADEX) នៃអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃ ៥០០លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការនាំចូលរបស់អេហ្ស៊ីប។ ក្រសួងសហប្រតិបត្តិការអន្តរជាតិអេហ្ស៊ីបបានអះអាងថា ជំនួយរបស់អេមីរ៉ាតអារ៉ាប់រួមនេះ នឹងមាន ៥ដំណាក់...
article_4089.txt
រយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងប៉េកាំងបានទម្លាក់អត្រាការប្រាក់ បន្ធូរបន្ថយគោលនយោបាយលើវិស័យអចលនទ្រព្យ និងកាត់បន្ថយការគ្រប់គ្រងលើវិស័យឯកជនក្នុងគោលបំណងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចប្រសើរឡើងវិញ។
បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ជាច្រើន​ទសវត្សរ៍ សេដ្ឋកិច្ច​​ចិន​កំពុង​ប្រឈម​នឹង ​ឧបសគ្គ​មិន​ធ្លាប់​មាន​ពី​មុន​មក ។ សេដ្ឋកិច្ចដែលមានទំហំ១៨ទ្រីលានដុល្លារមួយនេះ កំពុងធ្លាក់ចុះយ៉ាងខ្លាំង ។ អ្នកប្រើប្រាស់ភ័យខ្លាចក្នុងការចំណាយ ខណៈការនាំចេញថមថយ តម្លៃធ្លាក់ចុះ ហើយ​យុវជន​ជាង២០ភាគរយអត់​ការងារ​ធ្វើ។ Country Garden ដែលជាក្រុម...
article_409.txt
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើការសម្លាប់មនុស្សរាប់ពាន់នាក់ដែលបានប្រព្រឹត្តក្នុងកំឡុង សង្គ្រាមគ្រឿងញៀនរបស់អ្នកកាន់តំណែងមុននោះទេ។ លោក Marcos Jr បានអះអាងថា ICC មិនមានអំណាចលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ ព្រោះបានដ...
ប៉ុន្មានថ្ងៃក្រោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ច្រានចោលការប៉ុនប៉ងមិនឱ្យស្ថាប័នស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀននៅហ្វីលីពីន លោក Marcos បានលើកឡើងថា ហ្វីលីពីននឹងមិនសហការជាមួយពួកគេតាមមធ្យោបាយ រូបរាង ឬទម្រង់ណាមួយឡើយ ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនក្នុងអំឡុងអាណត្តិអតីតប្រធានាធិបតី...
article_4090.txt
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានប្រកាសកំណត់ពិដានតម្លៃអង្ករ ក្នុងបរិបទនៃការឡើងថ្លៃខ្ពស់ចំពោះតម្លៃលក់រាយ ស្របពេលដែលអតិផរណាបានកើនឡើងវិញ។
ប្រធានាធិបតីហ្វីលីពីនបានចេញក្រឹត្យមួយ នៅថ្ងៃទី៣១ ខែសីហា ដោយកំណត់ថា តម្លៃអង្ករធម្មតាដែលអាចលក់លើទីផ្សារបានត្រឹមតែតម្លៃ៤១ប៉េសូ (០,៧២ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈអង្ករ​ល្អអាច​លក់ក្នុងតម្លៃ៤៥ប៉េសូ(០,៨ដុល្លារ) ។ ក្រឹត្យនេះចូលជាធរមានភ្លាមៗ។ កាលពីមុន អង្ករទាំងពីរប្រភេទនេះ លក់បានថ្លៃជាងតម្លៃបានកំណត់ខាងលើ២៤ភាគរយ និង២៤ភា...
article_4091.txt
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមត្រូវបានព្យាករថា នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទីបី ដោយសារមានតម្រូវការខ្ពស់ពីដៃគូនាំចូលដូចជាអាម៉េរិក និងសហភាពអឺរ៉ុប។ នេះបើតាមទូរទស្សន៍វៀតណាម VTV ។
ការនាំចេញគ្រាប់ស្វាយចន្ទីវៀតណាម ត្រូវបានរំពឹងថានឹងកើនឡើងដោយសារមានតម្រូវការនាំចូលពីអាម៉េរិក និងសហភាពអឺរ៉ុបកើនខ្ពស់ជាងមុន។ បច្ចុប្បន្នរោងចក្រក្នុងស្រុកបានចុះហត្ថលេខាលើការបញ្ជាទិញគ្រាប់ស្វាយចន្ទីថ្មីៗជាច្រើន ដែលនាំឱ្យតម្រូវការទំនិញនេះបានចាប់ផ្តើមកើនឡើងម្តងទៀត។ សកម្មភាពផលិតកម្មបានប្រព្រឹត្តទៅយ៉ាងសកម្ម ដែលក្រុមហ៊ុនជាច្រើនកំ...
article_4092.txt
ក្រុមហ៊ុនជប៉ុនធ្លាប់តែមានឈ្មោះលើគេក្នុងបញ្ជីក្រុមហ៊ុនធំជាងគេទាំង៥០០ នៅលើពិភពលោក៣០ឆ្នាំក្រោយមកនេះ។ ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរទាំងស្រុង។ ក្រុមហ៊ុនជប៉ុនដែលធ្លាប់នៅកំពូលតារាងដូចជា Mitsubishi បានធ្លាក់មកចំណាត់ថ្នាក់ទី ៤៥។ កំណើននៃការប្រកួតជាមួយក្រុមហ៊ុនចិន ប្រាក់យ៉េនធ្លាក់ និងការពុំសូវអភិវឌ្ឍវិស័យបច្ចេកវិទ្យាឱ្យខ្លាំងខ្លា...
នៅឆ្នាំ ១៩៩៥ នៅពេលដែលទស្សនាវដ្ដីអាម៉េរិក Fortune បានចេញផ្សាយជាលើកដំបូងបញ្ជីឈ្មោះ Global ៥០០ ក្រុមហ៊ុនដែលឈរនៅលំដាប់កំពូលនោះគឺក្រុមហ៊ុនជប៉ុន Mitsubishi ។ នាពេលនោះប្រាក់ចំណូល ១៧៦ពាន់លានដុល្លាររបស់ Mitsubishi គឺធំជាងក្រុមហ៊ុនអាម៉េរិក AT&T, Dupont Citicorp និង P&G រួមបញ្ចូលគ្នាទៅទៀត ។ Global ៥០០ ជាបញ្ជីប្រចាំឆ្នាំរបស់ Fortu...
article_4093.txt
យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលបានជួយឱ្យចិនដឹកនាំពិភពលោកក្នុងវិស័យថាមពលកកើតឡើងវិញ។ ក្រុមហ៊ុនចិនមានចំនួនជិត ៦០ភាគរយនៃសមត្ថភាពដំឡើងឧបករណ៍ផលិតថាមពលខ្យល់នៅទូទាំងពិភពលោក។
ជាលើកដំបូងដែលថាមពលកកើតឡើងវិញមានចំនួន ៤៨,៨ភាគរយនៃសមត្ថភាពដំឡើងសរុបរបស់ចិនដែលមានប្រហែល ២,៧១ពាន់លានគីឡូវ៉ាត់ (2,710 GW) ដែលលើសពីសមត្ថភាពថាមពលធ្យូងថ្មសរុប។ នេះបើតាមរបាយការណ៍ក្រុមហ៊ុនចិន CJO GLOBAL ។ ជុំវិញការផលិតថាមពលខ្យល់ ក្រុមហ៊ុនចិនមានចំនួនជិត ៦០ភាគរយនៃសមត្ថភាពដំឡើងនៅទូទាំងពិភពលោកកាលពីឆ្នាំមុន ក៏ដូចជាចំណែកទីផ្សារដែលកំពុ...
article_4094.txt
ឥណ្ឌា សម្រេចបើកផ្លូវដល់ការនាំចេញអង្ករទៅសិង្ហបុរី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសថា បទបញ្ញត្តិជាផ្លូវការស្តីពីការសម្រេចអនុញ្ញាតឱ្យនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរីនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មាន Reuters ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី ២៩ ខែសីហាថា ប្រទេសនេះបានសម្រេចចិត្តអនុញ្ញាតឱ្យមានការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​ប្រកាស​ថា បទបញ្ញត្តិជា​ផ្លូវ​ការ​លើ​បញ្ហា​នេះ​នឹង​ត្រូវ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ កាលពីខែមុន ឥណ្ឌាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ...
article_4095.txt
នៅថ្ងៃទី ២៩ ខែសីហា ជប៉ុនពិចារណាប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីឱ្យចិនលុបចោលការហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់របស់ខ្លួន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។
ចិនសម្រេចបិទនាំចូលគ្រឿងសមុទ្រទាំងអស់ពីជប៉ុនដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ។ ជប៉ុនក៏ព្រមានអូសចិនឡើងអង្គការពាណិជ្ជកម្មពិភពលោកជុំវិញការរឹតត្បិតនេះ។ « យើងកំពុងឈានចូលដំណាក់កាលមួយ ដែលយើងគួរតែពិចារណាលើវិធានការតបតប្រឆាំងនឹងការរឹតបន្តឹងការនាំចូលដែលដាក់ដោយចិន រួមទាំង...
article_4096.txt
រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង​ និងម៉ាកាវ បានប្រកាសហាត់ឃាត់ការនាំចូលអាហារសមុទ្រនៃខេត្តចំនួន១០ របស់ជប៉ុនចាប់ពីថ្ងៃទី២៤ ខែសីហា ដោយបារម្ភថាផលិតផលទាំងនោះមានផលប៉ះពាល់ដល់សុខភាពប្រជាជន ព្រោះតែជប៉ុននឹងបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។
នៅថ្ងៃទី២២ ខែសីហា តំបន់រដ្ឋបាលពិសេសហុងកុង បានប្រកាសថា ខ្លួននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០ របស់ជប៉ុនរួមមាន តូក្យូ ហ្វូគូស៊ីម៉ា ជីបា តូឈីហ្គី អ៊ីបារ៉ាគី ហ្គូម៉ា មីយ៉ាជី នីហ្គាតា ណាហ្គាណូ និងសៃតាម៉ា ចាប់ពីថ្ងៃទី២៤ ខែសីហានិង ពង្រឹងការត្រួតពិនិត្យការនាំចូលចំណីអាហារពីជប៉ុនចាប់ពីថ្ងៃទី ២៣ ខែសីហា។ ការ​សម្រេច​ចិត្...
article_4097.txt
កាលពីថ្ងៃទី ២៤ ខែសីហា ជប៉ុនចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ស្របពេលដែលការមិនពេញចិត្តជាខ្លាំងពីសំណាក់ចិន និងសាធារណមតិខ្លះនៅកូរ៉េខាងត្បូង។​ នៅសេអ៊ូល ប៉ូលិសក៏បានចាប់ខ្លួនមនុស្សមួយចំនួនដែលរត់ចូលអាគារដែលជាទីតាំងស្ថានទូតជប៉ុន ខណៈចិនឯណោះក៏ប្រកាសហាមចូលគ្រឿងសមុទ្រពីជប៉ុនតែម្ដង។
១. តើមានហេតុផលអ្វីដែលជំរុញឱ្យជប៉ុនបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រ Fukushima ? កាលពីខែមីនា ឆ្នាំ២០១១ ជប៉ុនបានទទួលរងនូវគ្រោះមហន្តរាយពីរដងនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបណ្តាលឱ្យស្នូលរ៉េអាក់ទ័រចំនួន ៣ បានរលាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដោយបានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនចូលទៅក្នុងបរិយាកាសជុំវិញ។ ក្រុមហ៊...
article_4098.txt
ភាពមិនច្បាស់លាស់ពីដំណើរសេដ្ឋកិច្ចចិន បានជំរុញឱ្យតម្លៃប្រេងឆៅពិភពលោកថយចុះ ។ ប្រេងឆៅ Brent មានតម្លៃ៨៤,៤៦ដុល្លារ ខណៈ WTI មានតម្លៃ៨០,៧២ដុល្លារក្នុងមួយប៉ារ៉ែល។
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី២១ ខែសីហា នៅពេលដែលទីផ្សារលែងមានការរំពឹងទុកខ្ពស់អំពីតម្រូវការនៅចិន។ នៅពេលបិទការជួញដូរ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ០,៤ភាគរយមកនៅត្រឹម ៨៤,៤៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ WTI របស់អាម៉េរិកបានធ្លាក់ចុះ ០,៦៥ភាគរយនៅតម្លៃ ៨០,៧២ដុល្លារក្នុងមួយបារ៉ែល។ ជុំវិញការរំព...
article_4099.txt
ជនជាតិ​ចិន​កំពុងស្វែងរក​ការ​វិនិយោគ​លើ​លំនៅដ្ឋាន​នៅ​ក្រៅ​ប្រទេស ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន​ក្នុង​ករណី​មាន​ការ​ផ្ទុះ​ឡើង​ការ​រាលដាល​ជំងឺ​ម្តង​ទៀត​។ ក្រោយពីគោលនយោបាយសូន្យកូវីដរបស់ទីក្រុងប៉េកាំងត្រូវបានបញ្ចប់ ជនជនជាតិបានសម្រុកទៅទិញលំនៅឋានក្រៅប្រទេសជាច្រើនដូចជា សិង្ហបុរី ថៃ ហើយក្នុងនោះអេមីរ៉ាតអារ៉ាប់រួមឃើញមានសន្ទុ...
នៅឆមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន Emaar Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ទីក្រុងឌូបៃ បានរកឃើញជនជាតិចិនមានចំនួន ៨ភាគរយនៃអតិថិជនសរុបរបស់ក្រុមហ៊ុនខ្លួន ខណៈពេលដែលឆ្នាំមុនមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ។ ទោះបីតួលេខនេះហាក់នៅមានកម្រិតទាប បើធៀបកាលពីមុនមានរហូតដល់ ១៣ភាគរយ ទៅ១៤ភាគរយ ប៉ុន្តែវាអាចជាកត្តាសំខាន់មួយដែលជួ...
article_410.txt
ក្រុម BRIC ​បង្កើត​នៅ​ឆ្នាំ ២០០៩ ដោយ​ផ្តល់​វេទិកា​សម្រាប់​ប្រទេស​ជា​សមាជិក​ដើម្បី​ប្រជែង​នឹង​សណ្តាប់​ធ្នាប់​ពិភពលោក​ដែល​ដឹកនាំ​ដោយ​អាម៉េរិក។ ក្រុមនេះបច្ចុប្បន្នមានសមាជិក ៥ប្រទេសគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ដែលរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១៥ របស់ខ្លួននៅទីក្រុងចូហានណេសប៊ឺក អាហ្វ្រិកខាងត្បូង ...
អក្សរកាត់ BRIC ដែលដំបូងឡើយមិនរាប់បញ្ចូលអក្សរ S ក្នុងនាមអាហ្រ្វិកខាងត្បូង ត្រូវបានបង្កើតដំបូងក្នុងឆ្នាំ២០០១ ដោយលោក Jim O'Neill ដែលជាប្រធានសេដ្ឋវិទូរបស់ ធនាគារ Goldman Sachs នៅក្នុងការសិក្សាអំពីសក្តានុពលកំណើនសេដ្ឋកិច្ចរបស់ប្រទេសចំនួន ៤ ក្នុងនោះមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ បន្ទាប់មកក្រុម BRIC ត្រូវបានបង្កើតឡើងជាក្លិប...
article_4100.txt
រដ្ឋាភិបាលឡាវបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាពី១លាន៣០ម៉ឺនគីបដល់ ១លាន៦០ម៉ឺនគីបក្នុងមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដើម្បីសម្រាលការលំបាកសម្រាប់ប្រជាជនក្នុងបរិបទនៃការកើនឡើងថ្លៃដើមរស់នៅ។
រដ្ឋាភិបាលឡាវបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ពលករនៅក្នុងប្រទេសនេះពី ១លាន៣០ម៉ឺនគីប(ជាង៦៦ដុល្លារ) ដល់ ១លាន៦០ម៉ឺនគីប(ជាង៨៣ដុល្លារ) ក្នុងមួយខែដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា។ នេះ​ជា​ការ​កែ​សម្រួល​លើក​ទី​២​ចំពោះការ​ដំឡើង​ប្រាក់​ខែ​គោល​នៅ​ឡាវ​ក្នុង​រយៈ​ពេល​ជិត​៤​ខែ។ បើតាមសេចក្តី​ប្រកាស​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ឡាវ​ ​...
article_4101.txt
ចិននឹងលែងលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមានពីអ្នកដំណើរដែលចូលទឹកដី ចាប់ពីថ្ងៃទី៣០ ខែសីហា។ នេះជាការសម្រេចចិត្តដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចិនចាប់ដាក់តាំងពីដើមឆ្នាំ២០២០ ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​លោក Wang Wenbin បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី២៨ ខែសីហា ។ ចិនបានបញ្ចប់គោលនយោបាយសូន្យកូវីដរបស់ខ្លួនកាលពីខែធ្នូឆ្នាំ២០២២ បន្ទាប់ពីការទប់ស្កាត់រយៈពេលជាច្រើនឆ្នាំ ដែលមានទាំងការបិទទីក្រុង និងការដាក់ឱ្យនៅដាច់ដោយឡែករយៈពេលវែងសម្រាប់អ្នកដែលបានឆ្លងកូវីដ...
article_4102.txt
លោក សេដ្ថា ថាវីស៊ីន ដែលជានាយករដ្ឋមន្ត្រីថៃលើកឡើងថា រដ្ឋាភិបាលថ្មីនឹងពិចារណាលើការពន្យាសុពលភាពទិដ្ឋាការទេសចរណ៍ពី៣០ថ្ងៃ ទៅដល់ ៩០ថ្ងៃ ជាពិសេសសម្រាប់ប្រទេសចិន ឥណ្ឌា និងរុស្ស៊ី ព្រមទាំងបន្ធូរបន្ថយនីតិវិធីអន្តោប្រវេសន៍ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ នេះបើតាមសារព័ត៌មានថៃ Thia PBS ។
នៅថ្ងៃទី២៦ ខែសីហា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីបានទៅជួបពិភាក្សាជាមួយសមាគមន៍ និងប្រតិបត្តិករទេសចរណ៍នៅខេត្តផាងង៉ា ដើម្បីស្តាប់បញ្ហាព័ត៌មានមួយចំនួនជុំវិញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងសក្តានុពលនៃទេសចរសុខភាពតាមឆ្នេរសមុទ្រ Andaman ។ លោក ថាវីស៊ីន បានលើកឡើងថា ៖ « សន្តិសុខ​ជារឿង​សំខាន់ ដូច្នេះការលុបចោលទិដ្ឋាការឥតគិតថ្លៃសម...
article_4103.txt
នៅថ្ងៃទី ១៦ ខែសីហា គណៈកម្មាធិការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញថា ចិនកំពុងធ្វើសកម្មភាពមិនស្របនឹងកាតព្វកិច្ចរបស់ខ្លួន ដោយការដាក់ពន្ធបន្ថែមលើទំនិញចំនួនដែលនាំចូលពីអាម៉េរិក។
ចិន បានដាក់ពន្ធនាំចូលលើអាលុយមីញ៉ូម និងដែកថែបរបស់អាម៉េរិក ជាកាតឆ្លើយតបនឹងវិធានការដូចគ្នានេះរបស់រដ្ឋបាលលោក ដូ ណាល់ ត្រាំ កាលពីឆ្នាំ២០១៨។ អាម៉េរិកក៏សម្រេចប្ដឹងចិនលើរឿងនេះ។ ក្នុងការសម្រេចរបស់ខ្លួន គណៈកម្មាធិការដោះស្រាយវិវាទរបស់របស់ WTO បានរកឃើញថា ចិនកំពុងធ្វើសកម្មភាពមិនស្របនឹងកាតព្វកិច្ចរបស់ខ្លួន ដោយការដាក់ពន្ធបន្ថែមលើការន...
article_4104.txt
រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី ត្រូវបានជាប់ឈ្មោះម្តងទៀតក្នុងបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក។
ទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ស្វីស បង្ហាញថា ទីក្រុងហ្សាការតាគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង១០ ដែលមានការបំពុលខ្លាំងបំផុតនៅទូទាំងពិភពលោកIQAirចាប់តាំងពីខែឧសភា។ ដូច្នេះហើយ រដ្ឋធានីដែលមានប្រជាជនជាង ១០លាននាក់បានកត់ត្រាកម្រិតបំពុលខ្យល់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពស្ទើរតែរាល់ថ្ងៃ។ លោក Rizky Putra ដែលជាអ្នករស...
article_4105.txt
រយៈពេល៧ខែឆ្នាំនេះ ចិនបានចំណាយជាងមួយពាន់លានដុល្លារ ដើម្បីនាំចូលកៅស៊ូចំនួន ៧៥៧ ៦០០តោនពីវៀតណាមកើនឡើង១២ភាគរយបើផ្អែកលើបរិមាណ ប៉ុន្តែធ្លាក់ចុះជាង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យចុងក្រោយរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ ការនាំចេញផលិតផលកសិកម្ម និងជលផលទៅកាន់ទីផ្សារចិនបានកើនឡើង ១២,៥ភាគរយ​​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះបន្លែ និងផ្លែឈើដែលនាំចេញទៅចិនមានតម្លៃ ២ពាន់លានដុល្លារ ខណៈដែលកៅស៊ូមានជាង ១ពាន់លានដុល្លារស្មើនឹង ៧៥៧ ៦០០តោន។ បើតាមសារព័ត៌មានវៀតណាម VnExpre...
article_4106.txt
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលរបស់ចិន Evergrande បានប្រកាសពីការខាតបង់ទឹកប្រាក់ជាង៨១ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ និង ២០២២ ជាមួយនឹងបំណុលដែលត្រូវទូទាត់ជិត ៣៤០ពាន់លានដុល្លារនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលទូទាត់យឺតពេលរបស់ខ្លួន។
ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន បានក្ស័យធននៅឆ្នាំ២០២១ ហើយនៅតែព្យាយាមបញ្ចប់គម្រោង ក៏ដូចជាសងបំណុលអ្នកផ្គត់ផ្គង់ និងម្ចាស់បំណុលជាច្រើន។ បើតាមសារព័ត៌មានរ៉យទ័រ នៅឆ្នាំ២០២១ ក្រុមហ៊ុន Evergrande បានខាតបង់ ៤៧៦ពាន់លានយ័ន (៦៦,៣៦ពាន់លានដុល្លារ) ហើយនៅឆ្នាំ២០២២ វាមានចំនួន ១០៥,៩ពាន់លានយ័ន (១៤,៧...
article_4107.txt
វ៉េណេស៊ុយអេឡា ស៊ីមបាវ៉េ អាហ្សង់ទីន និងស៊ូដង់ កំពុងប្រឈមមុខនឹងការកើនឡើង​តម្លៃ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលនាំឱ្យប្រទេសទាំងនេះ​ មានកម្រិត​អតិផរណាខ្ពស់ជាងគេ នៅលើពិភពលោក។
អតិផរណានៅអាម៉េរិក កំពុងទាក់ទាញការចាប់អារម្មណ៍ ពីទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយ​សារតែគោលនយោបាយរូបិយវត្ថុរបស់ប្រទេសនេះ មានឥទ្ធិពលខ្លាំង​លើសេដ្ឋកិច្ច​ប្រទេសផ្សេងទៀត។ អស់រយៈពេលជាងមួយឆ្នាំ ធនាគារកណ្តាលអាម៉េរិក (Fed) បានបន្ត​អនុវត្តគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹង ដើម្បីទាញអតិផរណាពីកម្រិតខ្ពស់បំផុត ​ក្នុងរយៈ​ពេលជាង ៤ ទសវត្សរ៍។ ប្...
article_4108.txt
ត្រឹមតែរដ្ឋកាលីហ្វ័រនីញ៉ាមួយនៅអាម៉េរិក វៀតណាមអាចពង្រីករបររកស៊ីដែលមានរហូតជាង៧០សហគ្រាស។ នេះបើតាមសារព័ត៌មានវៀតណាម VietnamPlus ។
នៅថ្ងៃទី១ ខែសីហាលោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាមបានជួបគណៈប្រតិភូមន្ត្រី និងធុរជនដែលមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកដែលដឹកនាំដោយអភិបាលក្រុង Oakland លោកស្រី Sheng Thao ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ វៀតណាមជានិច្ចកាលតែងចាត់ទុកអាម៉េរិកជាដៃគូសំខាន់បំផុតមួយ និងមានបំណងចង់បន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍយ៉...
article_4109.txt
អាម៉េរិក គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុតរបស់អាស៊ាន ជាមួយនឹងទំហំទឹកប្រាក់ចំនួន ៤០,២ពាន់លានដុល្លារនៃ FDI ក្នុងឆ្នាំ២០២១ ដែលស្មើនឹង ២២,៥ភាគរយនៃ FDI សរុបដែលហូរចូលអាស៊ាន។ ការវិនិយោគសំខាន់ៗមាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រថយន្តអគ្គិសនី សឺមីកុងឌុចទ័រ ឱសថ និងវេជ្ជសាស្ត្រជាដើម។
ជាការពិត ការវិនិយោគរបស់អាម៉េរិកក្នុងតំបន់អាស៊ាន គឺមានទំហំធំជាងនៅចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងបូកបញ្ចូលគ្នា។ ជាមួយនឹងការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយ គេរំពឹងថាការវិនិយោគគិនអាម៉េរិក នឹងបន្តរីកចម្រើននៅក្នុងតំបន់អាស៊ាន។​ ប្រភពសំខាន់ៗផ្សេងទៀតនៃ FDI ក្នុងតំបន់អាស៊ាន គឺមកពីសហភាពអឺរ៉ុបដែលមានទំហំ ២៦,៥ពាន់លានដុល្លារ​ ច...
article_411.txt
នៅថ្ងៃទី៧ ខែសីហា ចិនបានប្រាប់ទៅហ្វីលីពីនឱ្យដកនាវាចម្បាំងចេញពីតំបន់ Second Thomas Shoal ដែលស្ថិតនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីខ្លួនបានរារាំងកប៉ាល់របស់ទីក្រុងម៉ានីលចំនួនពីរគ្រឿង ដោយប្រើកាណុងបាញ់ទឹកកាលពីចុងសប្តាហ៍។ ភាគីទាំងពីរបានអះអាងថា តំបន់ទាំងនោះគឺជាដែនគ្រប់គ្រងរបស់ខ្លួន ។
ហ្វីលីពីន បានចោទឆ្មាំឆ្នេរសមុទ្ររបស់ចិនពីការរារាំងដំណើរ និងការបាញ់ទឹកលើកប៉ាល់ផ្គត់ផ្គង់យោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ទីក្រុងម៉ានីលចាត់ទុករឿងនេះជាសកម្មភាពហួសហេតុ។ បើតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំសមុទ្រចិន ខ្លួនបានប្រាប់ហ្វីលីពីនកុំឱ្យបញ្ជូនកប៉ាល់ទៅកាន់តំបន់ទីពីរ Thomas Shoal និងសម្ភារៈសំណង់ដែលប្រើសម្រាប់ការជួសជុលទៅកា...
article_4110.txt
ធនាគារកណ្តាលអាម៉េរិក (Fed) ទំនងជានឹងបន្តដំឡើងអត្រាការប្រាក់នាពេលខាងមុខ ដើម្បីធានាការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការរក្សាអតិផរណានៅកម្រិត ២ភាគរយ។
ទេសាភិបាលធនាគារកណ្តាលអាម៉េរិកលោកស្រី Michelle Bowman បានលើកឡើងពីលទ្ធភាពនៃការដំឡើងអត្រាការប្រាក់បន្តទៀតដើម្បីបន្ថយអតិផរណា ភ្លាមៗបន្ទាប់ពីអ្នកបង្កើតគោលនយោបាយបានដំឡើងអត្រាការប្រាក់ ០,២៥ភាគរយកាលពីចុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១។ លោកស្រី Michelle Bowman បានគាំទ្រការសម្រេចចិត្តរបស់គណៈកម្មាធិការទីផ្សារបើ...
article_4111.txt
ដំណើរការរឹតបន្តឹងរូបិយវត្ថុដ៏រឹងមាំ​ បានធ្វើឱ្យតម្លៃប្រាក់អឺរ៉ូឡើងខ្ពស់ក្នុងរយៈពេល ១៧ខែ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក និងកម្រិតខ្ពស់រយៈពេលបីឆ្នាំ ធៀបនឹងប្រាក់យ័ន។
អត្រាប្តូរប្រាក់ពហុភាគីបន្ទាប់បន្សំ (NEER) ដែលប្រៀបធៀបតម្លៃប្រាក់អឺរ៉ូ ទៅនឹងរូបិយប័ណ្ណនៃដៃគូពាណិជ្ជកម្មនៃតំបន់ចាយប្រាក់អឺរ៉ូ បច្ចុប្បន្នមានកម្រិតខ្ពស់។ ប្រាក់អឺរ៉ូ ក៏កំពុងខិតជិតដល់កម្រិតខ្ពស់ ក្នុងរយៈពេលបីឆ្នាំធៀបនឹងប្រាក់យ័ន។ ស្ថានភាពនេះ ដាក់សម្ពាធលើការនាំចេញក្នុងតំបន់សេដ្ឋកិច្ចទាំងអឺរ៉ុប និងចិនដែលកំពុងនៅទ្រឹង។ លោក Ma...
article_4112.txt
តម្លៃអ្នកប្រើប្រាស់ និងតម្លៃអ្នកផលិតនៅចិន បានធ្លាក់ចុះនៅក្នុងខែកក្កដា ធៀបនឹងឆ្នាំមុន ដែលនេះជាសញ្ញាបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណា។
បើតាមរបាយការណ៍ពីការិយាល័យស្ថិតិចិន(NBS) នៅថ្ងៃទី៩ ខែសីហា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ចិនសម្រាប់ខែកក្កដាបានថយចុះ ០,៣ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលនិន្នាការថយចុះនេះ មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។ ចំណែកសន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះ១០ខែជាប់ៗគ្នា ជាមួយនឹងការធ្លាក់ចុះ ៤,៤ភាគរយនៅក្នុងខែកក្...
article_4113.txt
ក្រុមហ៊ុនវៀតណាមប្រមាណ ៦១ភាគរយ កំពុងជួបការលំបាកក្នុងការជួលមនុស្សដែលមានកម្រិតវិជ្ជាជីវៈត្រឹមត្រូវ ជាពិសេសតម្រូវការជំនាញរបស់ពួកគេ។
ក្រុមហ៊ុនវៀតណាមប្រមាណ ៦១ភាគរយ បានត្អូញត្អែរពីការលំបាកក្នុងការជួលមនុស្សដែលមានសមត្ថភាព ទេព្យកោសល្យមកធ្វើការ។ នេះបើយោងតាមរបាយការណ៍និន្នាការទេពកោសល្យពាក់កណ្តាលឆ្នាំ ២០២៣ ដែលរៀបចំឡើងសាជីវកម្ម Talentnet និង Mercer ។ នៅក្នុងរបាយការណ៍នេះ ប្រមាណ ៨៣ភាគរយ នៃក្រុមហ៊ុនវៀតណាម កំពុងប្រឈមមុខនឹងបញ្ហា ការជ្រើសរើសបុគ្គលិកជំនាញ ១៨ភាគរយ នៅ...
article_4114.txt
ចិនជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញ ជាលទ្ធផលមហាអំណាចអាស៊ីមួយនេះបានរងគ្រោះខ្លាំង នៅពេលដែលអាម៉េរិកនាំចូលទំនិញច្រើនពីម៉ិកស៊ិក និងកាណាដា ។ នៅខែកក្កដា ការនាំចេញរបស់ចិនបានធ្លាក់ចុះ ១៤,៥ភាគរយ ខណៈការចេញថយចុះ ១២,៤ភាគរយធៀបឆ្នាំមុន។
បើតាមស្ថិតិដែលចេញផ្សាយដោយរដ្ឋបាលគយចិននៅថ្ងៃទី ៨ ខែសីហា សម្រាប់ខែកក្កដាការនាំចេញរបស់មហាអំណាចអាស៊ីមួយនេះបានថយចុះ ១៤,៥ភាគរយមកត្រឹម ២៨១,៨ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។ ហើយការនាំចូលបានធ្លាក់ចុះ ១២,៤ភាគរយមកដល់ ២០១,២ ពាន់លានដុល្លារធៀបឆ្នាំមុន ដែលបន្ថែមលើការធ្លាក់ចុះ​ចំនួន៦,៨ភាគរយកាលពីខែមុន។ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅ...
article_4115.txt
ថៃកំពុងជំរុញឱ្យកសិករកាត់បន្ថយការដាំដុះស្រូវតែមួយប្រភេទ ដោយជំនួសទៅដាំដំណាំប្រភេទផ្សេងត្រូវទឹកតិចជាងមុន។ វិធានការនេះ នឹងគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករពិភពលោក ក្នុងបរិបទដែលឥណ្ឌាបានហាមឃាតើការនាំចេញអង្ករ។
ស្រូវជាដំណាំយ៉ាងចម្បងរបស់ថៃដែលកសិករភាគច្រើនបានដាំដុះ ។ យ៉ាងណាមិញ បើតាមការប្រកាសរបស់អគ្គលេខាធិការនៃការិយាល័យធនធានទឹក លោក Surasri Kidtimonton រដ្ឋាភិបាលថៃកំពុងលើកទឹកចិត្តឱ្យប្រជាជនប្តូរទៅដាំដំណាំប្រភេទផ្សេង ដែលត្រូវការទឹកតិច។ ថៃកំពុងកត់ត្រាការថយចុះនៃទឹកភ្លៀង នៅក្នុងបរិបទដែលអាកាសធាតុនៅឆ្នាំក្រោយត្រូវបានព្យាករថា នឹងស្ងួតដោ...
article_4116.txt
នៅត្រីមាសទីបួននៃឆ្នាំនេះ ឡាវនឹងសាកល្បងការទូទាត់កូដ QR ជាមួយប្រទេសវៀតណាម ថៃ និងកម្ពុជា។ នេះបើតាមសារព័ត៌មានឡាវ Vientiane Times ។
ទេសាភិបាលនៃធនាគារកណ្តាលឡាវ លោក Bounleua Sinxayvoravong បានប្រាប់កាសែត Vientiane Times ថា ការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការកូដ QR ជាមួយបណ្តាប្រទេសខាងលើនឹងជួយសម្រួលដល់ការផ្ទេរប្រាក់ និងការបង់ប្រាក់របស់និយោជិត ព្រមទាំងភ្ញៀវទេសចរឡាវ ដែលធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ ឬមកលេងនៅឡាវ។ បើតាមលោក Bounleua ​​Sinxayvoravong ​ស្ថិតិ​បច្ចុប...
article_4117.txt
នៅថ្ងៃទី២៤ ខែកក្កដា មេដឹកនាំចិនលោក ស៊ី ជិនភីង បានសន្យាថា បង្កើនការគាំទ្រគោលនយោបាយសម្រាប់សេដ្ឋកិច្ច បន្ទាប់ពីការងើបឡើងវិញយ៉ាងត្រដាបត្រដួស ក្រោយវិបត្តិកូវីដ-១៩ ។ រដ្ឋាភិបាលចិន នឹងផ្តោតលើការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលជាសញ្ញាបង្ហាញពីវិធានការថ្មីដើម្បីជំរុញតម្រូវការ និងគាំទ្រទីផ្សារអចលនទ្រព្យ ប៉ុន្តែត្រូវមានការប្...
នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែតម្រូវការទន់ខ្សោយទាំងក្នុងស្រុក និងក្រៅស្រុក ដែលដាក់សម្ពាធលើរដ្ឋាភិបាលប្រទេសនេះឱ្យជំរុញតម្រូវការបន្ថែមទៀតដើម្បីស្តារកំណើនឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍អំពីកិច្ចប្រជុំការិយាល័យនយោបាយថា ចិននឹងបង្កើនការកែសម្រួលគោលនយោប...
article_4118.txt
រុស្ស៊ីនឹងកាត់បន្ថយការនាំចេញប្រេងរបស់ខ្លួនប្រមាណ ៣០០ពាន់ប៉ារែលក្នុងមួយថ្ងៃ នៅខែកញ្ញា ខណៈដែលអារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយបរិមាណប្រេង ដែលផលិតដោយស្ម័គ្រចិត្តចំនួន ១លានប៉ារ៉ែលក្នុងមួយថ្ងៃ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak នៅថ្ងៃទី៣ ខែសីហា បាននិយាយថា រុស្ស៊ី នឹងកាត់បន្ថយការនាំចេញប្រេងប្រហែល ៣០០ពាន់ធុងប៉ារែលក្នុងមួយថ្ងៃ សម្រាប់ខែកញ្ញា។ ការ​កាត់​បន្ថយ​ទិន្នផល​នាំ​ចេញ​ខាង​លើនេះ ​គឺមានគោលបំណង​​ខិត​ខំ​ប្រឹង​ប្រែង​រក្សា​តុល្យភាពទីផ្សារ​ប្រេង។ កន្លងមក រុស្ស៊ីបានសន្យាកាត់បន្ថយការផលិតប្រេងប្រហែល ៥០០ពាន់...
article_4119.txt
ទាំងអេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ីនាពេលថ្មីៗនេះបានប្រកាសថានឹងឈប់លក់អង្ករទៅក្រៅប្រទេស ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីការហាមឃាត់ស្រដៀងគ្នានៅឥណ្ឌា។ ការហាមឃាត់នេះ មានគោលបំណងស្រដៀងគ្នា គឺរក្សាស្ថិរភាពតម្លៃទីផ្សារអង្ករក្នុងស្រុក ស្របពេលដែលអតិផរណាកំពុងកើនឡើងខ្ពស់ ។
បើតាមសារព័ត៌មានរ៉យទ័រ ក្រសួង​សេដ្ឋកិច្ច​​អេមីរ៉ាត​អារ៉ាប់រួម (UAE) នៅពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ចេញ​អង្ករ​រយៈពេល៤ខែ។ បទប្បញ្ញត្តិនេះចូលជាធរមានភ្លាមៗ ដោយអនុវត្តចំពោះអង្ករគ្រប់ប្រភេទ។ អាជីវកម្ម​ដែល​ចង់​នាំ​ចេញ​អង្ករ​ឡើង​វិញ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច។ ប្រសិនបើត្រូវបានអនុម័តអាជ្ញាប័...
article_412.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_4120.txt
អតិផរណា អត្រាការប្រាក់ខ្ពស់ និងការកើនឡើងតម្លៃថាមពល ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងប៉ះពាល់ដល់តម្រូវការអន្តរជាតិសម្រាប់ទំនិញដែលផលិតពីចិន។ ការចុះខ្សោយនៃតម្រូវការសកល បានបណ្តាលឱ្យមានផលប៉ះពាល់នៃការនាំចេញរបស់ចិន ដែលទាញកំណើនសេដ្ឋកិច្ចដែលកំពុងតែប្រឹងឡើងវិញយ៉ាងសស្រាក់សស្រាំ។ តួលេខបានបង្ហាញថា ៥ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរបស់ចិ...
យោងតាមស្ថិតិពីរដ្ឋបាលគយចិន ទំហំពាណិជ្ជកម្មក្នុងខែឧសភាមានចំនួន ៥០១,១៩ពាន់លានដុល្លារ ធ្លាក់ចុះ៦,២ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ។ ក្នុងនោះ ការនាំចេញបានថយចុះ ៧,៥ភាគរយដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមករា ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ៤,៥ភាគរយ ដែលជំរុញឱ្យអតិរេកពាណិជ្ជកម្ម (Trade Surplus) ធ្លាក់ចុះ១៦,១ភាគរយ។ ជារួ...
article_4121.txt
ធនាគារកណ្តាលជប៉ុន បានសម្រេចបន្តរក្សាគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុក្នុងទ្រង់ទ្រាយធំ។ ការធ្វើបែបនេះ នឹងធ្វើឱ្យអត្រាការប្រាក់រយៈពេលវែងត្រូវបានកែសម្រួលលើសពីដែនដែលធនាគារនេះបានកំណត់០,៥ភាគរយ ។
នៅក្នុងកិច្ចប្រជុំគោលនយោបាយដែលបានបញ្ចប់នៅថ្ងៃទី២៨ ខែកក្កដា ធនាគារកណ្តាលជប៉ុន (BoJ) បានសម្រេចចិត្តរក្សាគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុរបស់ខ្លួន ។ ធនាគារកណ្តាលជប៉ុនត្រូវបានគេរំពឹងថា នឹងបន្តទិញមូលបត្របំណុលរដ្ឋាភិបាល ក្នុងបរិមាណដ៏ច្រើន ដើម្បីរក្សាបាននូវស្ថិរភាពអត្រាការប្រាក់រយៈពេលវែង និងបង្កើននិរន្តរភាពនៃគោលនយោបាយបន្ធូរបន្ថ...
article_4122.txt
វិស័យកសិកម្មរបស់អ៊ុយក្រែនបានដើរតួនាទីយ៉ាងសំខាន់ដែលជាសសរស្តម្ភសេដ្ឋកិច្ចរបស់ប្រទេស។ ប៉ុន្តែបច្ចុប្បន្ននេះ កសិករអ៊ុយក្រែនជាច្រើនមានការព្រួយបារម្ភអំពីការខាតបង់ពីការដាំដុះរបស់ពួកគេ បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពតាមរយៈសមុទ្រមួយ...
សម្រាប់លោក Kees Huizinga ដែលបានចាកចេញពីហូឡង់ជាប្រទេសកំណើតខ្លួនទៅធ្វើស្រែចំការនៅតំបន់កណ្តាលអ៊ុយក្រែនក្នុងឆ្នាំ២០០៣ ការបរាជ័យនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាបន្តបន្ទាប់ បានធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់រូបលោកមានបញ្ហារួចទៅហើយរាប់ចាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានកើតឡើងតាំងពីឆ្នាំមុន។ លោក Huizinga បានប្រាប់ទីភ្នាក់...
article_4123.txt
អាម៉េរិកមានបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម លើខ្សែច្រវាក់ផ្គត់ផ្គង់ និងគាំទ្រវៀតណាមក្នុងការបង្កើនសមត្ថភាពផលិតបន្ទះឈីប សឺមីកុងឌុចទ័រ និងថាមពលកកើតឡើងវិញ។ នេះបើតាមសារព័ត៌មានវៀតណាម VnEconomy ។
នៅថ្ងៃទី២០ ខែកក្កដា រដ្ឋមន្រ្តីក្រសួងរតនាគារជាតិអាម៉េរិក លោកស្រី Janet Yellen បានទៅបំពេញទស្សនកិច្ចនៅវៀតណាមនាឱកាសខួបលើកទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកស្រី Janet Yellen បានអះអាងនៅចំពោះមុខនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ ថា វៀតណាមជាដៃគូសំខាន់កាន់តែខ្លាំងឡើងសម្រាប់អាម៉េរិក និង...
article_4124.txt
ភ្លៀងធ្លាក់មិនស្មើគ្នានៅទូទាំងតំបន់កសិកម្មរបស់ឥណ្ឌា បានធ្វើឱ្យមានការព្រួយបារម្ភថាផលិតកម្មស្ករនឹងធ្លាក់ចុះ។ ឥណ្ឌាអាចហាមឃាត់ការនាំចេញស្ករនេះមួយទៀតក្រោយពីប្រកាសបិទការនាំចេញអង្ករ។
បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃទី ២០ ខែកក្កដាបានហាមឃាត់ការនាំចេញអង្ករប្រភេទមួយចំនួនដើម្បីគ្រប់គ្រងតម្លៃក្នុងស្រុក ពាណិជ្ជករជាច្រើនមានការព្រួយបារម្ភថាទំនិញម្ហូបអាហារផ្សេងទៀត​ អាចនឹងត្រូវហាមឃាត់ដែលនោះគឺ ស្ករ។ ពិភពលោកពឹងផ្អែកកាន់តែខ្លាំងឡើងលើការនាំចេញស្ករពីប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈដែលការផ្គត់ផ្គង់ពិភពលោកកាន់ពិបាក។ ប...
article_4125.txt
ក្រុមហ៊ុន Panasonic បានសម្រេចចិត្តផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្មម៉ាស៊ីនត្រជាក់ពីចិន ទៅជប៉ុនវិញ​ ដោយហេតុផល កាត់បន្ថយថ្លៃដឹកជញ្ជូន តម្លៃប្រាក់ឈ្នួលកើនឡើង  បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាពិសេសជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក។
នៅថ្ងៃទី១៩ ខែកក្កដា អ្នកតំណាងក្រុមហ៊ុន Panasonic Holdings បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរមួយផ្នែកធំនៃការផលិតម៉ាស៊ីនត្រជាក់ពីចិនទៅកាន់ទីក្រុង Oisumu ខេត្ត Gunma ប្រទេសជប៉ុន។ បច្ចុប្បន្ន ម៉ាស៊ីនត្រជាក់របស់ Panasonic ប្រហែល ៩០ភាគរយត្រូវបានផលិតនៅក្រៅប្រទេស ហើយភាគច្រើននៅក្នុងខេត្ត Dalian ប្រទេសចិន។ ប៉ុន្តែដោយការវាយតម្លៃលើកត...
article_4126.txt
អ្នកជំនាញនៃធនាគារ UBS ជឿជាក់ថាតម្លៃប្រេង Brent អាចឡើងដល់ ៨៥ ដល់៩០ ដុល្លារក្នុងមួយធុងបារ៉ែលនាប៉ុន្មានខែខាងមុខ។
បើតាមធនាគារ UBS ដែលមានមូលដ្ឋាននៅប្រទេសស្វីស ទីផ្សារប្រេងកំពុងបង្ហាញសញ្ញានៃការរឹតបន្តឹងការផ្គត់ផ្គង់ ដោយសារតែកំណើនស្ថិរភាពនៅអាម៉េរិក អឺរ៉ុប និងចិន ។ នៅយប់ថ្ងៃទី២៧ ខែកក្កដា តម្លៃប្រេងបានងើបឡើងដែលនៅលើសន្ទស្សន៍ជួញដូរប្រេង Brent បានកើនឡើង ១,៦ភាគរយដល់ ៨៤,៣៥ដុល្លារក្នុងមួយធុងប៉ារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមេសា។ ប្រេង...
article_4127.txt
បច្ចុប្បន្នប្រភេទប្រេង Brent និង WTI ស្ថិតនៅកម្រិតថ្លៃខ្ពស់បំផុត ចាប់តាំងពីខែមេសា។  ហេតុដែលធ្វើឱ្យតម្លៃបេ្រងហក់ឡើងខ្ពស់បែបនេះ ដោយសារតែការជំរុញផ្គត់ផ្គង់សកលឡើងវិញដូចជាកំណើនស្ថិរភាពនៅអាម៉េរិក អឺរ៉ុប និងចិន ជាមួយការបន្តកាត់បន្ថយការផលិតប្រេងរបស់ប្រទេសមួយចំនួន។
នៅថ្ងៃទី១ ខែសីហា ​ប្រេង Brent ​មាន​តម្លៃ​ដល់​ទៅ៨៥,៤ដុល្លារ​ក្នុង​មួយ​ធុងបារ៉ែល​។ ប្រេងឆៅ WTI របស់អាម៉េរិកក៏បានឡើងដល់ ៨១,៨ដុល្លារក្នុងមួយបារ៉ែល។ ប្រេងទាំងពីរប្រភេទនេះ បានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែមេសាមក។ បើតាមលោក Tina Teng អ្នកវិភាគប្រចាំក្រុមហ៊ុន CMC Markets តម្លៃអាចកែតម្រូវបាន ដោយសារប្រេងឆៅត្រូវបានទិញលើសកាល...
article_4128.txt
​ប្រេង​រុស្ស៊ី​ដែល​នាំចេញទៅ​ឥណ្ឌា​ក្នុង​ខែ​មិថុនា ​មានតម្លៃ​ទាប​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​កាល​ពី​ដើម​ឆ្នាំ​មុន ដែលជាមធ្យមមានតម្លៃ៦៨,១៧ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg ។
តួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌាបង្ហាញថា ក្នុងខែមិថុនា ប្រេងដែលនាំចូលពីរុស្ស៊ីបូកជាមួយនឹងថ្លៃដឹកជញ្ជូនមានតម្លៃជាមធ្យម ៦៨,១៧ដុល្លារក្នុងមួយធុងប៉ារ៉ែល។ តម្លៃនេះគឺធ្លាក់ចុះពី៧០,១ដុល្លារកាលពីខែឧសភា។ នេះក៏ជាកម្រិតថ្លៃទាបបំផុតចាប់តាំងពីដើមឆ្នាំ២០២២។ តម្លៃដែលលោកខាងលិចដាក់លើប្រេងរុស្ស៊ីនាពេលបច្ចុប្បន្នគឺ ៦...
article_4129.txt
នៅថ្ងៃទី៤ ខែសីហានេះ ចិនបានប្រកាសដកពន្ធមួយចំនួនពីអង្ករនាំចូលអូស្ត្រាលី ដែលខ្លួនបានដាក់ពន្ធតាំងពីខែឧសភា ឆ្នាំ២០២០។
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ខ្លួនដកពន្ធមួយចំនួនដែលប្រឆាំងការនាំចូលអង្ករពីអូស្ត្រាលីចាប់ពីថ្ងៃទី៥ ខែសីហាតទៅ។ មុននេះ ចិនក៏បានចោទប្រកាន់អូស្ត្រាលីថាលក់អង្ករបង្ខូចថ្លៃ បើទោះបីជាមានការបដិសេធពីទីក្រុងកង់បេរ៉ាក៏ដោយ។ ក្រោយពីការប្រកាសនេះភ្លាម ប្រាក់ដុល្លារអូស្រ្តាលីបានហក់ឡើងថ្លៃពី ០,៣៤ភាគរយ ក្នុង១ដុល្លារអូស្រ្តាលីប្តូរបាន ០...
article_413.txt
ក្រុម​អ្នកវិភាគ​ ថា កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រី​ភាគី ​Camp David ​រវាង​សហរដ្ឋ​អាម៉េរិក ជប៉ុន ​និង​កូរ៉េ​ខាងត្បូង ​ទំនង​ជា​ជំរុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​កាន់​តែ​គឃ្លើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។
​ កិច្ចប្រជុំ​កំពូល​ត្រី​ភាគី​ ដែល​ជា​ការ​ប្រមូល​ផ្តុំ​ជា​លើក​ដំបូង​របស់​មេ​ដឹកនាំ​មក​ពី​ប្រទេស​ទាំង​បី ​បាន​ផ្តល់​វិធានការ​សន្តិសុខ​ សំដៅ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​លើ​អ្វី​ដែល​បាន​ចារ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា​«អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់ ​និង​គឃ្លើន» របស់​ប្រទេស​ចិន​ ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង។ កិច្ចព្រមព្រៀង...
article_4130.txt
ខណៈដែលអាម៉េរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមទីផ្សារ នៅក្នុងវិស័យបន្ទះឈីប អឺរ៉ុបក៏កំពុងវិនិយោគទឹកប្រាក់តម្លៃរាប់ពាន់លានដុល្លារដើម្បីតាមឱ្យទាន់ប្រទេសទាំងពីរនេះ។ អាល្លឺម៉ង់ទើបទទួលបានការវិនិយោគពីក្រុមហ៊ុនតៃវ៉ាន់TSMC ចំនួន ៣,៨៣ពាន់លានដុល្លារដើម្បីផលិតបន្ទះឈីប។
នៅថ្ងៃទី៨ ខែសីហា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៣,៥ពាន់លានអឺរ៉ូ (៣,៨៣ ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រនៅអាល្លឺម៉ង់។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអឺរ៉ុបក្លាយជាមជ្ឈមណ្ឌលនៃវិស័យសឺមីកុងឌុចទ័រពិភពលោក ។ អាម៉េរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដ...
article_4131.txt
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានបញ្ជាក់ថា អាម៉េរិកបានដំណើរការទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ហើយបានច្រានចោលនូវលទ្ធភាពដែលសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកមួយនេះ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ។
បើតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Yellen ទិន្នន័យចុងក្រោយបំផុតស្តីពីអតិផរណាគឺជាសញ្ញានៃលើកទឹកចិត្ត ហើយមិនមានសញ្ញាណាមួយដែលបង្ហាញថាសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលវិបត្តិនោះទេ។ កំណើនសេដ្ឋកិច្ចអាម៉េរិកអាចនឹងធ្លាក់ចុះ ប៉ុន្តែទីផ្សារការងារនៅតែមានស្ថិរភាព។ ថ្លែងទៅកាន់ទូរទស្សន៍ Bloomberg នៅថ្ងៃទី ១៧ ខែកក្កដា លោកស្រី Y...
article_4132.txt
បើតាមទូរទស្សន៍ Bloomberg រដ្ឋាភិបាលឥណ្ឌាបានច្រានចោលផែនការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លារ ដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនចិន BYD និងក្រុមហ៊ុនឥណ្ឌា Megha Engineering and Infrastructures ។ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ចិន​ ជាការបង្កភាព​​ព្រួយ​បារម្ភដល់សន្តិសុខជាតិរបស់ឥណ្ឌា​។
ឥណ្ឌាមិនបានអនុម័តគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដោយក្រុមហ៊ុនចិន BYD ដែលបានសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដោយហេតុថាបារម្ភពីសន្តិសុខជាតិ។ បើតាមផែនការដែលបានដាក់ជូនអាជ្ញាធរឥណ្ឌាកាលពីដើមខែកក្កដា រោងចក្រនេះនឹងផលិតរថយន្តអគ្គិសនីពី១០០០០ទៅ១៥០០០គ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុន Megaha គឺគ្រាន់តែវិនិយោគលើដើមទុន ចំណែកឯបច្ចេកវិទ្យ...
article_4133.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យឥណ្ឌាលុបចោលការរឹតបន្តឹងការនាំចេញលើប្រភេទអង្ករមួយចំនួន ដោយហេតុថានឹងជះឥទ្ធិពលដល់អតិផរណាពិភពលោក។
ឥណ្ឌា កាលពីថ្ងៃទី២០ ខែកក្កដា បានហាមឃាត់ការនាំចេញអង្ករដែលមិនមែនជាប្រភេទ Basmati ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងរក្សាតម្លៃលក់រាយក្រោមការត្រួតពិនិត្យ។ បើតាម ​​IMF ការផ្អាកនាំចេញអង្កររបស់ឥណ្ឌាទំនងជាធ្វើឱ្យមានការប្រែប្រួលតម្លៃស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យប៉ះពាល់តម្លៃទីផ្សារអង្ករពិភពលោក។ លោក Pierre-O...
article_4134.txt
ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១៦ខែ ជាមួយនឹង អត្រាប្តូរប្រាក់ប្រមាណ ៩៦រូប្លិក្នុង១ដុល្លារនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី៧ ខែសីហា។
ប្រាក់រូប្លិ៍បន្តធ្លាក់ចុះទាបជាង ៤ភាគរយបើធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូដែលជាកំណត់ត្រាទាបបំផុត ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការធ្លាក់ចុះនៃការនាំចេញ និងការស្ទុះងើបឡើងវិញនៃការនាំចូល គឺជាហេតុផលចម្បងសម្រាប់ការធ្លាក់ចុះ។ នៅ​ថ្ងៃ​ទី៧ ខែ​សីហា ប្រាក់​រូប្លិ​៍បាន​ធ្លាក់​ថ្លៃ ០,៣ភាគរយធៀប​នឹង​ប្...
article_4135.txt
នៅថ្ងៃទី២៦ ខែកក្កដា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាលអាម៉េរិក (Fed) បានប្រកាសថា នឹងដំឡើងអត្រាការប្រាក់បន្ថែម ០,២៥ភាគរយ។ អត្រាការប្រាក់យោងនៅអាម៉េរិកបច្ចុប្បន្ន គឺនៅចន្លោះពី ៥,២៥ ទៅ ៥,៥ភាគរយ  ដែលជាកម្រិតមួយខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១។
កាលពីខែមុន Fed បានផ្អាកដំណើរការរឹតបន្តឹងដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ច បន្ទាប់ពីការដួលរលំនៃធនាគារក្នុងស្រុកចំនួនបីនៅដើមឆ្នាំនេះ។ រហូតមកដល់ពេលនេះ Fed បានបង្កើនអត្រាការប្រាក់ចំនួន ១១ដងចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ដើម្បីបន្ថយអតិផរណា ដែលនៅតែទាបជាងគោលដៅខ្លួនបានកំណត់ ។ ធនាគារកណ្តាលអាម៉េរិកចាត់ទុកថា ទីផ្សារការងារនៅតែរឹងមាំ ហ...
article_4136.txt
រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ថា ​ខ្លួន​បាន​ចូល​រួម CPTPP ជា​ផ្លូវការនៅថ្ងៃទី១៦ ខែកក្កដា។ ប្រទេសនេះបានក្លាយជាសមាជិកទី១២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប (Brexit)។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី Kemi Badenoch បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលធ្វើឲ្យអង់គ្លេសក្លាយជាសមាជិកថ្មីនៃប្លុកពាណិជ្ជកម្មនេះដែលមានទាំងអស់ ១២ប្រទេស ។ ការចូលរួមរបស់អង់គ្លេស ធ្វើឡើងនៅនូវែលសេឡង់ និងចុះហត...
article_4137.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ក្នុងអត្រា៣ភាគរយ ដែលកើនឡើង០,២ ភាគរយធៀបនឹងការព្យាករដែលបានធ្វើឡើងនៅក្នុងខែមេសា។
នៅថ្ងៃទី២៥ ខែកក្កដាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍ថ្មីស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងសញ្ញាវិជ្ជមាន និង បញ្ហាប្រឈមជាច្រើន ។ បើតា​ម IMF សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងរង្វង់៣ភាគរយនៅឆ្នាំនេះ ដោយរក្សាបាននូវអត្រាកំណើននេះពេញមួយឆ្នាំ២០២៤ ដែលកើនឡើង ០,២ភាគរយបើធៀបនឹងរបាយការណ៍ដែលប...
article_4138.txt
នៅថ្ងៃទី២៩ ខែកក្កដា រដ្ឋាភិបាលរុស្ស៊ីបានប្រកាសហាមឃាត់ការនាំចេញអង្កររហូតដល់ដំណាច់ឆ្នាំនេះ។ ករណីនេះមានការលើកលែងចំពោះសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីក៏ដូចជា Abkhazia និង South Ossetia ហើយខ្លួននៅ​តែ​អាច​បញ្ជូន​អង្ករ​ទៅ​ក្រៅ​ប្រទេសបាន​ក្នុង​គោល​បំណង​មនុស្សធម៌។ មួយ​ថ្ងៃ​មុន​នេះ ក្រសួង​សេដ្ឋកិច្ច​​អេមីរ៉ាត​អារ៉ាប់រួមបាន​សម្រេចបញ្ឈប់​ក...
ចំណាត់ការទាំងពីរប្រទេសខាងលើនេះ កើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោក សម្រេចបញ្ឈប់ការនាំចេញអង្ករដែលមិនមែនជាប្រភេទ Basmati (អង្ករពេញនិយមនៅអាស៊ីខាងត្បូង)។ ការនាំចេញនឹងត្រូវបានធ្វើឡើងទៅបាន លុះត្រាតែមានការអនុញ្ញាតពីអាជ្ញាធរឥណ្ឌា តាមសំណើរបស់រដ្ឋាភិបាលមួយផ្សេងទៀត ដើម្បីធានាសន្តិសុខស្បៀង...
article_4139.txt
ធនាគារកណ្តាលគុយបាបានប្រកាសពីច្បាប់ថ្មីដែលនឹងកំណត់ការប្រតិបត្តិការសាច់ប្រាក់ដោយអាជីវកម្មរដ្ឋ និងឯកជន ដើម្បីទប់ស្កាត់អតិផរណា និងគ្រប់គ្រងសេដ្ឋកិច្ចក្រៅផ្លូវការ ស្របពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
បើតាមសារព័ត៌មានរ៉យទ័រ ច្បាប់ដែលបានចូលជាធរមានកាលពីថ្ងៃទី៣ ខែសីហា បានដាក់កម្រិតលើប្រតិបត្តិការសាច់ប្រាក់ត្រឹម ៥០០០ប៉េសូ (ប្រហែល ៤១,៦ដុល្លារក្នុងអត្រាប្តូរប្រាក់ពាណិជ្ជកម្មផ្លូវការ) ក្នុងមួយប្រតិបត្តិការរយៈពេល៦ខែ សម្រាប់ការទូទាត់រវាងក្រុមហ៊ុន វិស័យឯកជននិងរដ្ឋ ។ លោក Alberto Quiñones អនុប្រធានធនាគារកណ្តាលបានពន្យល់ថា ប្រតិបត...
article_414.txt
វិស័យឯកជនបានគាំទ្រឱ្យបក្សភឿថៃ ដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី ព្រោះបក្សនេះធ្លាប់មានបទពិសោធន៍ដឹកនាំសេដ្ឋកិច្ចឱ្យរីកចម្រើន។ លោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីសំខាន់មួយរូប នៃបក្សភឿថៃ ដែលមានសមត្ថភាពដឹកនាំប្រទេស ប្រសិនបើលោក Pita បេក្ខភាពនាយករដ្ឋមន្រ្តីមកពីបក្សឆ្ពោះទៅមុខ មិនទទួលបានគាំទ្រគ្រប់គ្រាន់ នៅការបោះ...
អស់រយៈពេលជាង ២ខែមកហើយបន្ទាប់ពីការបោះឆ្នោតជាតិ ថៃមិនទាន់អាចជ្រើសរើសនាយករដ្ឋមន្ត្រី ដើម្បីឈានទៅការបង្កើតរដ្ឋាភិបាលថ្មីបាននៅឡើយ។ នៅថ្ងៃទី ១៣ ខែកក្កដា គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះឆ្នោតបានដាក់បេក្ខភាព លោក Pita Limjaroenrat មុខធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែបានបរាជ័យ ដោយមិនទទួលបានការគាំទ្រ ពីសមាជិកសភាទាំងពីរ។ ជុំវិញរឿងនេះ វិស័យ...
article_4140.txt
បាតុភូត El Nino ដែលជាបាតុភូតអាកាសធាតុដែលបង្កភាពរាំងស្ងួត និងកង្វះទឹកភ្លៀងកំពុងវិលត្រលប់មកតំបន់អាស៊ានវិញ ដោយបង្កើនហានិភ័យនៃគ្រោះរាំងស្ងួត កង្វះទឹក និងការរំខានពាណិជ្ជកម្ម។ តួយ៉ាង ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កំពុងរងគ្រោះពីបាតុភូតនេះ ចំពោះផលិតកម្មអង្ករ ប្រេងដូង និងកាហ្វេ។
បាតុភូត El Nino កំពុងបង្កការគំរាមកំហែងដោយផ្ទាល់ទៅដល់វិស័យកសិកម្ម ជាពិសេសស្រូវ ប្រេងដូង និងកាហ្វេ មិនតែប៉ុណ្ណោះការផលិតសឺមីកុងឌុចទ័រក៏មានផលប៉ះពាល់ដែរ។ នេះ​ជាការ​ព្រមាន​ចុងក្រោយ​បំផុត​នៅក្នុង​របាយការណ៍​ទស្សនៈ​អាស៊ាន​ស្តីពីបាតុភូត El Nino ដែល​បាន​ចុះ​ផ្សាយ​ដោយធនាគារ HSBC ។ ធនាគារ HSBC ផ្តល់អនុសាសន៍ថា អាស៊ីអាគ្នេយ៍ចាំបាច់ត្...
article_4141.txt
បច្ចុប្បន្ន អាផាតមិននៅថៃមានតម្លៃត្រឹមតែមួយភាគបួននៅហុងកុងប៉ុណ្ណោះ ហើយគោលនយោបាយបន្ធូរបន្ថយពន្យាពេលទិដ្ឋាការរយៈពេលវែងដ៏ទាក់ទាញរបស់ថៃ បានស្រូបយកប្រជាជនហុងកុងជាច្រើនមកមកទិញផ្ទះរស់នៅទីនេះ ។
បើតាមសារព័ត៌មាន South China Morning Post លោក David Chan អាយុ ៣១ឆ្នាំបានផ្លាស់ទៅប្រទេសថៃក្នុងឆ្នាំ ២០១៩ ហើយកំពុងធ្វើការជាភ្នាក់ងារអចលនទ្រព្យសម្រាប់ប្រជាជនហុងកុងផ្សេងទៀតដែលកំពុងស្វែងរកទិញផ្ទះនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។ ប្រពន្ធរបស់លោក Chan ជាជនជាតិថៃ មិនពេញចិត្តនឹងការរស់នៅក្នុងទីក្រុងហុងកុងនោះទេ...
article_4142.txt
ស្របពេលដែលមានការព្រួយបារម្ភអំពីអតិផរណាដែលអាចកើនឡើងវិញ និងភាពមិនច្បាស់លាស់ផ្នែកនយោបាយ ធនាគារកណ្តាលថៃ (BoT) បានដំឡើងអត្រាការប្រាក់ដល់ ២,២៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំ ។
នៅថ្ងៃទី២ ខែសីហា ធនាគារកណ្តាលថៃ (BoT) បានដំឡើងអត្រាការប្រាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ ឆ្នាំចុងក្រោយនេះ ស្របពេលមានការព្រួយបារម្ភអំពីអតិផរណាដែលអាចកើនឡើង និងអស្ថិរភាពនយោបាយ។ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្តាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដំឡើងអត្រាមូលដ្ឋានចំនួន ០,២៥ភាគរយបន្ថែមទៀត ដែលធ្វើឱ្យអត្រ...
article_4143.txt
អាហ្សង់ទីននឹងសងបំណុលជាទឺកប្រាក់ចំនួន ២,៧ពាន់លានដុល្លារដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាប្រាក់យ័ន និងប្រភពហិរញ្ញប្បទានពីប្រាក់កម្ចីក្រោមកិច្ចព្រមព្រៀងគាំទ្រឥណទានជាមួយធនាគារអភិវឌ្ឍន៍អាម៉េរិក (CAF)។
នៅថ្ងៃទី៣១ ខែកក្កដា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន លោក Sergio Massa បានប្រកាសថា រដ្ឋាភិបាលរបស់ប្រទេសអាម៉េរិកខាងត្បូងមួយនេះនឹងបង់ប្រាក់ចំនួន ២,៧ពាន់លានដុល្លារដល់ IMF ជាប្រាក់យ័ន និងហិរញ្ញប្បទានកម្ចីក្រោមកិច្ចព្រមព្រៀងគាំទ្រឥណទានជាមួយធនាគារ CAF ។ នេះជាលើកទីពីរហើយ ដែលអាហ្សង់ទីនបានប្រើប្រាស់ប្រាក់យ័នពីកិច្ចព្រមព្រៀងប្តូររ...
article_4144.txt
ធនាគារកណ្តាលអឺរ៉ុប (ECB) ទើបតែបានប្រកាសអំពីការដំឡើងអត្រាការប្រាក់បន្ថែមចំនួន០,២៥ភាគរយ ដើម្បីរារាំងសន្ទស្សន៍អតិផរណាដែលមានកម្រិតខ្ពស់។  បច្ចុប្បន្ន អត្រាការប្រាក់យោងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូមានចំនួន៣,៧៥ភាគរយ ដែលខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ ២០០១ ។
មួយថ្ងៃក្រោយធនាគារកណ្តាលអាម៉េរិក (Fed) បានប្រកាសដំឡើងអត្រាការប្រាក់ជាលើកទី ១១ ធនាគារកណ្តាលអឺរ៉ុប( ECB) ក៏បានដំឡើងអត្រាការប្រាក់ដូចគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ ECB នាថ្ងៃទី២៨ ខែកក្កដា បានលើកឡើងថា អតិផរណាកំពុងត្រជាក់ចុះ ប៉ុន្តែគេរំពឹងថាវានៅតែបន្តអត្រាខ្ពស់ក្នុងរយៈពេលយូរ ។ អតិផរណានៅតំបន់ចាយលុយអឺរ៉ូក្នុងខែមិថុនាមានអត...
article_4145.txt
ក្រុមហ៊ុននាំចេញអង្ករថៃមានការព្រួយបារម្ភថា ការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌាអាចប៉ះពាល់ដល់វិស័យអង្ករក្នុងស្រុករបស់ថៃ ដែលបណ្តាលឱ្យតម្លៃអង្ករក្នុងស្រុកកើនឡើង ១០ភាគរយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ ។
ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បានឱ្យដឹងថា ការហាមឃាត់របស់ឥណ្ឌាអាចបណ្តាលឱ្យរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករថៃពន្យារពេលការបញ្ជាទិញអង្ករ ដើម្បីវាយតម្លៃផលប៉ះពាល់ ដោយសារឥណ្ឌាជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក។ បើតាមលោក Chookiat ពាណិជ្ជករអង្ករថៃកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដូចដែល...
article_4146.txt
ការផ្គត់ផ្គង់លំនៅឋានតិចតួច ការឡើងថ្លៃជួល និងប្រាក់ចំណូលមិនគ្រប់គ្រាន់ បានធ្វើឱ្យជនជាតិអាល្លឺម៉ង់កាន់តែច្រើនឡើងៗអស់សង្ឃឹមក្នុងការស្វែងរកផ្ទះសម្រាប់ជួល ឬទិញដើម្បីស្នាក់នៅ ។
ប្រជាជនអាល្លឺម៉ង់និយមជួលផ្ទះច្រើនជាងការទិញ។ ជនជាតិអឺរ៉ុបប្រមាណ ៧០ភាគរយដែលកាន់កាប់ផ្ទះ ឬអាផាតមិនដែលពួកគេរស់នៅ ក្នុងនោះអាល្លឺម៉ង់មានតែ ៤៦ភាគរយប៉ុណ្ណោះ ខណៈដែលនៅតាមទីក្រុងធំៗ ភាគរយនេះអាចទាបជាង។ នេះបើតាមទូរទស្សន៍អាល្លឺម៉ង់ DW ។ ប្រសិនបើអ្នកចង់ជួលផ្ទះល្វែងដ៏ស្រស់ស្អាតនៅក្នុងទីតាំងល្អនៃទីក្រុងប៊ែកឡាំងអ្នកត្រូវការប្រាក់ច្រើន។ ...
article_4147.txt
ប្រជាជនអឺរ៉ុបកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ តម្លៃថាមពល និងអាហារកើន បណ្តាលឱ្យអំណាចទិញរបស់ពួកគេបានធ្លាក់ចុះ។ វិបត្តិសេដ្ឋកិច្ចបែបថ្មី ដែលពួកគេមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជំរុញឱ្យពួកគេធ្លាក់ក្នុងស្ថានភាពក្រីក្រ។
ជីវិតនៅលើទ្វីបអឺរ៉ុប ដែលបានធ្វើឱ្យពិភពលោកច្រណែននឹងរបៀបរស់នៅរបស់ពួកគេ កំពុងបាត់បង់ពន្លឺបន្តិចម្តងៗ ខណៈជនជាតិអឺរ៉ុប មើលឃើញថាអំណាចទិញរបស់ពួកគេធ្លាក់ចុះ បច្ចុប្បន្ន ជនជាតិបារាំងញាំ foie gras និងផឹកស្រាក្រហមតិចជាងមុន។ ចំណែកនៅអាល្លឺម៉ង់ ការប្រើប្រាស់សាច់ និងទឹកដោះគោបានធ្លាក់ចុះកម្រិតទាប ក្នុងរយៈពេលបីទសវត្សរ៍។ ទីផ្សារអាហារសរី...
article_4148.txt
ការសម្រេចចិត្ត កាលពីថ្ងៃទី ១៥ ខែមិថុនា ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់រហូតដល់ ៣,៥ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។ ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់នេះ​ គឺដើម្បីទប់ស្កាត់វិបត្តិអតិផរណាដែលកំពុងកើនឡើងនៅបណ្តាប្រទេសអឺរ៉ុប ។
ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទី៨ ដោយអះអាងថា ខ្លួននឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយប័ណ្ណ រហូតដល់អាចគ្រប់គ្រងកម្រិតអតិផរណាបាន។ នាពេលនេះ EBC បានដំឡើងអតា្រការប្រាក់រហូតដល់ ៣,៥ភាគរយ បើធៀបនឹងកាលពីលើកទី៧ ដែលមានត្រឹមតែ ៣,២៥ភាគរយប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍របស់ ECB បានលើកឡើងថា ៖ « ការសម្រេចចិត្តនាពេលអន...
article_4149.txt
ប្រធានធនាគារជាតិស្វីស (SNB) លោក Thomas Jordan បាននិយាយថា គោលដៅនៃការអនុវត្តសាកល្បងនៃរូបិយប័ណ្ណឌីជីថលគឺដើម្បីសាកល្បងប្រតិបត្តិការពិតប្រាកដជាមួយអ្នកចូលរួមទីផ្សារ។
នៅក្នុងផ្នែកមួយនៃកម្មវិធីសាកល្បង ធនាគារជាតិស្វីស (SNB) នឹងចេញរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC) សម្រាប់ប្រតិបត្តិការជួញដូរនៅលើការផ្លាស់ប្តូរឌីជីថលប្រាំមួយនៅក្នុងប្រទេសនេះ ។ ថ្លែងនៅឯវេទិកា Point Zero ដែលធ្វើឡើងនៅទីក្រុង Zurich នៅថ្ងៃទី២៦ ខែមិថុនា ប្រធានធនាគារកណ្តាលស្វីសលោក Thomas Jordan បាននិយាយថា ៖ « នេះមិនមែនគ្រា...
article_415.txt
ក្រោយពីគណបក្សឆ្ពោះទៅមុខដែលតាំងខ្លួនជាអ្នកប្រឆាំងរបបយោធា និងគាំទ្រការកែទម្រង់របបរាជានិយម មិនអាចស្នើមេដឹកនាំខ្លួនជានាយករដ្ឋមន្ត្រី និងដឹកនាំបង្កើតរដ្ឋាភិបាលថ្មីបាន សេណារីយ៉ូជាច្រើនបង្ហាញថា បក្សភឿថៃកំពុងបង្ហាញភាពមិនច្បាស់លាស់មួយក្នុងការឈានទៅបង្កើតសម្ព័ន្ធថ្មីមួយទៀត ដោយគ្មានវត្តមានបក្សឆ្ពោះទៅមុខ ។
ស្ថានភាពនយោបាយនៅថៃបច្ចុប្បន្ន ជាពេលវេលាមួយដែលបក្សភឿថៃត្រូវតែហ៊ានកាត់តម្រឹមនយោបាយរបស់ខ្លួន ថាតើគួរចាប់ជាមួយសម្ព័ន្ធថ្មី ឬបន្តរួមរស់ជាមួយសម្ព័ន្ធចាស់ដោយទុកឱ្យរដ្ឋាភិបាលចាំផ្ទះរបស់លោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់អំណាចទៀត។ ប្រសិនបើបក្សភឿថៃចង់មានប្រជាធិបតេយ្យខ្លាំង ជម្រើសល្អបំផុតគឺធ្វើការជាមួយចលនាឆ្ពោះទៅមុខ។ យ៉ាងណាមិញ ប្រសិន...
article_4150.txt
វៀតណាម ដែលជាប្រទេសដែលនាំចេញកាហ្វេធំជាងគេទីពីររបស់ពិភពលោក កំពុងប្រឈមមុខនឹងការអនុលោមតាមច្បាប់ពាណិជ្ជកម្មប្រឆាំងការកាប់បំផ្លាញព្រៃឈើថ្មីរបស់សហភាពអឺរ៉ុប (EU)។ អឺរ៉ុប គឺជាទីផ្សារប្រើប្រាស់កាហ្វេដ៏ធំបំផុតរបស់វៀតណាម ដែលមានរហូតទៅដល់៥០ទៅ៦០ភាគរយនៃការនាំចេញកាហ្វេសរុបជារៀងរាល់ឆ្នាំ។
កាលពីខែមេសា សភាអឺរ៉ុបបានអនុម័តច្បាប់ហាមប្រាមទំនិញដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងទាមទារភស្តុតាងដែលបង្ហាញថាការនាំចូលមិនជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ ទំនិញដែលរងផលប៉ះពាល់ទាំងនោះរួមមាន កាកាវ ប្រេងដូង ឈើ សណ្តែក កៅស៊ូ និងកាហ្វេ។ ធុរកិច្ចជាច្រើនបានអះអាងថា ច្បាប់ថ្មីនេះនឹងប៉ះពាល់ដល់កសិករ និងអ្នកនាំចេញវៀតណាម ដែលពិបា...
article_4151.txt
យោងតាមសមាគមជាតិនៃភ្នាក់ងារអចលនទ្រព្យ (NAR) អាម៉េរិកកំពុងខ្វះខាតផ្ទះប្រហែល៣២០ ០០០ខ្នងដែលមានតម្លៃក្រោម២៥៦ ០០០ដុល្លារ។ កង្វះខាតនេះដោយសារតែតម្លៃផ្ទះឡើងខ្ពស់ និងការកើនឡើងអត្រាការប្រាក់។
តម្លៃ២៥៦០០០ដុល្លារនេះ ត្រូវបានចាត់ទុកជាតម្លៃដ៏សមរម្យសម្រាប់អ្នកទិញផ្ទះដែលមានប្រាក់ចំណូលប្រចាំឆ្នាំមិនលើសពី៧៥០០០ដុល្លា ឬសំដៅក្រុមដែលមានចំណូលមធ្យម។ បច្ចុប្បន្នពួកគេអាចទិញបានត្រឹមតែ ២៣ភាគរយនៃផ្ទះដែលបានសាងសង់រួចសម្រាប់លក់នៅទូទាំងប្រទេសតែប៉ុណ្ណោះ ហើយអត្រានេះធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងប្រាំឆ្នាំមុន។ កង្វះលំនៅឋានតម្លៃសមរម្យបា...
article_4152.txt
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បាននិយាយថា Fed នឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ប៉ុន្តែស្ថិតក្នុងល្បឿនយឺតជាងមុន រហូតសម្រេចនូវកម្រិតអតិផរណាត្រឹម ២ភាគរយ ។
លោក Powell បានអះអាងនៅចំពោះមុខព្រឹទ្ធ​សភា​​អាម៉េរិកថា សមាជិកភាគច្រើននៃគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) ដែលជាស្ថាប័នបង្កើតគោលនយោបាយរបស់ Fed សុទ្ធតែយល់ដូចគ្នាចំពោះការដំឡើងអត្រាការប្រាក់តិចតួចនៅចុងឆ្នាំនេះ គឺជារឿងសមរម្យ។ លោកបានសង្កត់ធ្ងន់ថា ៖ «ការដំឡើងអត្រាការប្រាក់ក្នុងល្បឿនមធ្យម គឺជាជំហានសមហេតុផល»។ ចាប់តាំងពីខែមី...
article_4153.txt
រដ្ឋាភិបាលអាហ្សង់ទីនបានសងបំណុលទៅឱ្យមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ជាប្រាក់យ័នក្នុងគោលបំណងការពារលទ្ធភាពនៃការធ្លាក់ចុះទុនបម្រុងជាប្រាក់ដុល្លារនៅក្នុងធនាគារកណ្តាល។
នៅថ្ងៃទី ២៩ខែមិថុនា អ្នកនាំពាក្យការិយាល័យប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន Gabriela Cerruti និយាយថា ក្រសួងសេដ្ឋកិច្ចនៃប្រទេសនេះ នឹងទូទាត់ទឹកប្រាក់ចំនួន ២,៧ពាន់លានដុល្លារដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ជាប្រាក់យ័ន។ បើតាមលោកស្រី Cerruti ការធ្វើបែបនេះ គឺដើម្បីការពារលទ្ធភាពនៃឱនភាពប្រាក់បម្រុងដុល្លារនៅធនាគារកណ្តាល ដោយជៀសវាង...
article_4154.txt
រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​ចាប់​ផ្តើម​បញ្ចេញ​ទឹក​វិទ្យុសកម្ម​ដែល​បាន​ចម្រោះ ចូល​ក្នុង​សមុទ្រ​ចាប់​ពី​ខែ​សីហា បន្ទាប់​ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាន​អនុម័ត​ផែនការ​នេះ។
សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃទី៥ ខែកក្កដាថា រដ្ឋាភិបាលនឹងចាប់ផ្តើមសម្របសម្រួលដើម្បីបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រនៅដើមខែសីហា។ នេះនឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការបិទរោងចក្រដែលបានបំផ្លិចបំផ្លាញនៅក្នុងការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។ មន្ត្រី...
article_4155.txt
Nidec Aerospace ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Nidec (ជប៉ុន) និង Embraer (ប្រេស៊ីល) នឹងផលិតប្រព័ន្ធជំរុញសម្រាប់រថយន្តហោះអគ្គិសនី eVTOL ហើយមានបំណងផ្គត់ផ្គង់ប្រព័ន្ធនេះសម្រាប់រថយន្តហោះផ្សេងទៀត នាពេលអនាគត។
ក្រុមហ៊ុនផលិតម៉ូទ័រអេឡិចត្រូនិកជប៉ុន Nidec បានប្រកាសនៅថ្ងៃទី ១៨ ខែមិថុនាថា ខ្លួននឹងបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតយន្តហោះប្រេស៊ីល Embraer ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងសម្រាប់គ្រឿងបន្លាស់ក្នុងវិស័យរថយន្តហោះ។ Nidec នឹងកាន់កាប់ភាគហ៊ុន ៥១ភាគរយនៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Nidec Aerospace និងអភិ...
article_4156.txt
ប្រធានធនាគារកណ្តាលអាម៉េរិកលោក Jerome Powell នៅថ្ងៃទី ២៨ ខែមិថុនាបានបន្តបង្ហាញពីជំហរដ៏លើគោលនយោបាយរូបិយវត្ថុដោយរំពឹងថា អត្រាការប្រាក់នឹងកើនឡើងពីរបីដងទៀត ហើយថែមទាំងកើនឡើងក្នុងអត្រាខ្ពស់ទៀតផង។
«យើងជឿថា វានៅតែត្រូវរឹតបន្តឹង។ កម្លាំង​ជំរុញ​នៅ​ពី​ក្រោយ​នេះ គឺ​ជា​ទីផ្សារ​ការងារដែលកំពុង​កើនឡើងខ្លាំង »។ លោក Powell បាននិយាយបែបនេះនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយធនាគារកណ្តាលអឺរ៉ុប (ECB) នៅទីក្រុង Sintra ទឹកដីព័រទុយហ្គាល់។ នេះជាការបញ្ជាក់ជំហរឡើងវិញរបស់លោក Powell ជុំវិញអត្រាការប្រាក់ ដែលអាចកើន០,៥ភាគរយបន្ថែមទៀតនៅក្នុង...
article_4157.txt
ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Ford បាននិយាយថា អាម៉េរិកមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការប្រជែងជាមួយចិនលើការផលិតរថយន្តអគ្គិសនីនោះទេ។​ លោក Bill Ford បានអះអាងបែបនេះ នាកម្មវិធី Fareed Zakaria GPS របស់ទូរទស្សន៍ CNN កាលពីថ្ងៃទី១៨ ខែមិថុនា។
« ពួកគេ (ចិន) បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយបច្ចុប្បន្ននេះ ពួកគេកំពុងនាំចេញយ៉ាងច្រើន »។ ប្រធានក្រុមហ៊ុន Ford បាននិយាយបែបនេះ។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Ford បានប្រកាសផែនការវិនិយោគទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Michigan ក្នុងកិច្ចព្រមព្រ...
article_4158.txt
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាសក៍ (Elon Musk) បាននិយាយថា ក្រុមហ៊ុនកំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសឥណ្ឌាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកអះអាងបែបនេះ បន្ទាប់ពីមានកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅទីក្រុងញូវយ៉ក កាលពីថ្ងៃ ២០ ខែមិថុនា។
« លោក ម៉ូឌី ពិតជាយកចិត្តទុកដាក់ចំពោះឥណ្ឌា ពីព្រោះគាត់កំពុងជំរុញឱ្យយើងធ្វើការវិនិយោគសំខាន់ៗទៅឥណ្ឌា ហើយនោះជាអ្វីដែលយើងចង់ធ្វើ។ យើង​គ្រាន់​តែ​ព្យាយាម​រក​ឱ្យ​ឃើញ​ពី​ពេល​វេលា​ដ៏​ត្រឹម​ត្រូវតែប៉ុណ្ណោះ»។ លោក អេឡុន ម៉ាសក៍ បាននិយាយបែបនេះ ដោយមិនបញ្ជាក់ពេលវេលាជាក់លាក់ណាមួយ នាគម្រោងធ្វើទស្សនកិច្ច នៅឥណ្ឌានាឆ្នាំក្រោយ។ បំណងរបស់លោក អ...
article_4159.txt
ក្រុមហ៊ុនអចលនទ្រព្យ Shimao Group របស់ចិន ធ្លាប់ទិញដីឡូតិ៍មួយកន្លែងក្នុងតម្លៃ ៣,៣ពាន់លានដុល្លារ ប៉ុន្តែបច្ចុប្បន្នបានដាក់លក់វិញស្ទើរតែពាក់កណ្តាលនៃតម្លៃកាលពីពេលទិញប្រមាណ១,៥ពាន់លានដុល្លារ ប៉ុន្តែគ្មាននរណាម្នាក់មកទិញនោះទេ។
ថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យ Shimao បានដាក់លក់ដីមួយកន្លែងដែលមានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣៤ នៅទីក្រុង Shenzhen ក្នុងតម្លៃ ១,៨ពាន់លានដុល្លារ។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានទិញវាក្នុងតម្លៃ ២៤ ពាន់លានយ័ន ៣,៣ពាន់លានដុល្លារ) ក្នុងតម្លៃខ្ពស់បំផុតនាពេលនោះ ។ ដូច្នេះតម្លៃលក់បច្ចុប្បន្នគឺស្មើនឹងការបញ្ចុះតម្លៃ ៤៥ភាគរយបើធៀបនឹងពេលទ...
article_416.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_4160.txt
អតិផរណាបានធ្លាក់ចុះលឿនជាងការរំពឹងទុក កំណើននៃការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសកើនឡើង ជាពិសេសការរំពឹងទុកនៃគម្រោងរដ្ឋធានីថ្មីនៅលើកោះ Borneo បានធ្វើឱ្យឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមថា ពួកគេអាចតាមទាន់ចិន និងឥណ្ឌា ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan នាពេលថ្មីៗនេះបានអះអាងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះអាចតាមទាន់ចិន និងឥណ្ឌាដើម្បីក្លាយជាកម្លាំងសេដ្ឋកិច្ចថ្មីក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ប៉ុន្តែពីមុន ឥណ្ឌូណេស៊ី ត្រូវបានមើលឃើញថា «ជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលកំពុងរីកចម្រើនដ៏ផុ...
article_4161.txt
ក្នុងរយៈពេល ៥ខែឆ្នាំនេះ វៀតណាមបានចំណាយប្រាក់ចំនួន ៤០៨,៣២ លានដុល្លារ លើ​ការនាំចូលសាច់ និងផលិតផលសាច់ចំនួន ២៣៩,១៣ ពាន់តោន​ ដើម្បីបំពេញតម្រូវការ​ក្នុង​ស្រុក។ បរិមាណនេះ បានកើនឡើង ១,៦ ភាគរយ ធៀបនឹងគ្រាដូចគ្នា នឹងឆ្នាំមុន។
បើតាមនាយកដ្ឋាននាំចូល-នាំចេញ របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងខែឧសភា ឆ្នាំ២០២៣ វៀតណាមបាននាំចូលសាច់ និងផលិតផលសាច់ចំនួន ៥៧,៦២​ពា​ន់តោន ដែលមានតម្លៃ ១០៨,៨ លានដុល្លារ ហើយបានកើនឡើង ៩,៥ ភាគរយ នៃ​បរិមាណធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ សម្រាប់រយៈពេល៥ខែនេះ វៀតណាមបាននាំចូលសាច់ និងផលិតផលសាច់ចំនួន ២៣៩,១៣ ពាន់តោន ដែលមានតម្លៃ ...
article_4162.txt
តម្លៃកាហ្វេ Robusta បានកើនថ្លៃដល់ ២៨០០ដុល្លារក្នុងមួយតោន ដែលជាកម្រិតតម្លៃខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ ក្នុងនោះវៀតណាម គឺជាអ្នកនាំចេញកាហ្វេ Robusta ធំជាងគេបំផុតនៅលើពិភពលោក។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគហិរញ្ញវត្ថុ Fitch Solutions តម្លៃកាហ្វេ Robusta កើនឡើងជាបន្តបន្ទាប់ ដើម្បីជំនួសកាហ្វេ Arabica ដែលមានតម្លៃថ្លៃជាងដើម្បីផ្គត់ផ្គង់អ្នកប្រើប្រាស់ នៅខណៈដែលមានវិបតិ្តអតិផរណាខ្ពស់នៅប្រទេសមួយចំនួន។ ក្នុងនាមជាអ្នកផ្គត់ផ្គង់កាហ្វេ Robusta ដ៏ធំបំផុតរបស់ពិភពលោក វៀតណាមកំពុងទាញបានឱកាសល្អជាច្រើន ជាពិស...
article_4163.txt
ឥណ្ឌាដែលជាប្រទេសដែលនាំចេញអង្ករដ៏ធំជាងគេរបស់ពិភពលោក កំពុងពិចារណាលើការរឹតបន្តឹងការលក់ចេញទៅក្រៅប្រមាណ ៨០ភាគរយដើម្បីកាត់បន្ថយតម្លៃក្នុងស្រុក បើទោះបីជាវាអាចជំរុញឱ្យតម្លៃពិភពលោកកើនឡើងក៏ដោយ។
បើតាមទូរទស្សន៍ Bloomberg រដ្ឋាភិបាលឥណ្ឌាដែលពិភាក្សាអំពីផែនការហាមឃាត់ការនាំចេញអង្ករគ្រប់ប្រភេទទៅក្រៅប្រទេស លើកលែងតែប្រភេទ Basmati ដែលអង្ករពេញនិយមនៅអាស៊ីខាងត្បូង។ មូលហេតុគឺដោយសារតម្លៃអង្ករក្នុងស្រុកបានកើនឡើង ហើយពួកគេចង់គ្រប់គ្រងអតិផរណា។ តម្លៃអង្ករលក់រាយនៅទីក្រុងញូវដែលីបានកើនឡើង១៥ភាគរយនៅឆ្នាំនេះ ខណៈដែលតម្លៃមធ្យមនៅទូទាំងប្...
article_4164.txt
ចាប់ពីខែកក្កដ ក្រសួងពាណិជ្ជកម្មអាម៉េរិក នឹងបញ្ឈប់ការដឹកជញ្ជូនបន្ទះឈីប AI ដែលផលិតដោយក្រុមហ៊ុន Nvidia និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតរបស់អាម៉េរិក ទៅកាន់អ្នកប្រើប្រាស់នៅចិន។
បើតាមកាសែត Wall Street Journal ចុះផ្សាយនៅថ្ងៃទី ២៧ ខែមិថុនា អាម៉េរិកកំពុងពិចារណាលើការរឹតបន្តឹងថ្មីជុំវិញការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត ( AI ) ទៅកាន់ចិន។ ក្នុងនោះក្រសួងពាណិជ្ជកម្មអាម៉េរិក នឹងបញ្ឈប់ការដឹកជញ្ជូនបន្ទះឈីបដែលផលិតដោយ Nvidia និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតរបស់អាម៉េរិកទៅកាន់អតិថិជននៅចិនចាប់ពីខែកក្កដា ឆ្នាំ២០២៣...
article_4165.txt
វិនិយោគិនចិនជាច្រើនកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ​ជាមួយបណ្តាប្រទេសនៅអាស៊ាន។ នៅឆ្នាំ ២០២១ លំហូរវិនិយោគផ្ទាល់ពីបរទេសចិន (FDI) នៅអាស៊ានមានកំណើន ១២ភាគរយបើធៀបឆ្នាំមុន។ ចិន និងអាស៊ានកំពុងរីកចម្រើនរួមគ្នាតាមរយៈលំហូរ FDI ។
ក្នុងឆ្នាំ ២០១៣ ប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសពីគំនិតផ្តួចផ្តើមចិន ដើម្បីសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន​ សម្រាប់ផ្លូវសូត្រសមុទ្រសតវត្សទី២១ ក្នុងការកសាងសហគមន៍ចិន-អាស៊ាន កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា​។ អស់រយៈពេលមួយទសវត្សរ៍មកហើយ ចិន និងអាស៊ីអាគ្នេយ៍បានរីករាយនឹងការរីកលូតលាស់នៃការតភ្ជាប់ ធ្វើឱ្យសមាហរណកម្មសេ...
article_4166.txt
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា រុស្ស៊ីនឹងវិនិយោគជិត ៤២ពាន់លានរូប្លិ (៥០០លានដុល្លារ) ដើម្បីកែលម្អ និងពង្រីកការផលិតយន្តហោះប្រភេទ Tupolev Tu-214 ដើម្បីបំពេញតម្រូវការក្នុងស្រុក ជាពិសេសសម្រាប់ជំនួសយន្តហោះរបស់ក្រុមហ៊ុនលោកខាងលិចមាន Airbus, Boeing ជាដើម ។
ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះកាលពីសប្តាហ៍មុន លោក Mishustin បាននិយាយថា រុស្ស៊ីនឹងវិនិយោគជិត ៤២ពាន់លានរូប្លិ (៥០០លានដុល្លារ) ដើម្បីកែលម្អ និងពង្រីកការផលិតយន្តហោះ Tupolev Tu-214។ នេះបើតាមសារព័ត៌មានរុស្ស៊ី azerbaycan24 ។ យន្តហោះប្រភេទ Tu-214 ជា​យន្តហោះ​ម៉ាស៊ីន​ភ្លោះ​រាង​តូច​ចង្អៀត​ទំនើប​ដែលមានសមត្ថភាពហ...
article_4167.txt
ចិនបានបាត់បង់តំណែងរបស់ខ្លួនជាអ្នកនាំចេញទំនិញធំបំផុតទៅកាន់អាម៉េរិកជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ដែលជំនួសដោយម៉ិកស៊ិក និងកាណាដា។ ដើមឆ្នាំនេះ ចិននាំទិញចូលអាម៉េរិកប្រមាណ ១៣,៤ភាគរយប៉ុណ្ណោះដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៩ឆ្នាំ។
ចិនមានចំណែកប្រហែលតែ ១៣,៤ភាគរយនៃការនាំចូលសរុបរបស់អាម៉េរិកក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ដែលធ្លាក់ចុះ៣,៣ភាគរយក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ ទំហំនៃការនាំចូលនេះ បានថយចុះស្ទើរតែគ្រប់វិស័យជាពិសេសគឺ សឺមីកុងឌុចទ័របានកាត់បន្ថយរហូតដល់ ៥០ភាគរយ។​ នេះបើយោងតាមក្រសួងពាណិជ្ជកម្មអាម៉េរិក។ ម៉ិកស៊ិក និងកាណាដា​ បាននាំមុខចិនក្នុងការនាំចូលទំនិញ...
article_4168.txt
ក្រុមហ៊ុន Suzuki Motor Corp បាននិយាយថា ខ្លួនបានយល់ព្រមជាមួយក្រុមហ៊ុនជប៉ុន SkyDrive Inc ដើម្បីរួមគ្នាចាប់ផ្តើមផលិតរថយន្តហោះហើរ នៅអំឡុងនិទាឃរដូវឆ្នាំ២០២៤។ ក្រុមហ៊ុននេះមានគោលបំណងនាំមុខគេ នៅក្នុងវិស័យរថយន្តហោះ ដែលនឹងរីកចម្រើននាពេលអនាគត ។
រថយន្តហោះ នឹងមានសមត្ថភាពហោះចេញ និងចុះចតដោយប្រើរ៉ោតទ័រច្រើន។ យានជំនិះប្រភេទនេះ ផលិតឡើងសម្រាប់ដឹកមនុស្សដែលមានចំនួនតិច ដោយម៉ូតខ្លះក៏ត្រូវបានបំពាក់ឧបករណ៍សម្រាប់បើកបរនៅលើគោកផងដែរ។ ក្រុមហ៊ុន SkyDrive នឹង​បង្កើត​សាខា​ផលិតកម្ម​របស់ខ្លួន ដែល​គ្រប់​គ្រង​ដោយ​ការ​ដំឡើង​រថយន្ត ​ដោយ​ប្រើ​រោងចក្រ​របស់​ក្រុម Suzuki ក្នុង​ខេត្ត Shizuok...